ឯកឧត្តម សាន វឌ្ឍនា ៖ គ្រូបង្រៀនល្អធ្វើឱ្យសិស្សទទួលបានបទពិសោធន៍ពេញលេញពីការរៀន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

គ្រូបង្រៀនល្អគឺមិនត្រឹមតែមានចំណេះដឹងជ្រាលជ្រៅក្នុងមុខវិជ្ជាដែលបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែរួមមានលក្ខណៈសម្បត្តិ និងជំនាញនានាដែលជួយឱ្យសិស្សទទួលបានបទពិសោធន៍ពេញលេញ​ពីការរៀន ធ្វើឱ្យថ្នាក់រៀនមានភាពរីករាយ និងធ្វើឱ្យសិស្សចង់រៀន។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីក្លាយជាគ្រូដែលជួយសិស្សឱ្យទទួលបានបទពិសោធន៍ពេញលេញពីការរៀន ទី១​. បង្រៀនឱ្យសិស្សចេះ តាមរយៈបទពិសោធន៍នៃការរៀនរបស់គ្រូ ធ្វើយ៉ាងណាឱ្យសិស្សចេះចំណុចអ្វីមួយក្នុងការបង្រៀន ទី២. សម្បទាអប់រំ បង្រៀនសិស្សឱ្យស្គាល់ល្អ ស្គាល់អាក្រក់ ចេះស្រឡាញ់យុវត្តិធម៌ ស្រឡាញ់បរិស្ថាន មើលពិភពលោកក្នុងផ្លូវវិជ្ជមាន ទី៣. ផ្ដល់ឱកាសឱ្យសិស្សរៀនជាលក្ខណៈបុគ្គល ធ្វើយ៉ាងណាឱ្យសិស្សរៀនតាមល្បឿនរបស់ខ្លួន និងទី៤. បណ្ដុះមនសិកាពលរដ្ឋល្អ បង្រៀនសិស្សឱ្យស្គាល់តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋពេញលេញ និងមានសមត្ថភាពបរិបូណ៌ ហើយជាពលរដ្ឋសកលដែលអាចរស់នៅចុះសម្រុះជាមួយពិភពលោកទាំងមូល។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

អនុរដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមថា គ្រូបង្រៀន ក៏អាចជួបបញ្ហាប្រឈមនៅពេលមួយដែលគ្រូមានអារម្មណ៍ថា អស់កម្លាំង លែងចង់បង្រៀន ហើយតាមមិនទាន់គោលនយោបាយថ្មីៗ។ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ សូមកុំបដិសេធជាមួយការផ្លាស់ប្ដូរថ្មីៗ វិធីសាស្រ្តបង្រៀនថ្មីៗ និងបន្តស្រាវជ្រាវលំហាត់ថ្មីៗ ព្រោះអត្តសញ្ញាណគ្រូ បង្ហាញភាពស៊ីវីល័យបំផុត និងជាគំរូភាពសម្រាប់អ្នកជំនាន់ក្រោយ។

លោកស្រី ឆាន់ សុផល្លា ជាគ្រូបង្រៀនភាសាខ្មែរ នៃវិទ្យាល័យទួលស្វាយព្រៃ អស់រយៈពេល៣៨ឆ្នាំ  មានប្រសាសន៍ថា ការយប់យកអាជីពជាគ្រូបង្រៀន ដំបូងមានការលំបាក ប៉ុន្តែនៅពេលមានឆន្ទៈចង់ធ្វើជាគ្រូបង្រៀន គឺត្រូវតែមានភាពជាគំរូ។

លោកស្រី ឆាន់ សុផល្លា ជាគ្រូបង្រៀនភាសាខ្មែរ នៃវិទ្យាល័យទួលស្វាយព្រៃ

គ្រូបង្រៀនភាសាខ្មែរ នៃវិទ្យាល័យទួលស្វាយព្រៃខាងលើ បន្ថែមថា នៅពេលបង្រៀន អ្នកគ្រូខិតខំស្រាវជ្រាវ ធ្វើយ៉ាងណាបង្រៀនឱ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដ។​ អ្នកគ្រូបន្តថា ក្នុងអាជីពជាគ្រូបង្រៀន អ្នកគ្រូធ្លាប់មានអារម្មណ៍ធុញថប់ និងចង់បោះបង់ក្នុងការបង្រៀន ប៉ុន្តែនៅពេលបានចូលរួមនៅក្នុងសិក្ខាសាលាវគ្គខ្លីៗ ក៏បានឃើញពិភពលោកទូលំទូលាយជាងមុន និងចង់ឱ្យកូនខ្មែររីកចម្រើនផ្នែកចំណេះដឹងក៏បន្តព្យាយាមរហូតមក។​

លោកស្រី ឆាន់ សុផល្លា បញ្ជាក់បន្ថែមថា ប្រសិនបើយើងជ្រើសរើសអាជីពជាគ្រូបង្រៀន ​គឺត្រូវពង្រឹងផ្លូវចិត្តឱ្យរឹងមាំ និងជាអ្នកបង្ហាញផ្លូវសិស្សទៅរកគោលដៅ។ លើសពីនេះ ធ្វើឱ្យល្អ កុំខឹងសិស្ស ឬប្រើពាក្យសម្ដីមិនល្អនាំឱ្យសិស្សរបួសផ្លូវចិត្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *