ខេមតិច​រៀបចំ​ពិព័រណ៍​ការងារ និង​វេទិកា​ឧស្សាហកម្ម ជំរុញ​ការអភិវឌ្ឍន៍​អាជីព​និស្សិត

សាកលវិទ្យាល័យ​ខេមតិច និង​ដៃគូ​ឧស្សាហកម្ម មកពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម ធនាគារ និង​វិស្វកម្ម បាន​រៀបចំ​ពិព័រណ៍​ការងារ និង​វេទិកា​ឧស្សាហកម្ម កាល​ពីសប្តាហ៍​កន្លង​ទៅ​នេះ ដើម្បី​ជួយ​និស្សិត និង​ក្រុមហ៊ុន ស្វែង​យល់​ពីគ្នា​ទៅវិញ​ទៅមក ក្នុងការ​ដោះស្រាយ​បញ្ហា​ភាព​មិន​ត្រូវគ្នា​រវាង​ជំនាញ និង​តម្រូវការ​បុគ្គលិក​ក្នុង​ទីផ្សារ​ការងារ។

លោក​បណ្ឌិត​សាស្ត្រាចារ្យ ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្រ្តកម្ពុជា (ខេមតិច) មានប្រសាសន៍ថា វេទិកាឧស្សាហកម្ម​មានគោលបំណង ដោះស្រាយ​បញ្ហា​ដ៏សំខាន់​មួយ​គឺ ជំនាញ ដែល​រួមមាន​ចន្លោះ​ប្រហោង​នៃ​ជំនាញ និង ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ក្នុង​ទីផ្សារ​ការងារ​នៅ​វិស័យឯកជន​សង្គមស៊ីវិល និងរដ្ឋ។

លោក កួន វណ្ណស៊ី ប្រធាន​មូលធនមនុស្ស និង​វប្បធម៌ នៃ​សាកលវិទ្យាល័យ​ខេមតិច​ មាន​ប្រសាសន៍​បន្ថែម​ថា ការ​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ជាការ​ផ្ដល់​ឱកាស​ដល់​និស្សិត និង​ក្រុមហ៊ុន​នានា​ជួប​គ្នា ដើម្បី​ជួយ​ពង្រឹង​ការ​យល់ដឹង​បន្ថែម​សម្រាប់​និស្សិត អំពី​ឱកាស​ការងារ​នៅតាម​បណ្ដា​ក្រុមហ៊ុន និង​ឧស្សាហកម្ម។

លោក​បន្តថា ក្រៅពី​ធ្វើឱ្យ​កម្មវិធី​នេះ ក្លាយ​ជា​វេទិកា​ជំនួប​រវាង​និស្សិត និង​ក្រុមហ៊ុន គោល​បំណង​សំខាន់​មួយ​ទៀត គឺពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ វិស័យ​ឯកជន តាមរយៈ​ការ​ផ្លាស់​ប្ដូរ​យោបល់ ចែករំលែកធាតុ​ចូល​សំខាន់ៗ ដើម្បីរួមគ្នា​ពង្រឹង​កម្មវិធីសិក្សា ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ជាពលរដ្ឋ​សកល​នាពេល​អនាគត។

គួរជម្រាប​ជូនថា កម្មវិធី​ពិព័រណ៍ការងារ និង​វេទិកាឧស្សាហកម្ម ត្រូវ​បានរៀបចំ​ឡើង​រយៈពេល​មួយ​ថ្ងៃពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្នុង​បរិវេន​សាកលវិទ្យាល័យ​ខេមតិច ដោយ​មានការ​ចូលរួម​ពីនិស្សិត និង​សាស្ត្រាចារ្យ​ប្រមាណ​ជាង ១០០នាក់ ព្រមទាំង ក្រុមហ៊ុន និងដៃគូ​ឧស្សាហកម្ម ជាច្រើន​ចូលរួម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...