អង្គភាពប្រឆាំងអំពើពុករលួយ​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ជាង៣ពាន់នាក់ ដើម្បីធានាថា ការប្រឡង​បាក់ឌុប​ ឆ្លើយតប​ទិសស្លោក “អ្នកចេះ គឺជាប់”

ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានប្រសាសន៍ថា នៅ​ឆ្នាំ​នេះ អង្គភាពប្រឆាំងអំពើពុករលួយបានដាក់ពង្រាយ​មន្រ្តីជាអ្នកសង្កេតការណ៍របស់ខ្លួន​សរុបចំនួន ៣៣១៨នាក់ នៅគ្រប់មណ្ឌល​ប្រឡង​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដើម្បីធានាថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ស្រប​តាមទិសស្លោក “អ្នកចេះ គឺជាប់”។

ឯកឧត្តម ឃាង សេង មានប្រសាសន៍ថា នៅឆ្នាំនេះ គឺជា​ឆ្នាំទី១០ហើយ​ដែលអង្គភាពប្រឆាំងអំពើពុករលួយ​បាន​ចូលរួម​សង្កេត​ការណ៍ ហើយ ACU នៅតែគោរព​ទៅ​តាម​គោលការណ៍​ច្បាប់ តម្លាភាព យុត្តិធម៌ និង​លទ្ធផល​ទទួលបាន ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយ​ក៏ឆ្លើយតបទៅនឹងទិសស្លោក អ្នកចេះគឺជាប់ និងប្រសាសន៍ ដ៏មានតម្លៃរបស់សម្តេចធិបតីដែលបានលើកឡើងថា “ជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត”។

បើតាមមន្រ្តីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយរូបនេះ ACU នៅតែបន្តពង្រឹងយកគោលការណ៍ច្បាប់ យន្តការដាក់ទណ្ឌកម្មដែលមានបទល្មើសចំនួន១៧ យកមកប្រើដដែល ហើយ​នៅក្នុងចំណោមបទល្មើសនោះមានបទព្រហ្មទណ្ឌ ហើយ​ក៏​មានរឿងរដ្ឋបាលដែរ។ ដូច្នេះ ក្នុងការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​នេះ ឯកឧត្តម​សង្ឃឹមថា ទាំងបេក្ខជន ទាំងភាគីពាក់ព័ន្ធទាំងអស់នឹងគោរពទៅតាម​ច្បាប់ ដោយ​មិន​អនុវត្ត​ខុស​នូវ​បទបញ្ញត្តិ​នោះឡើយ។

សូម​បញ្ជាក់ថា ក្រៅ​ពី​អ្នក​សង្កេត​ការណ៍​ទាំងជាង៣ពាន់នាក់ត្រូវ​ដាក់ពង្រាយ​នៅ​តាម​មណ្ឌលប្រឡង អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មាន​មន្រ្តី​ចំនួន ៣៤៦នាក់ ចូលរួម​ពិនិត្យ​ក្នុងការ​ប្រឡង​នេះ ទាំង​នៅថ្នាក់ប្រទេស ថ្នាក់កណ្តាល និង​ថ្នាក់​ក្រោមជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *