LOLC លើកកម្ពស់ការអប់រំ តាមរយៈការចែកសម្ភារសិក្សាដល់សិក្សានុសិស្សជាង៣ពាន់នាក់នៅខេត្តរតនៈគិរី

សិស្សានុសិស្សសរុបចំនួន ៣៤០០នាក់ មកពីសាលារៀនចំនួន២០ នៅក្នុងខេត្តរតនៈគិរី ទទួលបានសម្ភារសិក្សាជាកាតាបសរុបចំនួន ៣៤០០ និងសៀវភៅសរុបចំនួន ៣ម៉ឺន៤ពាន់ក្បាល ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)។ ពិធីចែកនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តាសាលាបឋមសិក្សាចំនួន២០ ដែលសុទ្ធសឹងតែស្ថិតនៅតំបន់ដាច់ស្រយាល ក្នុងខេត្តរតនៈគិរី។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ LOLC មានប្រសាសន៍ថា ” អិលអូអិលស៊ី មិនត្រឹមតែជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុ និងរកប្រាក់ចំណេញប៉ុណ្ណោះទេ។ បេសកកម្មចម្បងមួយរបស់យើងគឺការបង្កើតឥទ្ធិពលវិជ្ជមានរយៈពេលវែងទៅដល់សហគមន៍ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាលដែលខ្វះខាតលទ្ធភាព និងការទទួលបានធនធានផ្សេងៗនៅមានកម្រិត។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងមានគោលបំណងផ្តល់ជំនួយដល់សិស្សានុសិស្សតាមរយៈសម្ភារសិក្សាមួយចំនួនដែលពួកគេត្រូវការចាំបាច់ក្នុងការសិក្សារៀនសូត្រពង្រឹងចំណេះដឹង។ យើងជឿជាក់ថា តាមរយៈការវិនិយោគលើវិស័យអប់រំ និងបណ្ដុះបណ្ដាលទេពកោសល្យវ័យរបស់សិស្សានុសិស្សចាប់ពីវ័យក្មេង បានន័យថាយើងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា “។

លោក សុខ វឿន បន្តថា ជាផ្នែកមួយនៃការចូលរួមសកម្មភាពសង្គម LOLC តែងតែយកចិត្តទុកដាក់លើកកម្ពស់នូវការអប់រំ ដែលកន្លងមកយើងបានផ្តល់ជាសម្ភារៈសិក្សាដល់សាលារៀន ជាពិសេសសាលារៀននៅជនបទ ផ្តល់ជាមធ្យោបាយធ្វើដំណើរដល់សិស្សានុសិស្សក្រីក្រ និងឧបត្ថម្ភជាសម្ភារចាំបាច់នានាដល់សាលារៀនដើម្បីលើកស្ទួយសុខុមាលភាពរបស់សិស្សានុសិស្ស ដែល LOLC បានធ្វើជាបន្តបន្ទាប់រហូតមក ក្នុងការលើកកម្ពស់ការសិក្សាអប់រំ។

សម្រាប់ការចែកសម្ភារសិក្សាដល់សិស្សានុសិស្សនៅខេត្តរតនៈគិរីនេះវិញ ប្រធាននាយកប្រតិបត្តិ LOLC បញ្ជាក់ថា ត្បិតកាតាប និងសៀវភៅ ហាក់ដូចជាសម្ភារសាមញ្ញ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយឱ្យក្មួយៗមានសម្ភារសិក្សាបន្ថែមគ្រប់គ្រាន់ និងជំរុញទឹកចិត្តក្មួយៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រ សម្រេចក្តីសុបិន្តរបស់ខ្លួន។

“LOLC ពិតជាមានមោទកភាពក្នុងការរួមចំណែកដល់ការផ្លាស់ប្តូរ និងផ្តល់លទ្ធផលវិជ្ជមានយូរអង្វែងទៅកាន់សហគមន៍”

ក្នុងឱកាសនោះផងដែរ លោកនាយកសាលាបឋមសិក្សាឡុំ បានលើកឡើងថា “ចំពោះខ្ញុំបាទជាគណៈគ្រប់គ្រងសាលាឡុំផ្ទាល់ ខ្ញុំមានអារម្មណ៍សប្បាយរីករាយឥតឧបមា ដោយសារតែសាលាយើងខ្ញុំមិនដែលមានកម្មវិធីបែបនេះពីមុនមកទេ។ ដូចនេះ ខ្ញុំសូមអរគុណយ៉ាងខ្លាំង ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលផ្តល់ឱកាសចែកសម្ភារសិក្សាដល់សាលាបឋមសិក្សាខ្ញុំ ហើយធ្វើឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវសម្ភាររៀនសូត្រ ក៏ដូចជាផ្តល់កិត្តិយសមកដល់សាលាខ្ញុំបាទផ្ទាល់។”

ជាមួយគ្នានេះ លោក សុខ វឿន ក៏សង្ឃឹមថា សិស្សានុសិស្សទាំងអស់នឹងប្រើប្រាស់សម្ភារសិក្សាដ៏មានសារៈសំខាន់នេះ ក្នុងការរៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង។

សូមបញ្ជាក់ថា សាលារៀនទាំង២០នៅក្នុងខេត្តរតនៈគិរី ដែលទទួលបានសម្ភារសិក្សាពី LOLC រួមមាន ៖
១. សាលាបឋមសិក្សាឡុំ
២. សាលាបឋមសិក្សាប៉ក់តូច
៣. សាលាបឋមសិក្សាប៉ក់ធំ
៤. សាលាបឋមសិក្សាកាតែ
៥. សាលាបឋមសិក្សាគងយុគ
៦. សាលាបឋមសិក្សាពាក់
៧. សាលាបឋមសិក្សាគងធំ
៨. សាលាបឋមសិក្សាឡុំកម
៩. សាលាបឋមសិក្សាសោមគល់
១០. សាលាបឋមសិក្សាក្រេះ
១១. សាលាបឋមសម្តេចឪម៉ែយាក់ប៉ូយ
១២. សាលាបឋមសិក្សាសោមត្រកថ្មី
១៣. សាលាបឋមសិក្សាប៉ាដល
១៤. សាលាបឋមសិក្សាសោមធំ(សោមកានីញ)
១៥. សាលាបឋមសិក្សាប៉ក់ប៉ូ
១៦. សាលាបឋមសិក្សាឯកភាព
១៧. សាលាបឋមសិក្សាក្រឡា
១៨. សាលាបឋមសិក្សាតងណងឡិៈ
១៩. សាលាបឋមសិក្សាកាំ
២០. សាលាបឋមសិក្សាល្អឺនក្រែន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *