ការរក្សាព័ត៌មានផ្ទាល់ខ្លួននៅលើបណ្តាញសង្គម ជាផ្នែកមួយជួយបញ្ចៀសទំនាក់ទំនងបោកប្រាស់តាមរយៈអ៊ីនធឺណេត

ទំនាក់ទំនងបែបបោកបញ្ឆោតបានកើតឡើងទៅលើយុវវ័យមួយចំនួនដែលកំពុងមានវិបត្តិផ្លូវចិត្ត ឬឯកោ និងពុំសូវទទួលបានព័ត៌មានទូលំទូលាយ, ពុំសូវដឹងអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកដែលមិនហ៊ានទៅប្រឹក្សាអំពីបញ្ហាទាំងនេះ ដែលបណ្តាលឱ្យងាយជឿទៅលើការអូសទាញពីសំណាក់ជនឆបោកតាមប្រព័ន្ធអនឡាញ។

តាមគេហទំព័រ Federal Bureau of Investigation ទំនាក់ទំនងបែបបោកបញ្ឆោត គឺកើតឡើងពេលដែលជនរងគ្រោះជឿទុកចិត្តទៅលើ ឧក្រិដ្ឋជន តាមរយៈទំនាក់ទំនងនៅតាមបណ្តាញសង្គម ដែលមានទម្រង់ខុសៗគ្នា។ ឧក្រិដ្ឋជន (Scam) គឺជាបុគ្គលដែលមានជំនាញក្នុងការបង្កើតគណនីក្នុងបណ្តាញសង្គមក្លែងក្លាយតាមរយៈ ហ្វេសប៊ុក(Facebook) អ៊ីនស្រាក្រាម(Instagram) ធីកធក(Tiktok) ឬកម្មវិធី APP ណាត់ជួបនៅលើបណ្តាញសង្គមផ្សេងៗទៀត។ ឧក្រិដ្ឋជនបានប្រើប្រាស់វិធីសាស្រ្តប្លែកៗ ដើម្បីបំភ័ន្តភាសារបែបក្ដីស្រឡាញ់ឱ្យមើលទៅក្នុងរូបភាពមានមនោសញ្ចេតនាស្នេហា ដើម្បីបង្កើនភាពជិតស្និតក្នុងការឆក់ឱកាសកេងប្រវ័ញ្ចរឿងរ៉ាវផ្សេងៗទៀត ដែលក្រុមជនឆបោកទាំងនោះបានដៅទុកដែលភាគច្រើនជាប្រភេទថវិកា។

សម្រាប់​ប្រទេស​កម្ពុជាវិញ បើតាម​នាយកដ្ឋាន​ព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ទម្រង់​នៃការ​បោក​បញ្ឆោត​តាម​ប្រព័ន្ធអ៊ីនធឺណេតកើត​មាន​មិន​ខុស​គ្នា​ពី​នៅ​បរទេស​ប៉ុន្មាន​ឡើយ ដោយកន្លងមកគេបាន​​រកឃើញ​មានជាច្រើន​ទម្រង់។ ក្នុងនោះជា​ការ​កត់សម្គាល់ ក្រុមឧក្រិដ្ឋ​ជន​តែងស្វែ​ងរក​លេខទូរស័ព្ទ អ៊ីម៉ែល ឬព័ត៌មានផ្ទាល់​ខ្លួន​​របស់ជនរងគ្រោះនៅ​លើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួន។

ទម្រង់​ដែលឧក្រិដ្ឋ​ជន​តែង​ប្រើប្រាស់​ដើម្បី​ឆបោក​នៅ​លើ​អ៊ីនធឺណេត មានដូចជា ៖ ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់, ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់, ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ, ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ, ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ, ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន,​ បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម​ ជាបុរស​ ឬនារីស្អាតៗ​ ប្រើប្រាស់មនោសញ្ចេតនាឆបោកប្រាក់​ពីជនរងគ្រោះ (Romantic Scam) និង​មានការ​ប្រើប្រាស់ការ​បោកបញ្ឆោត​តាមរបៀបផ្សេងៗ​ទៀត។

ដើម្បីបញ្ចៀស​នូវ​ការ​ចាញ់ឧបាយ​ឆបោកទាំងនេះ អ្នកជំនាញ​បាន​ណែនាំ​ដល់អ្នក​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណេត ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​​មិន​គួរធ្វើ​ការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅ​លើ​បណ្តាញ​សង្គម ព្រោះថា ការចែករំលែកព័ត៌មានមួយចំនួនអាចជារឿងមិនល្អ តួរយ៉ាង​ដូចជា​ករណីបង្ហោះរូបភាពកុងធនាគារជា​ដើម អាចធ្វើ​ឱ្យ​ជនខិលខូច​លួចយក​គណនីធនាគារ​ទៅប្រើប្រាស់ក៏អាចថាបាន។ និយាយជារួម អ្នកប្រើប្រាស់គួរកាត់បន្ថយការចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅ​លើបណ្តាញ​សង្គម និងជៀសវាងការចែករំលែកព័ត៌មានណាដែលអាចបង្កហានិភ័យដល់ខ្លួនឯង អ្នកដទៃ និង សង្គម​ជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...