«ត្រុដិ» របាំនិយមលេងក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី បង្ហាញអត្ថន័យដេញគ្រោះចង្រៃ នាំចូលសិរីសួស្តីមកវិញ

ពាក្យ «ត្រុដិ» មានដើមកំណើតមកពីភាសាសំស្រ្កឹតប្រែថា ផ្ដាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្រ្កន្ត» ។ «របាំត្រុដិ» អ្នកស្រុកនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងឱកាសប្រារព្ធកិច្ចបណ្ដេញចង្រៃ គ្រោះកាច (ឧបទ្រព) ចេញពីគេហដ្ឋាន ក្រុមហ៊ុន  ឬពេលដែលមានសត្វព្រៃរត់ចូលភូមិស្រុកជាដើម ជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងដែរ។

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា អត្ថន័យសំខាន់របស់ «របាំត្រុដិ» គឺដើម្បីផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី បណ្ដេញចង្រៃ គ្រោះកាច (ឧបទ្រព) ឆ្នាំចាស់ឱ្យចេញអស់ ហើយនាំចូលសិរីសួស្ដីឆ្នាំថ្មីមកវិញ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  បញ្ជាក់បន្ថែមថា សត្វប្រើសរត់ចូលស្រុក គឺទាក់ទងនឹងទំនៀមទម្លាប់ខ្មែរ ព្រោះកាលណាមានសត្វព្រៃរត់ចូលស្រុកនឹងបង្កឱ្យមានឧបទ្រុបចង្រៃ ទើបក្នុងរបាំត្រុដិមានសត្វប្រើស, ព្រានព្រៃ, យក្ស, ព្រាយស្រីក្រចកវែង, សត្វក្ងោក, សត្វទន្សោង, មនុស្ស និងតួអង្គផ្សេងទៀត ចូលរួមព័ទ្ធសត្វប្រើស ហើយសម្លាប់សត្វប្រើស ដើម្បីបណ្ដេញឧបទ្រុបចង្រៃចេញ។ ឯកឧត្តម បន្តថា ស្នែងប្រើសជានិមិ្មត្តរូបនៃភាពក្ដៅហួតហែង​ ហើយការរាំរបាំត្រុដិក៏ស្ថិតក្នុងន័យសុំទឹកភ្លៀងផងដែរ។

ឯកឧត្តម ហេង សុផាឌី បញ្ជាក់បន្ថែមថា នៅទីកន្លែងណាក៏អាចលេងរបាំត្រុដិបានដែរ ដូចជា វត្តអារាម តាមគេហដ្ឋានធំៗ ក្រុមហ៊ុនធំ អ្នកមានលទ្ធភាព អាចអញ្ជើញក្រុមអ្នករាំរបាំត្រុដិទៅសម្ដែង ដើម្បីបណ្ដេញឧបទ្រុបចង្រៃ និងសុំឱ្យមានសិរីសួស្ដីមកវិញ។ ឯកឧត្តមបន្តថា ការអញ្ជើញក្រុមរាំរបាំត្រុដិមកសម្ដែងនៅតាមគេហដ្ឋាន ក្រុមហ៊ុន ក៏ចូលរួមចំណែកលើកស្ទួយរបាំត្រុដិខ្មែរ ក៏ដូចជាលើកតម្កើងទំនៀមទម្លាប់ខ្មែរ។

តាមការបញ្ជាក់របស់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើទោះជាមានការអភិវឌ្ឍរបាំត្រុដិទៅមុខទៀត ក៏ត្រូវអភិវឌ្ឍដោយរក្សាឱ្យបាននូវទម្រង់ដើម កុំអភិវឌ្ឍឱ្យប្រាសចាសអំពីទំនៀមទម្លាប់ ក្បួនខ្នាតរបាំត្រុដិដើម។ ឧទាហរណ៍ យើងអាចអភិវឌ្ឍសម្លៀកបំពាក់ឱ្យថ្មី អ្នកសម្ដែងត្រូវឆ្លងកាត់ការហាត់រៀនឱ្យបានច្បាស់លាស់ ដើម្បីមានភាពទាក់ទាញ។ កាលណាការសម្ដែងមានភាពទាក់ទាញ នោះនឹងមានអ្នកគាំទ្រច្រើនទាំងមនុស្សចាស់ និងយុវជន។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុផាឌី ក៏​បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ចូលរួមអភិរក្ស «របាំត្រុដិ» ឱ្យបានគង់វង្សទៅថ្ងៃក្រោយ ក៏​ដូចជាលើកទឹកចិត្តដល់អ្នកសម្ដែងតាមរយៈការបរិច្ចាកដល់ក្រុមសម្ដែងជាដើម ព្រោះថា ប្រសិនបើយើងមិននាំគ្នាគាំទ្រទេ យើងនឹងអាចបាត់បង់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...