ឯកឧត្តម ហ៊ុន ម៉ានី ៖ យុវជនបើមិនខំប្រឹងខ្លួនឯងទេ គ្មាននរណានាំជោគជ័យមកទេ

ភ្នំពេញ – ចូលរួម​ក្នុង​សិក្ខា​សាលា​ជា​ស៊េរី​វគ្គទី៤ ស្តីពីការជំរុញ​សហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព” នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី0៥ ខែឧសភា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា បានចែករំលែកបទពិសោធន៍ និងផ្តល់នូវគំនិតចំនួនបីចំណុច​ដល់​យុវជន សម្រាប់ការ​សិក្សា​ដើម្បីឈានទៅរកភាពជោគជ័យ​នៅក្នុងជីវិត។

គំនិតទាំងបីនោះ រួមមាន គំនិតទី១ គឺការ​រៀន​នៅ​ក្នុង​ថ្នាក់ ។ បើតាម​ប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ការ​រៀន គឺរៀនដើម្បីចេះ មិន​ត្រឹមតែរៀន​ដើម្បីជាប់នោះទេ ដូច្នេះយុវជន​ត្រូវ​តែខិតខំ​ប្រឹងប្រែងរៀនសូត្រដើម្បីចេះ។

ឯកឧត្តម ហ៊ុន ម៉ានី

“ជោគជ័យនៃជីវិតមនុស្ស​ណាក៏ដោយ មិន​ថាចង់ក្លាយជាអ្នក​នយោបាយ មិន​ថាក្លាយទៅជាមុខងារសាធារណៈ វិស័យឯកជន ឬក៏តួនាទីអីទេ បើមិនខំប្រឹងខ្លួន​ឯងទេ គ្មានពីណានាំឱ្យ​យើងជោគជ័យ ជំនួសខ្លួន​ឯងនោះទេ អញ្ចឹងខំប្រឹងប្រែងរៀនសូត្រដើម្បីចេះ គួរផ្សំនឹងចេះហើយ គឺនឹងជាប់នៅក្នុងការប្រឡងនោះហើយ”

គំនិតទី២ ការសង្កេតអ្នកដទៃ​ដែលជោគជ័យ ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើក​ឡើងថា យុវជន​មួយ​ចំនួន​មានក្តីស្រមៃចង់ក្លាយជាអ្នក​នយោបាយ, អ្នក​មុខងារសាធារណៈ, កងកម្លាំង ឬ​ក៏​ចង់ក្លាយជាអ្នកធុរកិច្ច។ ដូច្នេះ យុវជនគួរ​ជ្រើសរើស​អ្នកណាម្នាក់ជាគំរូ ហើយ​ខំប្រឹងស្តាប់ អង្កេត និង​រៀន​សូត្រពីជោគជ័យរបស់គាត់​ចាប់តាំងពីពេលនេះទៅ ដោយ​មិន​ត្រូវរង់ចាំឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី

“ អ្នកណាដែលប្អូនៗគិតថាជាអាយដល ចង់ក្លាយទៅដូចគាត់ របៀបនិយាយ របៀបគិត របៀបធ្វើការងារ ការលះបង់ អីផ្សេងៗ… ត្រូវរៀនសូត្រពីអ្នកដែលជោគជ័យរួចស្រេច ដែលប្អូនគិតថា ក្លាយទៅជាគំរូរបស់ប្អូនបាន ”

សម្រាប់គំនិតទី៣ គឺរៀនសូត្រដកស្រង់បទពិសោធន៍​សមត្ថភាពរបស់ខ្លួនឯង ។​ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា តាមរយៈ​ការធ្វើការងារ វានឹងបង្រៀន ព្រមទាំង​បណ្តុះសមត្ថភាព​របស់យើង​គ្រប់ជ្រុងជ្រោយ និង​គ្រប់ផ្នែក, ដូច្នេះយុវជន​ត្រូវប្រឹងប្រែងធ្វើផង រៀនសូត្រដកស្រង់​បទពិសោធន៍​សមត្ថភាព​របស់ខ្លួន។

ឯកឧត្តម ហ៊ុន ម៉ានី

“បើសិនជាយើងអាចបារម្មណ៍ថានឹងបរាជ័យ រវល់គិតថា មិន​មានភាពជឿជាក់លើសមត្ថភាពខ្លួន​ឯង, ទាល់តែសាកសិន បានដឹងថា ជោគជ័យ ឬមិនជោគជ័យ”

ជាមួយ​គ្នា​នេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏​បាន​ផ្តល់នូវគតិដល់យុវជនផងដែរ ដោយថា ភាពជោគជ័យរបស់មនុស្សម្នាក់ៗ គ្មានអ្នក​ណាជួយ​ឱ្យ​ជោគជ័យ បើសិនជាយើងមិនជួយ​ខ្លួន​ឯងនោះទេ។ ឯកឧត្តម​បញ្ជាក់ថា ប្រសិនបើយើងចង់អភិវឌ្ឍន៍​ប្រទេស​ជាតិឱ្យ​ជឿនលឿនទៅមុខ គឺមិនអាច​ពឹងផ្អែកទៅលើអ្នកដទៃ​នោះទេ។ ឯកឧត្តម បានបង្ហាញសារលើកទឹកចិត្តថា “សោរជោគជ័យនៃជីវិតរបស់យើង សោរនៃអ្វីដែលជាក្តីស្រមៃ និង​សេចក្តីសប្បាយរីករាយរបស់យើង គឺជាសោររបស់យើង”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...