ភ្នំពេញ – ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍ថា គ្រឿងស្រវឹង ឬគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន ។ ប្រសិនបើពួកគាត់បានបើប្រាស់ នឹងមានផលប៉ះពាល់ជាច្រើន ដូចជា សុខភាពផ្លូវកាយ ផ្លូវចិត្ត ខ្សោយប្រាជ្ញា ស្មារតី វង្វេងវង្វាន់ អាចបង្កទៅជាវិកលចរិក គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សានិងចលាចលក្នុងគ្រួសារ សង្គម និងខ្ជះខ្ជាយថវិកាយ៉ាងច្រើន។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់បន្ថែមថា ដើម្បីបង្ការ និងការពារដល់កុមារដែលរងផលប៉ះពាល់ពីគ្រឿងស្រវឹង ក្រសួងចំនួន៣ រួមមានក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បាននិងកំពុងពិភាក្សាអំពីការកំណត់ អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹងដែលមិនទាន់គ្រប់អាយុ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង។
លោកជំទាវ ខៀវ បូរី
“ការអនុវត្តលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាដើម្បីកាត់បន្ថយ ផលប៉ះពាល់ពីគ្រឿងស្រវឹង ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ បានពន្លឿនក្នុងការអនុម័តសេចក្តីព្រាងច្បាប់នេះផងដែរ”

លោកជំទាវ ខៀវ បូរី បន្តថា ប្រទេសកម្ពុជាបានទទួលនូវអនុសាសន៍មួយចំនួនដែលជាសេចក្តីសង្កេតចុងក្រោយ របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងរបាយការណ៍ជាតិលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តសិទ្ធិកុមារនៃប្រទេសកម្ពុជា ដែលក្នុងនោះអនុសាសន៍ទី៣១(គ) គណៈកម្មាធិការបានជំរុញឱ្យប្រទេសកម្ពុជាអនុម័តសេចក្ដីព្រាងច្បាប់ស្តីគ្រឿងស្រវឹងឱ្យបានឆាប់រហ័ស ដើម្បីកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹង និងអនុម័តវិធានការច្បាប់ក្នុងការហាមឃាត់ការលក់ថ្នាំជក់ និងគ្រឿងញៀន។ ក្នុងនោះ អនុសាសន៍ទី៣១(ឃ) ជំរុញឱ្យប្រទេសកម្ពុជាផ្ដល់ឱ្យកុមារនូវព័ត៌មានត្រឹមត្រូវ និងគោលបំណងការពារពីការប្រើប្រាស់សារធាតុញៀន រួមទាំងថ្នាំជក់ គ្រឿងស្រវឹង និងបង្កើតសេវាព្យាបាល ដែលមានលក្ខណៈបែបកុមារមេត្រី និងកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមក្មេងជំទង់។

គួរជម្រាបជូនថា ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះ ទើបអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ។ ក្នុងគោលបំណង ១- ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើកុមារ ២- ស្វែងយល់អំពីក្របខណ្ឌគតិយុត្តជាតិនិងអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងស្រវឹង និង៣- គាំទ្រវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































