លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំបរិស្ថានក្នុងកម្រិតមតេ្តយ្យសិក្សា ជួយបណ្ដុះឥរិយាបថកុមារពេញមួយជីវិត

ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី “ការអប់រំបរិស្ថានសម្រាប់សាលាមតេ្តយ្យសិក្សា” នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំបរិស្ថានក្នុងកម្រិតមតេ្តយ្យសិក្សា នឹងជួយបណ្ដុះឥរិយាបថកុមារពេញមួយជីវិត។

លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់បន្ថែមថា ការអប់រំពីបរិស្ថាន ចាំបាច់ត្រូវមាននៅក្នុងកម្រិតមតេ្តយ្យសិក្សា ព្រោះថា ក្មេងនៅក្នុងកម្រិតមតេ្តយ្យ គឺចង់ដឹង ចង់ឮ ចង់ចេះ ចង់ស្វែងយល់ ចង់រៀនសូត្រ ដូចនេះហើយនៅពេលដែលយើងបង្រៀនគាត់អំពីអ្វីមួយនឹងឆាប់ទទួលបានលឿន។ លោកជំទាវបន្តថា ក្មេងប្រៀបបានទៅនឹងក្រដាសស នៅពេលដែលពួកគេបានសិក្សាស្វែងយល់មានបទពិសោធន៍ផ្ទាល់ទៅលើបញ្ហាអ្វីមួយ គឺដិតដាមជាប់នៅក្នុងចិត្ត និងជាការបណ្ដុះនូវបំណិននៅផ្នត់គំនិត និងឥរិយាបថតាំងពីក្មេងរហូតពេញមួយជីវិត។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ការអប់រំបរិស្ថានក្នុងកម្រិតមតេ្តយ្យសិក្សា គឺជាអ្វីដែលអ្នកអប់រំទូទាំងពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់ ហើយការបណ្ដុះដល់កុមារ គឺក្នុងគោលបំណងឱ្យពួកគេបានយល់ដឹងអំពីបរិស្ថាន បម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យកុមារមានភាពធន់ក្នុងការការពារខ្លួននៅពេលប្រឈមទៅនឹងបរិស្ថានផ្សេងៗដែលកើតចេញពីបម្រែបម្រួលអាកាសធាតុ។

“ការផ្ដល់ឱកាសដល់ក្មេងសិក្សាស្វែងយល់ ប្រឡូកផ្ទាល់ នៅក្នុងការងារអប់រំបរិស្ថាននេះ គឺជារឿងមួយដ៏មានសារៈសំខាន់ក្នុងបរិបទដែលពិភពលោកកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន ដែលពិភពលោកកំពុងប្រឈមមុខខ្ពស់នឹងគ្រោះមហន្តរាយនៃបម្រែបម្រួលអាកាសធាតុ”

លោកស្រី IWAMA Miyoko ប្រធានអង្គការ Nature Center Risen បានលើកឡើងដែរថា កុមារតូច គឺជាទ្រព្យសម្បត្តិរបស់សង្គម ហើយការងារបរិស្ថាន គឺជាបញ្ហាសាំញ៉ាំ។ ដូចនេះ ដើម្បីអប់រំកុមារតូចឱ្យបានល្អអាស្រ័យទៅលើអ្នកអប់រំ លោកគ្រូ អ្នកគ្រូ អប់រំនៅតាមសាលាផ្សារភ្ជាប់និងការអប់រំនៅតាមផ្ទះ ដើម្បីឱ្យកុមារចេះស្រឡាញ់បរិស្ថាន ស្រឡាញ់ស្រុកភូមិ តាំងពីកុមារភាព។

គួរជម្រាបជូនថា សិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី “ការអប់រំបរិស្ថានសម្រាប់សាលាមតេ្តយ្យសិក្សា” បានធ្វើ​ឡើងរយៈពេល៨ថ្ងៃ ដោយបានបញ្ជ្រាបវិធីសាស្ត្រនៅក្នុងការបណ្ដុះបណ្ដាលដល់គ្រូបង្រៀនមត្តេយ្យ​អំពីចំណេះដឹងទូទៅ ពីបរិស្ថាន ដើម្បីឱ្យក្មេងផ្សារភ្ជាប់ទៅនឹងបរិស្ថាន ចេះស្រឡាញ់បរិស្ថាន ចូលរួមការពារបរិស្ថាន ទាំងនៅក្នុងសាលា នៅតាមផ្ទះ។ ជាពិសេស តាមរយៈអាណាព្យាបាលរបស់សិស្សចូលរួមអប់រំបន្ថែម ដើម្បីឱ្យកុមារតូចបានយល់ច្បាស់ទាំងការសិក្សានៅសាលា និងការអនុវត្តរស់នៅជាក់ស្ដែងនៅក្នុងសហគមន៍ផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *