កុមារងាយរងគ្រោះ​ជាង១ម៉ឺននាក់ ទទួលបានការគាំទ្រឱ្យត្រឡប់ចូលសាលារៀនពេញលេញឡើងវិញ

កុមារដែលងាយរងគ្រោះចំនួនជាង១ម៉ឺននាក់ (១៤ ៣៧៨នាក់) នៅតាមបណ្តាខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា ទទួលបានការគាំទ្រឱ្យត្រឡប់ចូលសាលារៀនពេញលេញឡើងវិញ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះ ធ្វើឡើងដោយអង្គការទស្សនៈពិភពលោក សហការជាមួយអង្គការអេដ អេ អាក់ស្យុង ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child (EAC) នៃមូលនិធិ Education Above All។

គម្រោងបានអនុវត្តនៅសាលាបឋមសិក្សាចំនួន ៦៣៨ នៅក្នុងស្រុកចំនួន ៣១ នៃខេត្តចំនួន ១០ ទូទាំងប្រទេសកម្ពុជា រួមមាន កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។ ក្នុងនោះ កុមារងាយរងគ្រោះដែលនៅក្រៅសាលាត្រូវបានបែងចែកជា៥ ប្រភេទ រួមមាន កុមារដែលមិនបានចូលរៀន, កុមារដែលមានលទ្ធភាពទៅរៀនប៉ុន្តែមិនបានចុះឈ្មោះ, កុមារដែលមានលទ្ធភាពទៅរៀនហើយបានចុះឈ្មោះចូលរៀន ប៉ុន្ដែមិនបានទៅរៀន, កុមារស្ថិតក្នុងស្ថានភាពអាសន្ន ឬមានវិបត្តិ និងកុមារដែលបានបោះបង់ការសិក្សា។

លោក ម៉ាត់ សុមីត ប្រធានគម្រោងជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

ក្រុមការងារគម្រោងបានសហការជាមួយសាលារៀន និងសមាជិកសហគមន៍ដើម្បីកំណត់អត្តសញ្ញាណកុមារក្រៅសាលា (ក្នុងនោះមានក្មេងស្រី ៤៩%) និងបានចែកកង់ចំនួន ១ ៥៣១ គ្រឿង កាបូបស្ពាយចំនួន ១៤ ៣២០ សៀវភៅសរសេរចំនួន ៣៨ ៧៦០ ក្បាល និងសៀវភៅបន្ថែមដល់សិស្សថ្នាក់ទី ១ និងទី ២ ចំនួន ៣ ៦០៧ នាក់ នៅក្នុងខេត្តគោលដៅចំនួន ១០ ។

លោក ម៉ាត់ សុមីត ប្រធានគម្រោងជាន់ខ្ពស់ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ប្ដេជ្ញាបានធានាថា កុមារគ្រប់រូបនៅក្នុងតំបន់គោលដៅនឹងទទួលបានការអប់រំប្រកបដោយគុណភាព។ ទន្ទឹមគ្នានេះ ក៏បានរួមបញ្ចូលកុមារដែលបានចុះឈ្មោះក្នុងគម្រោងទាំងអស់ទៅក្នុងកម្មវិធីសិក្សាសម្រាប់កម្រិតថ្នាក់ដំបូង និងផ្តល់ជំនួយគាំទ្រសម្ភារៈសម្រាប់ការសិក្សារបស់ពួកគេ។ ការ​ឃើញ​ស្នាម​ញញឹម​របស់​កុមារ​នៅ​ពេល​ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​របស់​យើង កាន់តែធ្វើឱ្យពួកយើងខិតខំបន្ថែម​។

«រួមជាមួយដៃគូសហការរបស់យើង យើងប្តេជ្ញាបន្តធ្វើការឆ្ពោះទៅរកលទ្ធផលអប់រំប្រកបដោយវិជ្ជមាន ដោយធានាថាកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសដើម្បីកសាងអនាគតដ៏ត្រចះត្រចង់»។​

លោក ម៉ាត់ សុមីត ប្រធានគម្រោងជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

លោកជំទាវ កឹម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង១០ ដែលអង្គការទស្សនៈពិភពលោកអនុវត្ត CCOSC មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងគុណភាពអប់រំ និងបង្កើនការចុះឈ្មោះចូលរៀនទូទាំងប្រទេស។ ភាពប្រសើរឡើងដែលធ្វើឡើងដោយគម្រោង CCOSC គឺជាសក្ខីភាពមួយចំពោះអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីភាពប្រសើរឡើងនៃអនាគតរបស់កុមារ ហើយយើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ។

ស្នាមញញឹមសិស្សនៅពេលបានចូលសាលារៀនពេញលេញ

លោក វ៉ន សម្ផស្ស នាយកប្រចាំប្រទេសនៃអង្គការអេដ អេ អាក់ស្យុង បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ គឺកិច្ចសហការរួមគ្នារវាងអង្គការអេដ អេ អាក់ស្យុង  និងអង្គការទស្សនៈពិភពលោក ក្រោមការដឹកនាំ នៃផែនការយុទ្ធសាស្រ្តអប់រំ ដើម្បីធានាថា កុមារដែលជួបការលំបាកក្នុងគ្រួសារ និងសហគមន៍អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអប់រំ។ រួម​ជាមួយ​ដៃគូ​រួម​របស់​យើង យើង​ប្តេជ្ញា​បង្កើត​លទ្ធផល​ដែល​មាន​ឥទ្ធិពលជាវិជ្ជមាន​បន្ថែម​ទៀត។

គួរជម្រាបជូនថា សម្រាប់សកម្មភាពផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលមានគោលបំណងលើកកម្ពស់សិទ្ធិទទួលបានការសិក្សាប្រកបដោយសមធម៌ គុណភាព និងភាពពាក់ព័ន្ធនៅកម្រិតបឋមសិក្សា បានធ្វើឱ្យអត្រាកុមារចុះឈ្មោះចូលក្នុងគម្រោង កើនឡើងរហូតដល់ ១៦៨ ភាគរយ លើសគោលដៅរបស់ខ្លួន។ ភាពជោគជ័យនេះ អាចកើតឡើងបានដោយសារគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន  ដូចជា ការគាំទ្រសម្ភារៈសិក្សាសំខាន់ៗ ការកសាងសមត្ថភាពដល់ជនបង្គោលនៅក្នុងវិស័យអប់រំ និងលោកគ្រូ អ្នកគ្រូកម្រិតបឋមសិក្សា, យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងចុះឈ្មោះចូលរៀន, កិច្ចប្រជុំប្រចាំត្រីមាសរវាងមាតាបិតា/អាណាព្យាបាល និងគ្រូបង្រៀន ដើម្បីគាំទ្រសិស្សរៀនយឺត និងរៀបចំវេទិកាឆ្លុះបញ្ចាំងរៀនសូត្រ ដើម្បីចែករំលែកការអនុវត្តល្អបំផុត និងដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...