លោកជំទាវ គីម សេដ្ឋានី ៖ ការលើកកម្ពស់សុខភាពសិក្សាសំខាន់ក្នុងការចូលរួមចំណែកធានាការសិក្សាមានគុណភាពនិងបង្កើនអត្រាបញ្ចប់ការសិក្សារបស់សិស្ស

ភ្នំពេញ – ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា ក្រោមចំណងជើងថា “សុខភាពសិក្សាសម្រាប់ទាំងអស់គ្នាជំហានទៅកាន់ពិភពលោកដែលកាន់តែប្រសើរ” កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការលើកកម្ពស់សុខភាពសិក្សាសំខាន់ក្នុងការចូលរួមចំណែកធានាការសិក្សាមានគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់សិស្ស។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការកំណត់សំណុំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ។ ក្នុងបរិបទនេះ ការលើកកម្ពស់សុខភាពសិក្សា គឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដល់ការធានាបាននូវការសិក្សារបស់សិស្សប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់ពួកគេ ដើម្បីឈានទៅដល់ការសម្រេចគោលដៅនៃការអប់រំ និងចក្ខុវិស័យរបស់ជាតិ។

គួរជម្រាបជូនថា សៀវភៅសិក្សាគោលមុខវិជ្ជាសុខភាពសិក្សា គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពី សុខភាពសិក្សាឆ្នាំ២០២១-២០៣០ ស្របតាមគោលនយោបាយជាតិស្តីពីសុខភាពសិក្សារបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក៏ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត៣ឆ្នាំ ចាប់ពីឆ្នាំ២០២០មក ក្រោម “គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា” ដែលហៅកាត់ថា (SHCC) របស់សាកលវិទ្យាល័យតូក្យូ ហ្គាគឹហ្គេ នៃប្រទេសជប៉ុន ដោយមានកិច្ចសហការជាមួយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការគាំទ្រហិរញ្ញប្បទានពីមូលនិធិនីបប៉ុន (The Nippon Foundation)។

ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានបញ្ជាក់ថា ការគាំទ្ររបស់គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា (SHCC) នៃសាកលវិទ្យាល័យតូក្យូ ហ្គាគឹហ្គេ នៃប្រទេសជប៉ុន ដែលគាំទ្រថវិកាដោយមូលនិធិនីបប៉ុន កន្លងមកនេះ គឺពិតជាបានជួយដោះស្រាយកង្វល់ដល់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ក៏ដូចជាបានជួយក្នុងការរួមចំណែកដល់ការសម្រេចបាននូវកំណែទម្រង់អប់រំគ្រូបង្រៀន ដែលជាសរសរស្តម្ភទី១ ក្នុងចំណោមសរសរស្តម្ភទាំង៥។

នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បន្ថែមទៀតថា សមិទ្ធិផលដ៏មានសារៈសំខាន់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងធនធានគ្រូបង្រៀន ឱ្យមានជំនាញបង្រៀនមុខវិជ្ជាឯកទេសសុខភាពសិក្សានៅប្រទេសកម្ពុជាទៅថ្ងៃអនាគត សំដៅលើកកម្ពស់សុខភាពកុមារ ក៏ដូចជាសិស្សានុសិស្សកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...