ឯកឧត្តម ហេង សួរ ៖ សិស្សត្រូវមានមោទនភាពចំពោះខ្លួនឯងដែលបានរៀនជំនាញ (TVET)

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ដល់សិស្សទាំងឡាយដែលកំពុង​ទទួលបានឱកាសរៀនជំនាញបច្ចេកទេស​ និង​វិជ្ជាជីវៈ (TVET) គួរ​តែមានមោទនភាពចំពោះខ្លួនឯង ដោយហេតុថា ពួកគេជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ និងទ្រទ្រង់គ្រួសារដោយមិនប្រើប្រាស់ពេលវេលាយូរ។

ក្នុងពិធី បិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់សិក្ខាកាម សិស្ស និស្សិត នៃវិទ្យាស្ថាន ប៉េ អេស អឺ កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងនាមជាសិស្សម្នាក់ អ្នកទាំងអស់គ្នាត្រូវតែមានមោទនភាពចំពោះខ្លួនឯង រួមទាំងវិទ្យាស្ថានដែលខ្លួនបានរៀន និងត្រូវតែមានមោទនភាពចំពោះ TVET ដែលជាកន្លែងផ្តល់នូវជំនាញ ឱកាសការងារ ឯករាជ្យភាព ថែមទាំងមិនចាំបាច់ទម្លាក់បន្ទុកទៅកាន់គ្រួសារទៀតនោះទេ។

ប្អូនៗ ក្មួយៗ មិនត្រូវរុញរាក្នុងចិត្ត ឬក៏ខ្លាចរអានឹងប្រាប់គេថាខ្ញុំរៀនសាលាPSE ឬខ្ញុំរៀនសញ្ញាបត្រ បណ្តុះបណ្តាលបច្ចកទេសវិជ្ជាជីវៈ ឬខ្ញុំសញ្ញាបត្របច្ចកទេសជានខ្ពស់ ឬមួយខ្ញុំបានបរិញ្ញាបត្រប៉ុន្តែសញ្ញាបត្រចេញពីTVET នោះទេ! ត្រូវមានមោនភាពដែលមានសញ្ញាបត្រនេះ…

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

រដ្ឋមន្រ្តីក្រសួងការងារ មានប្រសាសន៍បន្តថា  តាមរយៈការសម្រេចចិត្តជ្រើសយកជំនាញ TVET គឺជាការចាប់យកឱកាស ជាស្ពានចម្លង​យកជំនាញ និងជាស្ពានដើម្បីការងារ។ ហើយការជ្រើសនេះ គឺជាជម្រើសមួយដ៏វៃឆ្លាត និងជាការជ្រើសរើសដែលស័ក្តិសមបំផុត ដែលយើងទាំងអស់គ្នាត្រូវតែមានមោទនភាព។

ជំនាញ TVET ជាការចំណាយពេលខ្លី ដើម្បីឱ្យយើងមានជំនាញ និង​ឱកាសការងារបានលឿនជាងអ្នកដទៃ ថែមទាំងអាចជួយគ្រួសារយើងបានលឿនជាងអ្នកដទៃ ដែលនេះជាហេតុ យើងត្រូវមានមោទនភាពចំពោះខ្លួនឯង ដើម្បីជៀសវាងក្នុងការបន្តឱ្យមានភាពស្រពេចស្រពិលចំពោះខ្លួនឯង។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឆ្លៀតក្នុង​ឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានរំលេចអំពីកិច្ចការរបស់រាជរដ្ឋាភិបាល ដែលមានកម្មវិធីបណ្តុះបណ្តាល យុវជន ចំនួនមួយលានប្រាំសែននាក់ មានប្រវត្តិមកពីគ្រួសារមិនធូរធារ និងមកពីគ្រួសារងាយរងហានិភ័យ ដូចជា គ្រួសារដែលមានឱពុកម្តាយជាជនមានពិការភាព គ្រួសារដែលមានឱពុកម្តាយប្រកបរបរក្រៅប្រព័ន្ធ និងគ្រួសារដែលមានឪពុកម្តាយចាស់ជរាជាដើម ដោយពួកគេ អាចចូលរៀនបាន ទោះបីជារៀននៅ PSE ក៏ដោយ ឬក៏អាចទៅរៀននៅសាលាបណ្តុះបណ្តាលដែលបង្រៀនជំនាញចំនួន៣៧ស្ថាប័នផ្សេងទៀត ស្ថិតនៅក្រោមក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...