បណ្ឌិត យង់ ពៅ ៖ សង្គមមួយ​មានសីលធម៌ល្អ ត្រូវផ្តើមចេញពីការអប់រំទាំងអស់គ្នា

ភ្នំពេញ – បច្ចុប្បន្នមិន​ថានៅ​លើ​បណ្តាញសង្គម ក៏​ដូចជាតថភាពសង្គមជាក់ស្តែងនោះទេ តែង​មានការ​រអ៊ូរទាំអំពីការធ្លាក់ចុះក្រមសីលធម៌សង្គម ដូចជាការ​មិន​ចេះយោគ​យល់គ្នា ការបរិហារកេរ្តិ៍ ការប្រើប្រាស់ហិង្សាជាដើម ។ ករណីនេះ បើតាម​លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ដើម្បី​ឱ្យ​សង្គម​មួយមានការ​អប់រំសីលធម៌ល្អ គឺទាមទារ​ឱ្យ​មានការ​ពង្រឹងការអប់រំ​ទាំងក្នុង​ប្រព័ន្ធ និង​ក្រៅប្រព័ន្ធ។

លោកបណ្ឌិត យ៉ង់ ពៅ សង្កត់ធ្ងន់ថា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គមល្អ គួរជំរុញឱ្យកាន់តែខ្លាំងបន្ថែមទៅលើកម្មវិធីសិក្សាចាប់ពីមត្តេយ្យដល់មធ្យមសិក្សាពាក់ព័ន្ធនឹងមេរៀន ការអប់រំសីលធម៌ សុជីវធម៌ និងមនសិកាជាតិជាដើម។ លើសពីនេះ ត្រូវសិក្សាស្រាវជ្រាវឱ្យដឹងថា តើគួរបណ្ដុះបណ្ដាល ឬបញ្ចូលការអប់រំសីលធម៌ក្នុងកម្មវិធីសិក្សា និងកម្រិតគរុកោសល្យយ៉ាងដូចម្ដេច ទើបសិស្ស និស្សិតទទួលយកបាន?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

“យើងអាចសិក្សាពីបណ្ដាប្រទេសមួយចំនួនដែលបានជោគជ័យលើផ្នែកអប់រំសីលធម៌ដូចជា ប្រទេសជប៉ុន ប្រជាជនមានសីលធម៌ខ្ពស់, ប្រទេសវៀតណាម ប្រជាជនមានមនសិកាជាតិខ្ពស់, ប្រទេសថៃ ប្រជាជនមានទាំងមនសិកា និងសីលធម៌ផងដែរ។ ចំណុចនេះ យើងត្រូវធ្វើយ៉ាងម៉េចដើម្បីបណ្ដុះមនសិកាជាតិ ជាសីលធម៌សង្គមល្អ ទៅដល់មនុស្សខ្មែរទាំងអស់ គឺយើងត្រូវផ្ដើមចេញពីវិស័យអប់រំក្នុងប្រព័ន្ធផងដែរ។”

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ការបណ្ដុះបណ្ដាលក្រៅប្រព័ន្ធក៏បានរួមចំណែកអប់រំសីលធម៌សង្គម ដោយផ្ដើមចេញពីមនុស្សគ្រប់ៗគ្នាផងដែរ រួមមាន៖

ទី១. គួរឈប់និពន្ធនិងផ្សព្វផ្សាយបទចម្រៀងដែលញុះញង់ឱ្យផឹកស្រាគ្រប់ប្រភេទ៖ គ្រឿងស្រវឹង ជាហេតុនាំឱ្យមានការធ្លាក់ចុះនៃសីលធម៌សង្គម ខណៈការផ្សព្វផ្សាយកំពុងពេញនិយមក្នុងបណ្ដាញសង្គមដែលមនុស្សទាំងអស់ងាយទទួលយក គឺតាមរយៈបទចម្រៀង ឬវីដេអូផ្សេងៗ។ បទចម្រៀងខ្លះ ការតែងនិពន្ធខ្លះហាក់ដូចជាមានចេតនាញុះញង់ឱ្យប្រជាពលរដ្ឋចង់សេពគ្រឿងស្រវឹង នេះជារឿងមួយដែលខុសឆ្គង។ ដូច្នេះ គួរណាស់តែការតែងនិពន្ធបទចម្រៀង ឬវីដេអូ កុំយកស្រា ឬគ្រឿងស្រវឹងមកបញ្ចូលឱ្យសោះ។ 

ទី២. ការឈប់បង្ហាញអំពើអបាយមុខ តាមបណ្ដាញផ្សព្វផ្សាយទាំងផ្លូវការ និងមិនផ្លូវការជាដើម៖ វីដេអូ ឬការនិពន្ធរឿងមួយចំនួនដែលប្រើពាក្យពេជន៍ប្រកបដោយអំពើហិង្សា គំហក ទន្រាំជើងជាដើម មិនមែនផ្ដល់ជាការអប់រំពិតនោះទេ ផ្ទុយទៅវិញបែរជាជំរុញឱ្យកុមារ និងយុវជនយកតម្រាប់តាម។ ម៉្យាងទៀត ការបង្ហោះរូបភាពហិង្សាពីបណ្ដាញព័ត៌មានទាំងអាជីព និងមិនអាជីព គួរមានវិធីសាស្រ្តនៃការបង្ហាញរូបភាពកុំឱ្យមានឥរិយាបទហិង្សា។ ចំណែកអ្នកលេងបណ្ដាញសង្គម ត្រូវដឹងឱ្យច្បាស់ថា រូបភាព ឬវីដេអូខ្លះយើងបង្ហាញបាន ប៉ុន្តែរូបភាពភ្ជាប់អត្ថន័យហិង្សាគួរកុំបង្ហាញ។

ទី៣. បណ្តាញសង្គមផ្ទាល់ខ្លួន គួរទម្លាប់ផ្តល់សារអប់រំ៖ ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទាល់ខ្លួន របស់មនុស្សភាគច្រើន របស់បញ្ញវន្ត របស់អ្នកជាន់ខ្ពស់ អ្នកមានសីលធម៌ខ្ពង់ខ្ពស់ អ្នកមានការអប់រំខ្ពង់ខ្ពស់ គួរទម្លាប់ផ្ដល់សារអប់រំ។ ទន្ទឹមគ្នានេះ យើងជាបញ្ហាវន្ត យើងជាបញ្ញាជន យើងជាឥស្សរជនជាន់ខ្ពស់ មិនគួរបង្ហាញភាពស្រើបស្រាល បង្ហាញគ្រឿងស្រវឹង បង្ហាញនូវអ្វីផ្សេងៗដែលប៉ះពាល់ដល់សង្គមទេ ផ្ទុយទៅវិញត្រូវបង្ហាញបញ្ចូលនៅក្នុងខ្លឹមសារអប់រំ ដោយផ្ដើមចេញពីយើងជាមុនសិន។

ទី៤. ចូលរួមបង្កើត វីដេអូរឃ្លីបខ្លីៗ ទាក់ទាញយុវជនឱ្យស្រឡាញ់ ការអាន និងអប់រំវិជ្ជា៖ យើងត្រូវចូលរួមទាំងអស់គ្នា ជាពិសេសអ្នកសារព័ត៌មានអាជីពដែលមានលទ្ធភាព គួរបង្កើតវីដេអូឃ្លីបខ្លីៗ ដែលទាក់ទាញយុវជនឱ្យស្រឡាញ់ការអាន ស្រឡាញ់ការអប់រំ ស្រឡាញ់ចំណេះវិជ្ជាជាដើម។ ក្នុងនោះ ស្ថាប័នសារព័ត៌មានអាជីព សារព័ត៌មានប្រពៃណី និងទូរទស្សន៍ គួរចូលរួមជាមួយគ្នា ដើម្បីសង្គមរីកចម្រើន មានសណ្ដាប់ធ្នាប់ល្អ អាចអភិវឌ្ឍទៅមានកិត្តិសព្ទ កិត្តិនាមល្អ យើងក៏រីកចម្រើនទៅតាមនោះដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...