អ្នកស្រឡាញ់សុខភាព លើកទឹកចិត្តមនុស្សគ្រប់រូបឆ្លៀតពេលខ្លះហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បើនិយាយពីការហាត់ប្រាណមនុស្ស​ភាគច្រើន​បានដឹងពីអត្ថប្រយោជន៍របស់វា ប៉ុន្តែការអនុវត្តជាក់ស្តែងតែងតែខ្វះចន្លោះ ដែលនៅតែជាបញ្ហាប្រឈមរបស់មនុស្សមួយចំនួន។ យ៉ាងណា​ក៏ដោយ​អ្នកស្រឡាញ់សុខភាព បានលើកទឹកចិត្តដល់មនុស្សគ្រប់រូប គ្រប់វ័យគួរឆ្លៀតពេលហាត់ប្រាណដើម្បីសុខភាពល្អ រាងកាយរឹងមាំ មិនងាយឈឺ។

លោក ឡេង ហាក់ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ តែងតែប្រើប្រាស់ពេលវេលាល្ងាចក្រោយពីធ្វើការប្រហែល២ម៉ោងដើម្បីរត់ហាត់ប្រាណ។ លោកថា ការហាត់ប្រាណ ជួយឱ្យលោកមានសុខភាពល្អ រាងកាយរឹងមាំ មិនងាយឈឺ បើប្រៀបធៀបកាលពីមុនមិនបានហាត់ប្រាណ សុខភាពនៅខ្សោយ ព្រមទាំងឧស្សាហ៍កើតជំងឺផ្ដាសាយ។

លោក ឡេង ហាក់ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ

យុវជនវ័យ ២៨ឆ្នាំរូបនេះ និយាយថា ប្រជាជនខ្មែរភាគច្រើន ចូលចិត្តហូបគ្រឿងកំប៉ុងមានជាតិផ្អែម ហើយមិនសូវចូលចិត្តហាត់ប្រាណ ដែលនេះជាការមិនបានស្រឡាញ់សុខភាព ហើយពេលខ្លះជំងឺមិនឱ្យយើងដឹងមុន។ ដូច្នេះ លោកលើកទឹកចិត្តដល់កុមារ យុវជន​ ប្រជាជនខ្មែរទាំងអស់ឱ្យងាកមកស្រឡាញ់សុខភាព ឆ្លៀតពេលហាត់ប្រាណ ដើម្បីរាងកាយមានសុខភាពល្អ យកឈ្នះជំងឺផ្សេងៗ។

កញ្ញា ដា សារេត ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រាប់ឱ្យដឹងដែរថា កញ្ញា​តែង​តែឆ្លៀតពេលដើម្បីហាត់ប្រាណ គឺមកពីស្រឡាញ់សុខភាពខ្លួនឯង និងចង់លំហែអារម្មណ៍ បង្កើនភាពរីករាយ និងបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ។ កញ្ញាបន្តថា ការហាត់ប្រាណពិតជាមានសារសំខាន់ ព្រោះការហាត់ប្រាណអាចជួយដុតជាតិខ្លាញ់ បញ្ចេញជាតិពុល ធ្វើ​ឱ្យ​រាយកាយមាំមួន និងមិនងាយឈឺ។

និស្សិតឆ្នាំទី៤រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនទូទៅ ជ្រើសរើសយកកីឡាមួយដែលមានសុវត្ថិភាពសម្រាប់ហាត់ប្រាណ ហើយចំណាយពេល ១៥នាទីទៅ៣០នាទីហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អ។

ដោយឡែកលោកស្រី ប៉ែន ដារី ជាស្រ្តីមេផ្ទះ ក៏​និយាយដែរថា លោកស្រីតែងតែងមក​ហាត់ប្រាណជាប្រចាំ លោកស្រីថា កាលពីលោកស្រីនៅលីវមិន​ទាន់មាន​គ្រួសារ គឺមិនសូវគិតគូរអំពីការហាត់ប្រាណនោះទេ ព្រោះមានគីឡូសមស្រប ប៉ុន្តែក្រោយរៀបការមានកូនហើយក៏ឡើងគីឡូ ដូច្នេះទើបសម្រេចចិត្តមកហាត់ប្រាណ ហូបអាហាររស់ជាតិល្មម មិនប្រៃពេក មិនផ្អែមពេក និងហូបបន្លែច្រើន។ លោកស្រីបន្តថា ការឆ្លៀតពេលមកហាត់ប្រាណ ក៏ព្រោះចង់ទទួលបានសុខភាពល្អ មិនចង់ឱ្យមានជំងឺផ្សេងៗ ហើយក៏ចង់រក្សាគីឡូឱ្យសមស្រប។

ស្រី្តវ័យ៤៥ឆ្នាំ រូបនេះ ក៏បានលើកទឹកចិត្តដល់ប្រជាជនខ្មែរទាំងអស់ គួរឆ្លៀតពេលហាត់ប្រាណ កន្លះម៉ោងក្ដី ឬមួយម៉ោងក្ដី ដើម្បីសុខភាពល្អ ព្រោះបច្ចុប្បន្ននេះ អាហារហូបចុករាល់ថ្ងៃមានជាតិគីមីច្រើន ដូច្នេះ ប្រសិនបើយើងបានហាត់ប្រាណខ្លះ ក៏ជួយកាត់បន្ថយជាតិពុលច្រើន។ លោកស្រីបន្តថា ជំងឺជាច្រើននឹងចូលមក នៅពេលរាងកាយយើងចាប់ផ្ដើមទន់ខ្សោយ។

បើតាមអ្នកជំនាញ ការហាត់ប្រាណ អាចគ្រប់គ្រងជំងឺរ៉ាំរ៉ៃប្រចាំកាយមួយចំនួនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺពុកឆ្អឹង។ ទន្ទឹមគ្នានោះ លំហាត់ប្រាណ មានតួនាទីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃការដួលសន្លប់ និងជំរុញឱ្យមានអាយុវែង។ លើសពីនេះ លំហាត់ប្រាណ ជះឥទ្ធិពលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត ជួយឱ្យអារម្មណ៍ល្អ កាត់បន្ថយអាការៈថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *