ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ៖ ខ្វះបំណិនអានតាំងពីកុមារជារឿងមិនល្អសម្រាប់អំណាននៅពេលអនាគត

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាចារ្យកម្ពុជា មានប្រសាសន៍ថា ខ្វះបំណិនអានតាំងពីកុមារជារឿងមិនល្អសម្រាប់អំណាននៅពេលអនាគត។ រឿងមិនល្អ គឺនៅពេលដែលកុមារនោះធំឡើង គេអាចបាត់បង់ចំណង់ចំណូលចិត្តក្នុងការអាន។

ក្នុងបទបង្ហាញស្ដីពី គោលការណ៍ចម្បងនៃការអាន “សារៈសំខាន់បំណិនមូលដ្ឋាន និងយុទ្ធសាស្ត្រ” ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម បញ្ជាក់បន្ថែមថា ខ្វះបំណិនអាននាំទៅរកការបោះបង់ការសិក្សាមុខវិជ្ជាដទៃទៀត ដូចនេះ បើខ្សោយអំណាន ការសិក្សាមុខវិជ្ជាដទៃទៀតក៏អាចនឹងធ្លាក់ចុះដែរ។ តាមប្រសាសន៍របស់លោកបណ្ឌិត អំណានចាំបាច់ត្រូវបន្តរហូត ព្រោះថា ការលើកកម្ពស់អំណានឱ្យកាន់តែប្រសើរត្រូវការរយៈពេលយូរដោយប្រើបំណិន និងបច្ចេកទេសថ្មីទៀត។

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាចារ្យកម្ពុជា

យើងសន្សំបំណិន នៃការអានតាំងពីនៅក្មេងដោយមានជំនួយពីគ្រូ និងពីឪពុកម្ដាយ ដូចជា ប្រាប់គន្លឹះក្នុងការយល់ដោយប្រើបរិបទទន្ទេញពាក្យជាដើម។

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាចារ្យកម្ពុជា

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា អត្ថប្រយោជន៍ នៃការអានធ្វើឱ្យយើងបានល្ហែល្ហើយមិនមានអារម្មណ៍ធុញថប់, ធ្វើឱ្យយើងកើនចំណេះដឹង, ចេះពាក្យកាន់តែច្រើនជាងមុន និងនិយាយបានល្អជាងមុន, ជួយឱ្យយើងសមាធិប្រមូលអារម្មណ៍បានមូលល្អ, ធ្វើឱ្យស្មារតីយើងរឹងមាំមិនឆាប់ភ្លេចភ្លាំង, ធ្វើឱ្យយើងស្ងប់សុខខាងផ្លូវចិត្តជាដើម។

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម បន្តថា គោលបំណងនៃការអាន គឺស្វែងរកព័ត៌មានតិចតួច ចាប់យកខ្លឹមសារនៃអត្ថបទដោយត្រួសៗ, ចាប់យកចំណុចសំខាន់ៗនៃអត្ថបទ, ធ្វើសមាហរណកម្ម ឬសំយោគព័ត៌មានចេញពីអត្ថបទនានា, រកព័ត៌មានសម្រាប់សរសេរអត្ថបទ, យល់លំអិតព័ត៌មាននៅក្នុងអត្ថបទ ឬមួយអាចដើម្បីកម្សាន្តអារម្មណ៍ជាដើម ។ ចំណែក គោលបំណងនៃការអាននៅសាកលវិទ្យាល័យ គឺចាប់យកព័ត៌មានជាក់លាក់ ចាប់យកសេចក្ដីថា តើអត្ថបទនោះនិយាយអំពីអ្វីដោយអានត្រួសៗ, វិភាគ និងសំយោគអត្ថបទភ្ជាប់ខ្លឹមសារថ្មីទៅចំណេះដឹងដែលយើងចេះ ចង់សរសេរអំពីអ្វីមួយ, ចង់រិះគន់អំណះអំណាងវិទ្យាសាស្រ្តអ្នកណាម្នាក់, ចង់ដឹងអំពីអ្វីដែលយើងគិតថាត្រូវតែដឹង លម្អិត ឬបញ្ជាក់អំពីអ្វីដែលយើងបានដឹងដើម្បីឱ្យមានភាពជឿជាក់។

អានហើយអានទៀតនិងអានពេញមួយជីវិត!

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា ក៏បានលើកឡើងអំពីយុទ្ធសាស្ត្រ៣ចំណុចដែលជួយឱ្យការអានមានប្រសិទ្ធភាពផងដែរ ដោយ​ក្នុងនោះរួមមាន ៖

ទី១. យុទ្ធសាស្ត្រមុនអាន ៖ កំណត់គោលបំណងនៃការអាន សន្មត់បឋមអំពីគោលបំណងរបស់អ្នកនិពន្ធថា ហេតុអ្វីបានជាអ្នកនិពន្ធសរសេរស្នាដៃនេះឡើង? រំលឹកអ្វីៗដែលយើងបានដឹង អ្វីដែលចង់ដឹង និងអ្វីដែលយើងបានរៀនសូត្រអំពីប្រធានបទ។ មើលអត្ថបទត្រួសៗជាមុនដើម្បីដឹងអំពីរចនាសម្ព័ន្ធអត្ថបទ រូបភាព តារាងសទ្ទានុក្រមជាដើម។ ទស្សន៍ទាយមាតិកា នៃអត្ថបទហើយសួរសំណួរអំពីចំណុចនានានៃមាតិកា។ ប្រសិនបើអ្នកនិពន្ធដាក់សំណួរសម្រាប់ពិភាក្សា សូមកត់ត្រាទុកទាំងអស់។

ទី២. យុទ្ធសាស្ត្រកំពុងអាន ៖ កត់ចំណាំ និងគូសចំណាំផ្នែកនៃអត្ថបទដើម្បីងាយស្រួលនៅពេលត្រឡប់មកមើលសាជាថ្មីអំពីគំនិតសំខាន់ៗ ។ បែរមកមើលការទស្សន៍ទាយដែលបានធ្វើ និងរកចម្លើយទៅនឹងសំណួរដែលបានសួររៀបចំបញ្ជីបច្ចេកសព្ទដែលយើងមិនស្គាល់ទុកសម្រាប់កំណត់និយមន័យនៅពេលក្រោយ។ សាកល្បងសន្និដ្ឋាននិយមន័យ នៃពាក្យដែលមិនធ្លាប់ស្គាល់ទាំងនោះដោយកំណត់ទំនាក់ទំនងទៅនឹងគំនិតចម្បងភ្ជាប់អត្ថបទទៅនឹងអ្វីដែលអ្នកបានដឹងអំពីប្រធានបទ។ ចែកអត្ថបទទៅជាចំណែកៗប្រសិនបើចាំបាច់។

ទី៣. យុទ្ធសាស្រ្តពេលអានរួច ៖ សង្ខេបអត្ថបទដោយប្រើពាក្យផ្ទាល់ខ្លួនអំពីអ្វីដែលយើងបានរៀនសូត្រ ចំណាប់អារម្មណ៍ និងប្រតិកម្មដែលយើងមានដាក់ជាចំណុចៗ ឬក្នុងតារាង។ ពិភាក្សាជាមួយអ្នកដ៏ទៃអំពីគំនិតរបស់អ្នកនិពន្ធដើម្បីដឹងថា បានយល់ច្បាស់លាស់ ឬខ្វះខាត។ កំណត់ និងអានផ្នែកនៃអត្ថបទដែលពិបាកយល់សាជាថ្មី។ រកសេចក្តីពន្យល់ពាក្យដែលយើងមិនស្គាល់ក្នុងបញ្ជីដែលបានកត់ត្រាទុក និងសាកល្បងប្រើពាក្យទាំងនោះ។

បើតាម ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម មានទម្លាប់អានវាពិបាកមែន ដើម្បីជោគជ័យមានតែខំប្រឹងសាកល្បងដោយភាពអំណត់។ ធ្វើលើកទី១ លើកទី២ លើកទី៣ អាចពិបាក តែលើកទី១០ នឹងងាយជាង។ ប៉ុន្តែនៅក្នុងយុគសម័យបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល និងកម្មវិធីកុំព្យូទ័រនានាអាចជួយសម្រាលការងារអំណានបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...