ភ្នំពេញ- អ្នកប្រើប្រាស់គ្រឿងស្រវឹងដែលផ្ដល់គំរូមិនល្អដោយបង្ហាញពីភាពស្រើបស្រាល បង្ហាញចំណង់ចំណូលចិត្តគួរឱ្យសប្បាយរីករាយខ្លាំងនៅតាមទីសាធារណៈ អាចជះឥទ្ធិពលមិនល្អដល់យុវជន និងកុមារដែលមិនទាន់គ្រប់អាយុ ព្រោះនាំឱ្យពួកគេយកគំរូមិនល្អតាម។ នេះបើតាមប្រសាសន៍របស់ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ។
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា សហគមន៍មួយចំនួនប្រើប្រាស់គ្រឿងស្រវឹង ដើម្បីទំនាក់ទំនងការទូត សហគមន៍មួយចំនួនទៀតប្រើប្រាស់គ្រឿងស្រវឹងដើម្បីជួបជុំគ្នា ជជែកសន្ទនា ហើយសហគមន៍មួយចំនួនទៀត យកគ្រឿងស្រវឹងមករំខានការងារប្រចាំថ្ងៃ និងរំខានដល់ការសិក្សា។
លោកបណ្ឌិត យ៉ង់ ពៅ
“យើងឃើញថាពេលខ្លះការហូបគ្រឿងស្រវឹង គឺមិនមានព្រំដែន ដែលបានបង្ហាញភាពស្រាបស្រាលទៅដល់សហគមន៍ យុវជន និងប្រជាជនសាមញ្ញ”

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា បើទោះជាមិនអាចបញ្ឈប់មនុស្សមិនឱ្យឈប់ពិសារគ្រឿងស្រវឹងបានក៏ពិតមែន ប៉ុន្តែទាមទារឱ្យមានការអនុវត្តច្បាប់នៃការប្រើប្រាស់ច្បាប់គ្រឿងស្រវឹង ច្បាប់លក់គ្រឿងស្រវឹង ទើបអាចគ្រប់គ្រងបាន ព្រោះប្រសិនរង់ចាំឱ្យមនុស្សស្វែងយល់តែម្ដង គឺមានការលំបាក។ លោកបណ្ឌិត បន្តថា ឪពុកម្ដាយមួយចំនួនតែងពិសារគ្រឿងស្រវឹងឱ្យកូនឃើញ ឬប្រើកូនឱ្យទៅទិញគ្រឿងស្រវឹង ដែលនេះជាគំរូមិនល្អដល់ក្មេង ដូច្នេះគួរជៀសវាងករណីប្រើក្មេងឱ្យទៅទិញគ្រឿងស្រវឹង។
លោកបណ្ឌិត យ៉ង់ ពៅ សូមណូមពរដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងមិនគួរបង្ហាញគំរូមិនល្អតាមសាធារណៈ ឬតាមបណ្ដាញសង្គម ជាពិសេស បញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្ដាញសង្គម ទូរទស្សន៍ កាសែត ពីព្រោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងនាំឱ្យអត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើនដែលអាចបង្កជាបញ្ហាផ្សេងៗ។ លោកបណ្ឌិត បន្តថា បើទោះជាមិនមានការផ្សព្វផ្សាយគ្រឿងស្រវឹង ក៏មនុស្សនៅតែអាចស្វែងរកគ្រឿងស្រវឹងបាន។
បើតាមដីកាសង្កាត់ ស្ដីពី ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង នៅក្នុងប្រការ៤ ហាមក្មេងអាយុក្រោម១៨ឆ្នាំ លក់ ទិញ និងប្រើប្រាស់គ្រឿងស្រវឹង ។ ក្នុងនោះ ប្រការ៥ ហាមលក់ និងផឹកគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងវត្តអារាម គ្រឹះស្ថានសាសនា សាលារៀន សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលមណ្ឌលសុខភាព ប៉ុស្តិ៍ប្រជាការពារ និងអគារសាធារណៈនានា។ ប្រការ៦ ហាមលើកផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅផ្នែកខាងក្នុង និងក្រៅបរិវេណវត្តអារាម គ្រឹះស្ថានសាសនា សាលារៀន សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព ប៉ុស្តិ៍ប្រជាការពារ និងអគារសាធារណៈនានា។ ការលើកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មអាចធ្វើទៅបាន ត្រូវមានចម្ងាយយ៉ាងតិច២០០ម៉ែត្រ ពីទីតាំងដែលបានកំណត់ខាងលើនេះ។

ទន្ទឹមគ្នានេះ ប្រការ៧ ហាមជនគ្រប់រូបដែលផឹកគ្រឿងស្រវឹងហើយ ឡូឡា ឬប្រើម៉ូតូ ឡាន ឬឧបករណ៍បំពងសម្លេងផ្សេងៗរំខានដល់អ្នកដ៏ទៃចាប់ពីម៉ោង១០ យប់ ដល់ម៉ោង៦ព្រឹក។ និងប្រការ៨ ជនគ្រប់រូបមិនត្រូវបើកបរម៉ូតូ ឡាន ឬយានយន្តគ្រប់ប្រភេទ បើខ្លួនផឹកគ្រឿងស្រវឹង។ ជនគ្រប់រូបដែលប្រើប្រាស់គ្រឿងស្រវឹង ដែលផ្ទុកជាតិអាកុលហួសកម្រិត ហើយបើកបរយានយន្តគ្រប់ប្រភេទ នឹងត្រូវអនុវត្តន៍ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលមានជាធរមាន។
ដោយឡែក ប្រការ១១ ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសប្រការ៤, ៥, ៦, ៧, និងប្រការ៨ ត្រូវធ្វើការណែនាំលើកទី១ដោយផ្ទាល់មាត់ លើកទី២ជាលាយលក្ខណ៍អក្សរ និងលើកទី៣។ ក្នុងករណី៣លើក នៅមិនរៀងចាល អាជ្ញាធរសង្កាត់ ឬនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវពិន័យជាប្រាក់ចាប់ពី ២ម៉ឹនរៀល (៤ម៉ឺនរៀល) ទៅ ៤ម៉ឺនរៀល(៦ម៉ឺនរៀល) និងអនុវត្តន៍តាមផ្លូវច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ ក្រសួងព័ត៌មានបានសេចក្ដីប្រកាស ណែនាំទៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ត្រូវផ្អាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ អំឡុងពេលដែលរដ្ឋាភិបាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































