ឯកឧត្តម ស៊ូ សុជាតិ លើកទឹកចិត្តសិស្សានុសិស្សបង្កើតទម្លាប់សន្សំ និង​រៀន​វិនិយោគពីវ័យក្មេង

អគ្គនាយកនិយ័តករមូលបត្រ​កម្ពុជា (ន.ម.ក.) ឯកឧត្តម ស៊ូ សុជាតិ លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ចាប់ផ្តើម​បណ្តុះគំនិត និង​បង្កើត​ទម្លាប់សន្សំ ក៏​ដូចជា​រៀន​វិនិយោគ​ពីវ័យក្មេងទៅ ដើម្បី​អភិវឌ្ឍចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុរបស់ខ្លួន​ឱ្យ​បានល្អ។

ការលើកឡើងរបស់ ឯកឧត្តម ស៊ូ សុជាតិ​ បានធ្វើ​ឡើងក្នុង​ឱកាស​អញ្ជើញ​ជាអធិបតីក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយស្តីពី “ការលើក​កម្ពស់​ការ​យល់ដឹងអក្ខរ​កម្ម​ហិរញ្ញវត្ថុ នៃវិស័យ​មូលបត្រ” ដល់សិស្សានុសិស្សនៃបណ្តាញ​សាលា​រៀន​វ៉េស្ទឡាញន៍ កាលពីដើមសប្តាហ៍នេះ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប លើកឡើងថា “ក្រៅពីអនុវត្តតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា បណ្តាញសាលារៀនវេសឡាញក៏​បានបន្ថែមកម្មវិធីគាំទ្រ និងកម្មវិធីសិក្សាអមដែលនាំមកពីក្រៅប្រទេស ដែលផ្តោតសំខាន់លើការអភិវឌ្ឍបុគ្គលលក្ខណៈ ការប្រាស្រ័យទាក់ទង បំណិន ជីវិត វប្បធម៌ចម្រុះ ដើម្បីប្រាកដប្រជាថា សិស្សអាចសម្របសម្រួលខ្លួនរស់នៅប្រកបអាជីវកម្ម និងបំពេញការងារក្នុងមជ្ឈដ្ឋានប្រទេសកម្ពុជា និងអន្តរជាតិ។

លោកឧញ៉ា មានប្រសាសន៍បន្ថែមទៀត “ក្នុងកម្មវិធីសិក្សាអមនោះ ក៏មានកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសហគ្រិន សម្រាប់សិស្សចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលជួយជំរុញសិស្សចេះសន្សំប្រាក់ ទប់ទល់សម្ពាធសម្ភារនិយម ចេះគិតពិចារណាលើវត្ថុណាគួទិញនិងវត្ថុណាមិនគួរទិញ រៀនដេញថ្លៃសម្ភារ រៀនឈ្វេងយល់ពីប្រព័ន្ធធនាគារ និងការនិយោគក្នុងទីផ្សារភាគហ៊ុន ការចុះទស្សនកិច្ចសិក្សាតាមបណ្តាសហគ្រាសអាជីវកម្ម ព្រមទាំងរៀនពីរបៀបអនុវត្តគម្រោងអាជីវកម្មផងដែរ។”

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី “ការលើក​កម្ពស់​ការ​យល់ដឹងអក្ខរ​កម្ម​ហិរញ្ញវត្ថុ នៃវិស័យ​មូលបត្រ” ត្រូវបានរៀបចំឡើងដើម្បីបញ្រ្ជាបនូវចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស នៃសាលារៀន វ៉េស្ទឡាញន៍ ដែលជាទំពាំងស្នងឫស្សី ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានជោគជ័យ និងចាប់ផ្តើមបណ្តុះទម្លាប់សន្សំ កត់ត្រា គ្រប់គ្រងការចំណាយឱ្យបានច្បាស់លាស់ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសផ្តល់សញ្ញាណ ដែលជាមូលដ្ឋានគ្រឹះ នៃវិស័យមូលបត្រ និងអត្ថប្រយោជន៍ក្នុងការចូលរួមវិនិយោគក្នុងវិស័យនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *