ប្រវត្តិនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ត្បិតតែកម្ពុជា​គឺជាស្ថាបនិក នៃកីឡាអាស៊ីអាគ្នេយ៍ ក្នុងចំណោមប្រទេសស្ថាបនិកទាំង៦ (ថៃ ភូមា កម្ពុជា ឡាវ វៀតណាម និងម៉ាឡេស៊ី) តែកម្ពុជាពុំធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃប្រឹត្តិការណ៍ស៊ីហ្គេមម្តងណាឡើយ។ កម្ពុជាធ្លាប់បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​ចំនួន​២០លើក និង​បានខកខាន​ចូលរួមប្រកួត​ចំនួន ១១លើក។ ព្រឹត្តិការណ៍ឆ្នាំ​២០២៣នេះ គឺជា​ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងរយៈពេល​៦៤ឆ្នាំ នៃប្រវត្តិស៊ីហ្គេម។

ប្រវត្តិ នៃការចូលរួមរបស់កម្ពុជា

– កម្ពុជាមិនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីបហ្គេមលើកទី១ នៅទីក្រុងបាងកក ឆ្នាំ១៩៥៩នោះទេ។

– កម្ពុជាបានបញ្ជូនប្រតិភូកីឡាទៅចូលរួមការប្រកួតកីឡាស៊ីបហ្គេមលើកទី២ ក្នុងឆ្នាំ១៩៦១ នៅទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ា ដោយបានបញ្ជូនកីឡាករទៅចូលរួមចំនួន៨៧នាក់។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយមាស១ ប្រាក់៧ និងសំរឹទ្ធ៤ ក្នុង១១ប្រភេទកីឡា។

– កម្ពុជាបានដល់វេនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីបហ្គេមលើកទី៣ ក្នុងឆ្នាំ១៩៦៣ តែដោយ សារស្ថានភាពមិនអំណោយផល (បញ្ហាប្រាសាទព្រះវិហារ) កម្ពុជាពុំបានធ្វើជាម្ចាស់ផ្ទះ​នៅពេលនោះទេ។

– នៅឆ្នាំ១៩៦៥ ប្រទេសម៉ាឡេស៊ី បានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣ នៅទីក្រុងគូឡាឡាំពួ ជំនួស កម្ពុជា ។ ពេលនោះ កម្ពុជាបានចូលរួមដោយបញ្ជូនប្រតិភូកីឡា ចំនួន៨៤នាក់។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយមាស១៥ មេដាយប្រាក់១៥ និង សំរឹទ្ឋ១៧ ក្នុង៨ប្រភេទកីឡា។ អត្តពលកម្មទទួលបានមេដាយមាស២ ប្រដាល់សកល ទទួលបានមេដាយមាស៣ កីឡាជិះកង់ទទួលបានមេដាយមាស២ កីឡាហែលទឹកទទួល បានមេដាយមាស៤ វាយកូនឃ្លីលើតុទទួលបានមេដាយមាស៣ និងបាល់ទះទទួល មេដាយមាស១។

– កម្ពុជាមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៤និងទី៥នោះទេ។

– កម្ពុជាបានចូលរួមព្រឹត្តិការណ៍ស៊ីបហ្គេមលើកទី៦ នៅប្រទេសមីយ៉ានៅឆ្នាំ១៩៧១ ហើយ ដណ្តើមបានមេដាយមាស១៧ មេដាយប្រាក់១៨ និងមេដាយសំរឹទ្ធ១៧ ក្នុងនោះកីឡា អត្តពលកម្មដណ្ដើមបានមេដាយមាស៧ ហែលទឹកទទួលបានមេដាយមាស៥ វាយកូនឃ្លី លើតុទទួលបានមេដាយមាស៣ និងបាល់ទះទទួលបានមេដាយមាស២។

– កម្ពុជាបានចូលរួមព្រឹត្តិការណ៍ស៊ីបហ្គេមលើកទី៧នៅប្រទេសសឹង្ហបុរីក្នុងឆ្នាំ១៩៧៣ ហើយ ទទួលបានមេដាយមាស៩ មេដាយប្រាក់១២ និងមេដាយសំរឹទ្ធ២០។

– កម្ពុជាមិនបានចូលរួមការប្រកួតកីឡាស៊ីបហ្គេមលើកទី៨ក្នុងឆ្នាំ១៩៧៥នោះទេ។

– ម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមម្ដងទៀតនៅឆ្នាំ១៩៧៧។ ក្រុមប្រឹក្សាកីឡាអូឡាំពិក ម៉ាឡេស៊ីបានស្នើឱ្យពង្រីកចំនួនសមាជិកភាពរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ពី៨ គណៈកម្មាធិការជាតិអូឡាំពិកទៅ១០គណៈកម្មាធិការជាតិអូឡាំពិក ដោយបានអញ្ជើញ ប្រទេសប៊្រុយណេ និងឥណ្ឌូនេស៊ីឱ្យចូលរួមក្នុងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ។ ចាប់ពីឆ្នាំ១៩៧៧ ដល់១៩៨១ ដោយសារតែសង្គ្រាម កម្ពុជា ឡាវ និងវៀតណាម មិនបាន ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមទេ។

– ឆ្នាំ១៩៨៣ ប្រទេសសិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយសហព័ន្ធកីឡាអាស៊ី អាគ្នេយ៍មិនបានអញ្ជើញកម្ពុជាឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះទេ ដោយលើកហេតុផល ថាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពុំទាន់ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិពី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឡើងវិញនៅឡើយ។

– នៅឆ្នាំ១៩៨៩ ម៉ាឡេស៊ីបានរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី១៥។ ក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ីបានគោរពជំហររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយបានម្រេចចិត្តមិនអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី១៥ តែបានអញ្ជើញឡាវ និងវៀតណាម ដោយមានការធានាពីក្រុមប្រឹក្សា ម៉ាឡេស៊ី។

– កម្ពុជាមិនត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី១៦និង១៧ ក្នុងឆ្នាំ១៩៩១ និង១៩៩៣នោះទេ។

– ចាប់ពីឆ្នាំ១៩៩៥មក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមប្រកួត ស៊ីហ្គេម លើកទី១៨ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃឡើងវិញ ដោយសារគណៈកម្មាធិការ អន្តជាតិ(IOC) បានទទួលស្គាល់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិកពេញ សិទ្ធិរួចហើយនាឆ្នាំ១៩៩៤ ហើយកម្ពុជាបានមានវត្តមានចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍ស៊ី ហ្គេមឡើងវិញ រហូតដល់ពេលបច្ចុប្បន្ននេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា