រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋការពារសុខភាព ខណៈ​ករណី​អ្នក​កើតជំងឺទឹកនោមផ្អែមកើនឡើង

ក្នុង​ឱកាស​ចូលរួម​វេទិកា​ស្តីពី “ស្ថានភាពសុខាភិបាល​កម្ពុជា ៖ បញ្ហា​ប្រឈម និង​ឱកាស” កាលពីពេលថ្មីៗនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើ​ការ​អំពាវនាវ​​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ប្តេជ្ញាចិត្ត​ក្នុងការ​ការពារ​សុខភាពពីជំងឺទឹកនោមផ្អែម ក្រោយ​របាយការណ៍​បាន​បង្ហាញថា ករណីជំងឺទឹកនោម​ផ្អែម​នៅ​កម្ពុជា បានកើនឡើង​គួរ​ឱ្យកត់សម្គាល់។

របាយការណ៍ថ្មីៗ ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាលបានបង្ហាញថា គិត​ពីខែសីហា ឆ្នាំ​២០២៣ ដល់ខែកក្កដា ឆ្នាំ​២០២៤ ករណីពិគ្រោះជំងឺក្រៅ​ទឹកនោមផ្អែមគឺមានចំនួន ១៩០ ៩៥៧ករណី ចំនួននេះមានការកើនឡើង ៥៧,២% បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ១២១ ៤៤០ករណី ។ សម្រាប់ករណីអ្នក​ជំងឺទឹកនោមផ្អែមដែល​ត្រូវ​សម្រាកនៅមន្ទីរពេទ្យវិញ ក៏​​បាន​កើន​ឡើង​ចំនួន ៣៤,៦% ឬពី ១១ ០២០នាក់ ទៅ ១៤ ៨៣៧នាក់ ក្នុងរយៈពេល​ដូចគ្នានេះដែរ។

គ្រូពេទ្យអប់រំប្រជាពលរដ្ឋពីបញ្ហាសុខភាពនៅមណ្ឌលសុខភាពមួយកន្លែង

ដោយឡែក​ករណីជំងឺឡើងសម្ពាធឈាម ឬជំងឺលើសឈាម ក៏រក​ឃើញ​ថា មានការកើនឡើងដែរ ពោលគឺពី ៣១៩ ៦១០ករណី ទៅ ៣៦៦ ១៥៧ករណី ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ធៀបនឹង​រយៈពេល​ដូចគ្នា​ពីខែសីហា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣ ។ ហើយ​អ្នកជំងឺ​ឡើងសម្ពាធឈាន​ដែលចូលសម្រាកនៅមន្ទីរពេទ្យ​បានកើន ពី ២៤ ២៩២នាក់ ទៅ ៣០ ៣៩៧នាក់ ក្នុងរយៈពេល​ដូចគ្នា។

តាមរយៈ​តួលេខនៃរបាយការណ៍ខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវការពារខ្លួនឱ្យបាន ដើម្បីកុំឱ្យជួបប្រទះបញ្ហាសុខភាពដោយសារជំងឺទឹកនោមផ្អែម។ ជាពិសេស ដាក់ការប្ដេជ្ញាចិត្តនេះ តាំងពីវ័យនៅមិនទាន់មានបញ្ហាសុខភាពឡើងទៅ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា សុខភាព ស្ថិតក្នុងជម្រើសរបស់ប្រជាពលរដ្ឋ អ្នកជំងឺ និងក្រុមគ្រួសារ ដែលទាមទារការពន្យល់ និងសម្រេចចិត្តឱ្យបានសមស្រប។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ជំងឺទឹកនោមផ្អែម ត្រូវ​បានចាត់ទុកគឺជាបញ្ហា​សុខភាពសាធារណៈធ្ងន់ធ្ងរនៅលើពិភពលោក ដោយ​បានធ្វើ​ឱ្យ​មនុស្ស​ប្រមាណ ១លាន៥សែននាក់​ស្លាប់ជារៀងរាល់ឆ្នាំ។ បើតាមលោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជំងឺទឹកនោមផ្អែមត្រូវ​បានចែកចេញជាពីរ គឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ និង​ជំងឺទឹកនោមផ្អែម​ប្រភេទទី២។ ជំងឺទឹកនោមផ្អែម​ប្រភេទទី១ គឺកើតឡើងដោយសារលំពែងបាត់បង់សមត្ថភាពផលិតអាំងស៊ុយលីន ដែលជាអរម៉ូនរក្សាតុល្យភាពជាតិស្ករក្នុងរាងកាយ ចំណែកប្រភេទទី២ គឺកើតឡើងដោយសារបញ្ហាធាត់លើសទម្ងន់ តាមរយៈការបរិភោគជាតិស្ករច្រើន ជាតិខ្លាញ់ច្រើន ក្នុងរយៈពេលយូរដែលជាកត្តាជំរុញឱ្យកើតជំងឺទឹកនោមផ្អែម។

លោកវេជ្ជបណ្ឌិត លី រតនា បន្ថែមថា ប្រសិនបើប្រជាជនកម្ពុជាប្រឈមនឹងជំងឺទឹកនោមផ្អែមច្រើន អាចជួបប្រទះបញ្ហាចំនួន២ ទី១.អ្នកជំងឺនឹងក្លាយជាបន្ទុកគ្រួសារ នាំឱ្យបាត់ផលិតភាពការងារ បាត់បង់ប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងទី២. អ្នកជំងឺក្លាយជាបន្ទុករដ្ឋ ដោយសារបាត់បង់កម្លាំងពលកម្ម នាំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយរដ្ឋាភិបាលត្រូវចំណាយថវិកាដើម្បីព្យាបាល។

លោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសយុវជនដែលពុំទាន់មានបញ្ហាសុខភាពណាមួយ ត្រូវគិតគូរថែរក្សាសុខភាព ក្នុងនោះទី១.ត្រូវធ្វើលំហាត់ប្រាណ ៣ថ្ងៃក្នុងមួយសប្ដាហ៍ (ម្តងៗកន្លះម៉ោង) ដូចជា ដើរ រត់ ជិះកង់ជាដើម, ទី២. ទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ ដោយកម្រិតជាតិស្ករ អំបិល ខ្លាញ់ ក្នុងបរិមាណតិច និងទី៣. ការជំរុញផ្សព្វផ្សាយ ពីតួអង្គពាក់ព័ន្ធ អំពីវិធានការការពារជំងឺមិនឆ្លង ដើម្បីឱ្យប្រជាជនបានដឹងច្បាស់អំពីការថែរក្សាសុខភាព។

បើតាមលោកវេជ្ជបណ្ឌិត លី រតនា របបអាហារ ជាកត្តាសំខាន់អាចជួយឱ្យជៀសផុតពីជំងឺមិនឆ្លង រួមមាន ជំងឺលើស​សម្ពាធឈាម ជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ លោកថា កាលណាប្រជាពលរដ្ឋ យល់ដឹងអំពីការទទួលទានអាហារសមស្រប នឹងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង ជាសេសជំងឺទឹកនោមផ្អែម។

តាម​របាយការណ៍​របស់អង្គការ​សុខភាពពិភពលោក នៅឆ្នាំ២០២១ អ្នកកើតជំងឺទឹកនោមផ្អែម​នៅទូទាំង​ពិភពលោក​មានសរុបប្រមាណ ៥៣៧លាននាក់ ហើយ​គេ​បានធ្វើការ​ប៉ាន់ប្រមាណថា វាអាច​នឹង​កើនឡើង​ដល់ ៧៨៣លាននាក់ នៅក្នុងឆ្នាំ​២០៤៥ ពោលគឺនៅពេលនោះមនុស្សម្នាក់ ក្នុងចំណោម​៨នាក់ អាច​នឹងកើតជំងឺនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *