ការជជែកដេញដោល គឺជាទម្រង់ពិភាក្សា និងការវែកញែកហេតុផលដែលមានប្រវត្តិយូរលង់ណាស់មកហើយ ។ វប្បធម៌ជជែកដេញដោល បានចាក់ឬសក្នុងសង្គមខ្មែរបុរាណ តាមរយៈព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ចាប់តាំងពីសតវត្សរ៍ទី១ នៃគ្រិស្តសករាជមកម្ល៉េះ។ ដោយមើលឃើញនូវសារៈសំខាន់ នៃការជជែកដេញដោល រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកម្មវិធីជជែកដេញដោលសម្រាប់សិស្សមកពីគ្រឹះស្ថានសិក្សាសាធារណៈជាលើកដំបូងនៅអំឡុងទស្សវត្សរ៍ទី៩០។
កម្មវិធីជជែកដេញដោល នឹងបណ្តុះបណ្តាលដល់យុវជននូវជំនាញសតវត្សរ៍ទី២១ លើបំណិនសម្បទា ចរិយាសម្បទា និងវិជ្ជាសិម្បទា ដើម្បីក្លាយទៅជា «សិស្សល្អ កូនល្អ មិត្តល្អ និងជាពលរដ្ឋល្អ» សម្រាប់ចូលរួមអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះគ្រូបង្វឹក ឬគ្រូទីប្រឹក្សា ពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់យុវជនដែលចូលរួមប្រកួតក្នុងកម្មវិធីជជែកដេញដោល ក្នុងការតម្រង់ទិស និងបង្វឹកក្រុម ជំរុញបេក្ខជនមានសមត្ថភាពត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ បង្កើនការយកចិត្តទុកដាក់ និងបង្កើនការស្រាវជ្រាវ។
សម្រាប់លោក សំ សុពេជ្រ ដែលជាគ្រូបង្វឹកសម្រាប់កម្មវិធីជជែកដេញដោល បានចែករំលែកបទពិសោធន៍ចំនួន៤ ដើម្បីអាចក្លាយខ្លួនជាគ្រូបង្វឹក ក្នុងនោះរួមមាន ៖
១. ជាបេក្ខជនប្រកួតប្រជែង ៖ ក្នុងដំណាក់កាលនេះ វាជាពេលវេលាដែលអាចទទួលបាននូវជំនាញរឹង និងជំនាញទន់ដែលទាក់ទងនឹងបច្ចេកទេសជជែកពិភាក្សា ឬការចេះទំនាក់ទំនង ព្រោះនៅក្នុងការជជែកដេញដោលពិភាក្សា មិនអាចនិយាយតែគំនិតខ្លួនឯង ដោយការអានហើយក៏ចេះនោះទេ! គឺត្រូវទំនាក់ទំនងទៅកាន់អ្នកជំនាញ។ តាមរយៈជំនាញទន់នេះដែរ បេក្ខជនត្រូវបង្កើតការងារក្រុមដោយពួកគាត់ចាប់ផ្តើមចេះធ្វើការជាមួយគ្នា ដោយសារតែពេលខ្លះពួកគាត់មិនស្គាល់គ្នា។ ហេតុដូច្នេះហើយបានជាត្រូវរៀនពីររៀបសហការណ៍គ្នាជាចាំបាច់។

២. ជាអ្នកណែនាំ ៖ ក្នុងនាមជាអ្នកណែនាំសមាជិកក្រុម ត្រូវមានសមត្ថភាពដឹងពីចំណុចខ្លាំង និងចំណុចខ្សោយពីសំណាក់ដៃគូប្រកួតដូចគ្នាដែរ។ មួយវិញទៀតត្រូវស្គាល់ពីសមត្ថភាព នៃសមាជិកក្រុមដែលកំពុងតែណែនាំផងដែរ ដើម្បីដឹងថា តើត្រូវរៀបនរណាឱ្យនិយាយមុន និងថា តើនរណាសម្រាប់និយាយបន្ទាប់ និងជាអ្នកណែនាំកូនក្រុម គឺជាអ្នកដែលមានជំនាញខាងយុទ្ធសាស្រ្តផងដែរ។
៣. ក្លាយជាអ្នកបង្វឹក ៖ តួនាទីនៅក្នុងចំណុចនេះ គឺទាក់ទងនឹងបច្ចេកទេសនៃការប្រកួត ការស្វែងរកទឡ្ហីករណ៍ ការរកឯកសារយោងដែលមានលក្ខណៈខ្លឹមៗ ការរកទិន្នន័យដែលមានភាពជាក់លាក់ដើម្បីគាំទ្រ នូវអ្វីដែលអ្នកជជែកពិភាក្សាបាននិយាយ។ មួយវិញទៀត ត្រូវសម្រួលដល់ការលេងពាក្យសំដី ដើម្បីឱ្យទាក់ទាញទឹកចិត្តទស្សនិកជន ការប្រើប្រាស់វោហារស័ព្ទ ការចេះដាក់សម្លេងឡើងចុះឱ្យបានត្រឹមត្រូវ បូករួមទាំងការប្រើប្រាស់ទឹកមុខជាដើម។ ចំណុចទាំងនេះហើយជាអ្វីដែលអ្នកបង្វឹកបង្ហាត់ត្រូវចេះ ដើម្បីបង្រៀនទៅកាន់អ្នកដែលត្រូវត្រៀមខ្លួនចូលរួមជជែកពិភាក្សា។

៤. ជាអ្នកវាយតម្លៃ ៖ ជាគ្រូបង្វឹក ក៏ត្រូវតែចេះកាត់ក្តីផងដែរ ។ ក្នុងនាមជាអ្នកកាត់ក្ដី គឺមិនអាចឱ្យពិន្ទុដោយផ្អែកទៅលើភាពលម្អៀងផ្ទាល់ខ្លួនបាននោះទេ។ ប៉ុន្តែវាអាស្រ័យទៅលើតើក្រុមមួយណាដែលពូកែបញ្ចុះបញ្ចូលជាងគេ។ ការបញ្ចុះបញ្ចូលត្រង់ចំណុចនេះមានន័យថា គឺតាមរយៈ ឯកសារយោង ទឹកមុខ ភស្តុតាង និងការសហការណ៍ក្រុមបានល្អ នោះទើបបេក្ខជនអាចមានឱកាសទទួលបាននូវជ័យជំនះ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសអាហារូបករណ៍ Lester B. Pearson ទៅសិក្សានៅ University of Toronto សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2026
ឱកាសសម្រាប់សិស្សានុសិស្សកម្ពុជាដែលបញ្ចប់ថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកាណាដាបានមកដល់ហើយ។ ពេលនេះអាហារូបករណ៍ Lester B. Pearson International Scholarship 2027

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2026
យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































