កម្មវិធីប្រកូតប្រជែង Ideathon Cambodia រដូវកាលទី៣ បានមកដល់ហើយ!

កម្មវិធីប្រគួតប្រជែងគំនិតអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យា Ideathon Cambodia បានវិលត្រឡប់មកជួបសិស្សនិស្សិតកម្ពុជាម្ដងទៀត ហើយនេះជាលើកទី៣ចាប់តាំងពីឆ្នាំ ២០២២ ដែលយើងបានរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើងដើម្បីអោយសិស្សនិស្សិតដែលមានគំនិតអាជីវកម្មអាចសហការជាក្រុមបង្កើតស្នាដៃ រិះរកមធ្យោបាយថ្មីដើម្បីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ និងបង្កើតជាគំនិតអាជីវកម្ម ដែលអាចធ្វើទៅបានពិតប្រាដក។ គួរបញ្ចាក់ផងដែរថាការវិលត្រឡប់មកវិញនៃកម្មវិធី Ideathon Cambodia ឆ្នាំ២០២៤ នេះ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MARS FLAG ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅក្នុងប្រទេសជប៉ុនផ្តល់សេវាកម្មគេហទំព័រផ្អែកលើ Web Services និង Search Engine ឲ្យក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ និងទីភ្នាក់ងាររដ្ឋាភិបាល ហើយកម្មវិធីនេះផងដែរត្រូវបានរៀបចំឡើងដោយ ReNet Marketing ។

កន្លងមកចំពោះរដូវកាលទី១ ក៏ដូចជារដូវកាលទី២ បេក្ខជនទាំងអស់គ្រប់ក្រុមពិតជាបានបញ្ចេញនូវគំនិតច្នៃប្រឌិតទៅតាមប្រធានបទដែលយើងបានលើកឡើង សម្រាប់ចូលរួមការប្រកួតបានយ៉ាងល្អក្រៃលែង។ យើងសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី Ideathon Cambodia នឹងជួយដល់ការអភិវឌ្ឍមួយផ្នែកនៃធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ។

សម្រាប់កម្មវិធីប្រគួតប្រជែងគំនិតអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យា Ideathon Cambodia រដូវកាលនេះ នឹងដើរតួរជាចំនុចចាប់ផ្តើមដំបូងរបស់យុវជនកម្ពុជាដែលចង់ស្វែងរកឱកាសដើម្បីផ្តួចផ្តើមគំនិត និងកសាងអាជីវកម្មនាពេលអនាគត តែមិនដឹងថាចាប់ផ្តើមពីកន្លែងណា និងរបៀបណា ។ ឆ្នាំនេះជាឆ្នាំទី 3 នៃកម្មវិធី Ideathon Cambodia ប្រសិនបើអ្នកកំពុងស្វែងរកឱកាស សូមកុំខកខានឱ្យសោះ។

ជាមួយគ្នានេះដែរ សម្រាប់ប្រធានបទដែលសិស្សនិស្សិតត្រូវប្រកួតក្នុងរដូវកាលទី៣នេះ គឺមានចំនួន ៤ធំៗរួមមាន វិស័យអប់រំ កសិកម្ម សុខាភិបាល និងទេសចរណ៍ ដោយក្នុងនោះក្រុមសិស្សនិស្សិត ដែលបានចុះឈ្មោះចូលប្រកួត នឹងត្រូវរិះរកគំនិតច្នៃប្រឌិតថ្មី ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គមដោយប្រើបច្ចេកវិទ្យា។

សម្រាប់ក្រុមដែលឈ្នះក្នុងការប្រកួត នឹងត្រូវជ្រើសរើសយកតែ៣ក្រុមប៉ុណ្ណោះ ៖
• ជ័យលាភីលេខ១ នឹងបានរង្វាន់ជាទឹកប្រាក់ 1500 USD
• ជ័យលាភីលេខ២ ទទួលបាន 1000 USD
• ជ័យលាភីលេខ៣ ទទួលបាន 500 USD

កម្មវិធីក៏មានការចាប់រង្វាន់ និងវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកដែលបានចុះឈ្មោះចូលរួមថែមទៀតផង។

កម្មវិធី Ideathon រដូលកាលថ្មីនេះគឺនឹងធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្នុងនោះគណ:កម្មការវាយតម្លៃ និងផ្ដល់ពិន្ទុ គឺអញ្ជើញមកពីក្រៅប្រទេស មកចូលរួមដោយផ្ទាល់ផងដែរ។

ចាប់ទទួលពាក្យចូលរួមពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ លីងតំណ៖ https://forms.gle/EEphWb1A6THBaPTd9

Facebook Page: Ideathon Cambodia by Mars Flag
វីដេអូខ្លីៗពីរដូវកាលទី១ | វីដេអូខ្លីៗពីរដូវកាលទី២




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...