សិស្សមធ្យមសិក្សាទុតិយភូមិ នឹងមានសៀវភៅ​សិក្សា​គោលភាសាអង់គ្លេសថ្មី ងាយស្រួលយល់ និងអនុវត្ត

ភ្នំពេញ – កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្មី ពីថ្នាក់ទី១០-១២ ដែលផលិតដោយ ESC-Kizuna និងមូលនិធិនីបប៉ុន របស់ជប៉ុន ត្រូវ​បានប្រកាស​ឱ្យ​ប្រើប្រាស់ជាផ្លូវការ ដោយគេរំពឹងថា សៀវភៅថ្មីនេះ នឹងធ្វើ​ឱ្យ​សិស្ស​ងាយយល់ និង​បង្កើនគុណភាពភាសាអង់គ្លេសរបស់សិស្សានុសិស្ស។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កាលពីមុន អង្គការគីហ្សូណា បានអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតមធ្យមសិក្សាទុតិយភូមិ សៀវភៅសិក្សាគោលថ្មី និងសោតុបករណ៍បង្រៀនភាសាអង់គ្លេស “English is Fun” ដែលឥឡូវនេះត្រូវបានប្រើប្រាស់នៅសាលាមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស។ សៀវភៅសិក្សាគោលថ្មីនេះ ងាយស្រួលយល់ និងងាយអនុវត្តជាងសៀវភៅមុនៗ ហើយសង្កេតឃើញថាចំនួនសិស្សដែលចូលចិត្តភាសាអង់គ្លេសបានកើនឡើង។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

“យើងសង្ឃឹមថា ការរៀនភាសាអង់គ្លេសមិនផ្តោតសំខាន់តែនៅក្នុងតំបន់ទេសចរណ៍ និងទីក្រុងប៉ុណ្ណោះទេ។ ថែមទាំងសង្ឃឹមថា ចំនួនអ្នកនិយាយភាសាអង់គ្លេសនឹងមានការកើនឡើងច្រើនទូទាំងប្រទេសកម្ពុជា”

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសំដែងការពេញចិត្តដែលមូលនិធិនីបប៉ុនសហការជាមួយអង្គការគីហ្សូណា ក្នុងការអភិវឌ្ឍភាសាអង់គ្លេសនៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា ភាសាអង់គ្លេស គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ក្មេងៗជំនាន់ក្រោយ ពីព្រោះជំនាញមួយនេះ ផ្តល់នូវផលជះវិជ្ជមានដល់អនាគតប្រទេសជាតិរបស់ពួកគេ។

ជាមួយគ្នានេះ លោក ម៉ូរី យឺជិ នាយកប្រតិបត្តិមូលនិធិនីបប៉ុន បានបញ្ជាក់ថា សៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់មធ្យមសិក្សាទុតិយភូមិដែលត្រូវបានអនុម័តដោយជាតិ ផលិតឡើងតាមរយៈការសហការរបស់មូលនិធិនីបប៉ុន និងអង្គការមណ្ឌលគាំទ្រការអប់រំ “គីហ្សូណា” ត្រូវបានបញ្ចប់ និងប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជា។  លោកនាយកប្រតិបត្តិ បន្ថែមថា នៅថ្ងៃអនាគតនឹងបន្តខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ និងស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការបន្តទៀត។

គួរជម្រាបជូនថា ក្រសួងអប់រំ និងអង្គការគីហ្សូណា ដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០ដល់ទី១២ នៅសាលាមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដើម្បីបង្កើនគុណភាពភាសាអង់គ្លេសរបស់សិស្សានុសិស្សទូទាំងប្រទេសកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...