ឯកឧត្ដម សោម រតនា លើកទឹកចិត្តដល់មន្ត្រីរាជការកម្ពុជា ដាក់ពាក្យអាហារូបករណ៍អូស្ត្រាលីដើម្បីពង្រីកចំណេះដឹងក្នុងជំនាញការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅក្នុងពិធិបើក កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៦ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្រជាជនកម្ពុជាជាច្រើនរូបមានឱកាសបានទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងបាននាំយកចំណេះដឹងយ៉ាងទូលំទូលាយមកអនុវត្តន៍ក្នុងវិស័យការងាររបស់ខ្លួន ដែលជាចំណែកជួយពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែខ្លាំង និងមានការទទួលស្គាល់ពីថ្នាក់ដឹកនាំផងដែរ។

បើតាមឯកឧត្ដម សោម រតនា រយៈពេល៣០ឆ្នាំនៃការគាំទ្ររវាងរដ្ឋាភិបាលអូស្ត្រាលី មកកាន់កម្ពុជា តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥ អាហារូបករណ៍អូស្ត្រាលី ឬហៅថា AAC (Australia Award Cambodia) មាននិស្សិតជាងមួយពាន់នាក់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយការសិក្សាទៀតសោតមានទាំងបុគ្គលិកឯកជន សាធារណៈជន និងមន្ត្រីរាជការក្នុងជួររដ្ឋាភិបាលផង។

តាមរយៈការផ្ដល់ជូនជារៀងរាល់ឆ្នាំ កម្មវិធីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦ នឹងផ្ដល់ឱកាសសិក្សាចំនួន៥៥កន្លែង ដូចនេះ ឯកឧត្ដម សោម រតនា សូមលើកទឹកចិត្តដល់សាធារណៈជន ជាពិសេសមន្ត្រីរាជការកម្ពុជាគ្រប់រូប សាកល្បងចាប់យកឱកាសសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍អូស្ត្រាលី ធ្វើជាបទពិសោធន៍ថ្មីៗ និងជាច្រើនសម្រាប់យកទៅអនុវត្តន៍ក្នុងការងារក្រោយបញ្ចប់ការសិក្សា។

ក្នុងឱកាសនោះដែរ លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលីនេះ នឹងផ្ដល់ឱកាសជាច្រើនដល់និស្សិត ជាពិសេសស្ត្រីឱ្យមានឱកាសបង្កើនសមត្ថភាព និងឈានទៅរកភាពជាអ្នកដឹកនាំស្ត្រីនៅក្នុងតួនាទីជាមន្ត្រីរាជការ។ ជាមួយគ្នានេះ លោកជំទាវក៏​សូមអំពាវនាវ និងលើកទឹកចិត្តដល់មន្ត្រីរាជការកម្ពុជា ជាពិសេសស្ត្រី ចាប់យកឱកាសអាហារូបករណ៍អូស្ត្រាលីនេះ ឱ្យបានច្រើនព្រោះនេះជាឱកាសដែលអាចពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈ ការអប់រំបន្ថែមពីសាកលវិទ្យាល័យក្រៅប្រទេស ឱកាសបង្កើនទំនាក់ទនងជាមួយបណ្ដានិស្សិតមកពីជុំវិញពិភពលោក និងទទួលបានការចែករំលែកបទពិសោធន៏ និងត្រឡប់មកអភិវឌ្ឍប្រទេសជាតិវិញតាមរយៈការអនុវត្តការងារនៅក្នុងជំនាញរបស់ខ្លួន។

លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី

ក្នុងនាមតំណាងឱ្យ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម រតនា ក៏​បានថ្លែង​អំណរគុណដល់ថ្នាក់ដឹកនាំប្រទេសអូស្ត្រាលី និងដៃគូរពាក់ព័ន្ធដែលចូលរួមផ្ដល់ឱកាស និងបង្កើនធនធានមនុស្សនៅកម្ពុជា។ តាមរយៈភាពជាដៃគូយូរអង្វែងរបស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងមូលធននិយមលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យអប់រំ តាមរយៈផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាជាច្រើនកន្លែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...