តើការអុជធូបជាកាតព្វកិច្ចដែលយើងត្រូវអនុវត្តដែរឬទេ នៅពេលបួងសួង ឬចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗ?

ជាទូទៅ នៅពេលមានរដូវបុណ្យទាន ទាំងបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំជាដើម យើងតែងតែសង្កេតឃើញ ប្រជាជនខ្មែរភាគច្រើន តែងមានទម្លាប់អុជធូប រួចប៉ងប្រាថ្នាសុំសេចក្ដីសុខ រកស៊ីមានបាន អាយុវែង និងចម្រុងចម្រើនទៅមុខ ក៏ដូចជាឧទិស្ទបុណ្យកុសលដល់ដូនតា និងញាតិការទាំងប្រាំពីរសន្តានជាដើម ។ តើការអុជធូបនេះគឺជាកាតព្វកិច្ចដែរទេ នៅពេលដែលយើងធ្វើបុណ្យ ឬចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗ ?

លោក យូ សុភា សាស្ត្រាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា ការអុជធូបនេះ ជាទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរយើងតាំងពីយូរមកហើយ ដោយអត្ថន័យការអុជធូបនេះមានផ្សេងៗគ្នា មាន បីសរសៃ ប្រាំសរសៃ ប្រាំពីរសរសៃ និងប្រាំបីសរសៃជាដើម។ បីសរសៃគឺតំណាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ, ប្រាំសរសៃអាចតំណាងឱ្យខណ្ឌប្រាំ ឬក៏តំណាងឱ្យការបូជា​ព្រះ​ទាំង ៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ​(​មាន់​) ព្រះ​កោ​នាគ​មនោ​(​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​), ប្រាំពីសរសៃរតំណាងឱ្យញ្ញាតិការទាំងប្រាំសន្តាន, ចំណែក ប្រាំបីសរសៃគឺតំណាងឱ្យទិសទាំងប្រាំបី។ ខណៈអត្តន័យរួមតែមួយគត់ គឺដើម្បីសុំសេចក្ដីសុខ។

តែយ៉ាងណា បើតាម​លោកសាស្រ្តាចារ្យ ក្នុងនាមជាអ្នកកាន់ពុទ្ធសាសនា យើងមិនចាំបាច់អុជធូបក៏បានដែរ ព្រោះអ្វីៗទាំងអស់គឺស្ថិតនៅលើចិត្ត។ ប្រសិនបើចិត្តយើងជ្រះថ្លាជាមួយនឹងអំពើល្អ កសាងអំពើជាកុសល ហើយចិត្តយើងដិតជាប់ជាមួយនឹងរូបភាពនៃការធ្វើអំពើល្អ ប៉ុន្តែប្រសិនបើចិត្តយើងមិនជ្រះថ្លា អត់អំណរ ទោះអុជច្រើនប៉ុនណា ក៏មិនបានបុណ្យនោះដែរ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ប្រសិនបើករណីខកខានអុជមិនបាន ត្រឹមតែមួយសរសៃក៏អាចបញ្ជាក់ពីចិត្តយើងបានដែរ។

បើសិនជាយើងនិយាយតាមសច្ចធម៌របស់ព្រះពុទ្ធ គឺអត់ចាំបាច់អុជធូបនោះទេ អ្វីក៏ដោយគឺនៅលើចេតនាចិត្តរបស់យើង។

លោក យូ សុភា សាស្ត្រាចារ្យ វប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដូចគ្នានេះដែរ បើតាមព្រះតេជគុណ ពក ពន្លឺ បានមានសង្ឃីកាថា តាមពិតទៅការអុជធូបនេះ គឺជាប្រពៃណីរបស់ខ្មែរយើង តែមិនពាក់ព័ន្ធទៅនឹងព្រះពុទ្ធសាសនានោះទេ។ ហើយចំពោះសំណួរដែលថា ការអុជធូប គឺជាកាតព្វកិច្ចចាំបាច់ឬអត់? ព្រះអង្គមានសង្ឃដីកាស្រដៀងនឹងលោកសាស្ត្រាចារ្យ យូ សុភា ដែរថា តាមបែបពុទ្ធសាសនា ការអុជធូបនេះគឺមិនចាំបាច់នោះទេ ព្រោះការអុជធូប ពេលខ្លះក៏ប៉ះពាល់ដល់សុខភាពព្រះសង្ឃដែរ។ លើសពីនេះ ផ្សែងធូបក៏អាចប៉ះពាល់ទៅដល់រូបគំនូរ ឬក៏ផ្ទាំងគំនូរ ពណ៌ព្រះវិហារដែលសុទ្ធតែស្អាតនោះ ប្រែទៅជាខ្មៅជាដើម។

ផ្ទុយទៅវិញ បើយើងនិយាយតាមបែបប្រពៃណីសួរថា វាចាំបាច់ឬទេ? គឺចាំបាច់! ព្រោះនេះជាទំនៀមទំលាប់ដូនតារបស់យើង ហើយវាគឺជាលក្ខណៈពិសេសមួយ ដែលដូនតាយើងបង្កើតមកថានៅពេលទៅវត្ត ប្រជាជនខ្មែរ ប្រើធូប ឬទាន សម្រាប់បួសសួង។ ខណៈប្រទេសដទៃ ក៏គេមានរបៀបរបបនៃការបួងសួងតាមរបៀបគេដែរ។

ព្រះតេជគុណបន្ថែមថា តាមប្រពៃណីខ្មែរយើង ភាគច្រើនយើងប្រើប្រាស់ធូបបីសរសៃរ ដោយបីសរសៃរនេះគឺតំណាងឱ្យព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ហើយគេមានច្រើនសរសៃរទៀត។

សម្រាប់អាត្មា ប្រសិនបើប្រជាពលរដ្ឋយល់ថានេះ គឺជាកាព្វកិច្ចរបស់លោកហើយ គឺអាត្មាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយើង អុជតែបីសរសៃរគឺច្រើនបំផុតហើយៗ បើអាចមួយសរសៃក៏ល្អដែរ។

ព្រះតេជគុណ ពក ពន្លឺ

ក្រៅពីនេះ ព្រះតេជគុណ ពក ពន្លឺ ក៏បានសំណូមពរ សូមឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ព្រោះការអុជធូបនារដូវបុណ្យភ្ជុំនេះ ដោយប្រសិនជាអាច សូមប្រជាពលរដ្ឋទាំងអស់រងចាំដល់ធូបរលត់សិនចាំចេញទៅក្រៅ ឬក្នុងករណីដែលប្រញាប់ទៅក្រៅសូមពន្លត់ធូបនោះសិន ចាំចេញទៅ ព្រោះមិនទាស់ខុសអ្វីដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..