សាកលវិទ្យាល័យមកពីហុងកុង ចាប់ដៃជាមួយខេមតិចរបស់កម្ពុជា ពង្រឹងកម្មវិធីសិក្សា និងការស្រាវជ្រាវផ្នែកអាជីវកម្ម

មហាវិទ្យាល័យពាណិជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (Hong Kong University of Science and Technology – Business School) ដែល​គេ​ស្គាល់ថា ជា​សាលា​សេដ្ឋកិច្ច​ដ៏ល្បីល្បាញ​មួយ​របស់ហុងកុង បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ​សាកលវិទ្យាល័យ​ខេមតិច របស់កម្ពុជា កាលពីដើមសប្តាហ៍នេះ ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិលើកម្មវិធីសិក្សាផ្នែកអាជីវកម្ម ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរការសិក្សានិស្សិត។

លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាលធិការនៃសាកលវិទ្យាល័យខេមតិចមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់នេះ គឺជាការផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា និងនិស្សិតមកពីសាកលវិទ្យាល័យហុងកុង ទទួលបានបទពិសោធន៍សិក្សាក្នុងបរិយាកាសផ្សេងៗ បង្កើនចំណេះដឹង និងអភិវឌ្ឍជំនាញនៅក្រៅប្រទេស។

លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាលធិការនៃសាកលវិទ្យាល័យខេមតិច។

លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សង្កត់ធ្ងន់ថា សាកលវិទ្យាល័យទាំង ២ នឹងធ្វើការជាមួយគ្នា លើគម្រោងស្រាវជ្រាវផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសិក្សាពីឱកាស ក្នុងបរិបទកម្ពុជា និងអាស៊ី។

លោកសាស្ត្រាចារ្យ Hui Kai Lung ព្រឹទ្ធិបុរស នៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត HKUST មានប្រសាសន៍បញ្ជាក់ថា តាមរយៈអនុស្សរណៈនេះ សាកលវិទ្យាល័យទាំងពីរនឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិលើកម្មវិធីសិក្សាផ្នែកអាជីវកម្ម ការសិក្សាស្រាវជ្រាវ ការផ្លាស់ប្តូរការសិក្សានិស្សិត កម្មវិធីសិក្ខាសាលាលើប្រធានបទសហគ្រិនភាព នវានុវត្តន៍ បរិស្ថានប្រកបដោយចីរភាព និង នាំមកនូវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រថ្មីៗ។​

លោកសាស្ត្រាចារ្យ Hui Kai Lung ព្រឹទ្ធិបុរស នៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត HKUST

គួរជម្រាបថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យទាំង២ បានធ្វើឡើងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ នៅសាកលវិទ្យាល័យខេមតិច ដោយមានការចូលរួមពីអ្នកជំនាញមកពីក្រុមហ៊ុន និងសហគ្រាសធំៗនៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិច ក៏ដូចជានិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនានា។

HKUST ជាសាកលវិទ្យាល័យឈានមុខគេ នៅក្នុងតំបន់ និងពិភពលោក ដោយសាកលវិទ្យាល័យមួយនេះ បានជាប់ចំណាត់ថ្នាក់ទី៦៦ នាឆ្នាំ២០២៥ តាមរយៈ Times Higher Education World University Rankings ។ HKUST Business School មាន គោលដៅក្នុងការបង្ហាត់និស្សិត ដើម្បីសម្រេចបាននូវអាជីពជោគជ័យជាសហគ្រិនលំដាប់ ពិភពលោក អ្នកស្រាវជ្រាវ និងអ្នកដឹកនាំនៅក្នុងសហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។