លោកជំទាវ ស្រូយ សុជាតិ ផ្ដល់អនុសាសន៍២ចំណុចទាក់ទងនឹងបំរែបំរួលអាកាសធាតុ ក្នុងវេទិកាយុវជនលើកទី១៣ របស់អង្គការយូណេស្កូ

ក្នុងអំឡុងពេលនៃសម័យប្រជុំមហាសន្និបាតលើកទី៤២ នៃអង្គការយូណេស្កូ នៅទីស្នាក់ការកណ្ដាលរបស់អង្គការយូណេស្កូ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានផ្ដល់អនុសាសន៍២ចំណុចថ្លែងនៅក្នុង “វេទិកាយុវជនលើកទី១៣ របស់អង្គការយូណេស្កូ” (13th UNESCO Youth Forum) ស្តីពីការបំរែបំរួលអាកាសធាតុ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

នៅក្នុង “វេទិកាយុវជនលើកទី១៣ របស់អង្គការយូណេស្កូ” ក្រោមប្រធានបទ «ផលប៉ះពាល់សង្គមលើបំរែបំរួលអាកាសធាតុ និងតម្រូវការដើម្បីសម្រេចបាននូវការផ្លាស់ប្តូរអាកាសធាតុប្រកបដោយសមធម៌» លោកជំទាវ ស្រូយ សុជាតិ បានលើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងវិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមមាន UNFCCC, Tokyo Protocol, Paris Agreement, និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN)។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន

នៅក្នុងឱកាសនេះដែរ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់អង្គវេទិកាទាំងមូល រួមមាន៖

ទី១. ការរៀបចំសាលារៀន និងសាកលវិទ្យាល័យឱ្យក្លាយជាមជ្ឈមណ្ឌលគាំទ្រប្រព័ន្ធអេកូឡូស៊ី ដើម្បីភ្ជាប់ការអប់រំជំនាញ និងចំណេះដឹងជាមួយបរិស្ថានបៃតង។ លើកកម្ពស់សមត្ថភាពដោះស្រាយបញ្ហា បង្កើតការជឿជាក់លើខ្លួនឯង ការសិក្សានិងធ្វើការងារជាក្រុម និងបង្កើតឱ្យយុវជនមានវិន័យជាដើម។

“វេទិកាយុវជនលើកទី១៣ របស់អង្គការយូណេស្កូ” (13th UNESCO Youth Forum)។

ទី២. ការបង្កើតឱកាសសម្រាប់ការច្នៃប្រឌិតដែលដឹកនាំដោយយុវជន ដោយលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងការដោះស្រាយបញ្ហាក្នុងសង្គម និងមានការចូលរួមពីវិស័យឯកជន ឧទាហរណ៍ Business Model ឬ Project Competition សម្រាប់សិស្សរៀនពីរបៀបដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី 21 ដោយរួមបញ្ចូលការបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ ការអប់រំបៃតង គោលគំនិតសំខាន់ៗនៃមិត្តភាពបរិស្ថាន។

គួរជម្រាបជូនថា កម្មវិធីនេះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី និងប្រតិភូតំណាងទទួលបន្ទុកវិស័យយុវជនមកពី ៣៣ប្រទេស យុវជនប្រមាណ ១៧០រូប មកពីជុំវិញពិភពលោក ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2026

សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...