ករណីអនុរក្សយកទូរស័ព្ទចូលបន្ទប់ប្រឡង ក្រសួងអប់រំ​នឹង​បង្កើតគណៈកម្មការ​វិនិច្ឆ័យពីកម្រិតទោស

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ករណីអនុរក្សម្នាក់ដែលយកទូរស័ព្ទ​ចូលបន្ទប់ប្រឡង នៅព្រឹកថ្ងៃទីមួយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ក្រសួងអប់រំនឹងបង្កើតគណៈកម្មការមួយ​ក្រោយ​ចប់ការប្រឡងបាក់ឌុប ដើម្បីសម្រេចពីកម្រិតទោស​របស់គាត់។

អង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ​២០២៤ បានប្រកាសថា គេបានរកឃើញអនុរក្ស​ម្នាក់​នៅ​មណ្ឌល​វិទ្យាល័យ ហស រ៉ូតា ខ្សាច់កណ្តាល ស្ថិត​ក្នុងខេត្តកណ្តាល ដែលមានអាយុ​៥២ឆ្នាំ បានយក​ជាប់ខ្លួន​នូវ​ទូរស័ព្ទ​១គ្រឿង ចូលបន្ទប់ប្រឡង និង​បានចេញ​ទៅនិយាយ​ទូរស័ព្ទ​នៅ​បន្ទប់ទឹក ពេល​កូន​ទូរស័ព្ទមក។

ចំពោះករណីនេះ បើតាម​ការ​បញ្ជាក់របស់លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគបានសម្រេចបញ្ឈប់តួនាទីជាអនុរក្ស​របស់គាត់ហើយ ហើយ​ករណីនេះនឹងលើក​យកមក​ពិភាក្សាលម្អិតទៀតនៅក្នុងគណៈកម្មការ​ដែលនឹងបង្កើតឡើង នៅក្រោយ​ចប់ការប្រឡងដើម្បីសម្រេចពីកម្រិតទោសកំហុសរបស់គាត់។

បើយោង​តាម​បទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បេក្ខជនប្រឡង និង​បុគ្គលិកអប់រំ ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ក្នុងមណ្ឌលសំណេរ បុគ្គល​ដែលមាន​សិទ្ធិ​យកចូល និងប្រើប្រាស់ គឺ គណៈមេប្រយោគទូទាំងប្រទេស, ប្រធាន​អប្បមាទទូទាំង​ប្រទេស​ប្រចាំមណ្ឌល, ប្រធានមណ្ឌល, ប្រធាន​សន្តិសុខ​ប្រចាំមណ្ឌល និង​អ្នកសង្កេត​ការណ៍​អង្គភាព​ប្រឆាំងអំពើពុករលួយ និង​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត។

ដោយឡែក​បុគ្គល​ដែលគ្មានសិទ្ធិយកចូល និង​ប្រើប្រាស់ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិក រួមមាន បេក្ខជន​ប្រឡង, អនុប្រធាន សមាជិក​អប្បមាទ និងជំនួយការអប្បមាទ, អនុប្រធានមណ្ឌល, គណៈកម្មការ​កណ្តាល អ្នក​ត្រួតពិនិត្យ​តាមអគារ និង​អនុរក្ស, សមាជិកសន្តិសុខ និង​បុគ្គលិក​សុខាភិបាល​ប្រចាំមណ្ឌល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *