ការអប់រំល្អជួយមនុស្សឱ្យចេះរៀនរស់នៅជាមួយគ្នាប្រកបដោយភាពរីករាយ

ភ្នំពេញ- រៀនដើម្បីរស់ជាមួយគ្នា ជាការរៀនរស់ដោយចេះសាមគ្គី ចេះសហការ យោគយល់ គោរពសិទ្ធ ចេះជួយគ្នាទៅវិញទៅមក រួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ទទួលស្គាល់តម្លៃមនុស្ស  និងរស់នៅជាមួយគ្នាប្រកបដោយគុណធម៌ សន្តិភាព និងសុខដុមរមនា។ ទន្ទឹមគ្នានេះ មនុស្សអាចរៀនរស់នៅជាមួយគ្នាបានដោយភាពរីករាយក៏អាស្រ័យលើការអប់រំល្អ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោកស្រី ទី វួចនា អតីតគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម និងជាម្ចាស់ជ័យលាភីពានរង្វាន់ សម្តេចតេជោ សែន គ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ៣ ពីក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៧-២០១៨កន្លងទៅ ហើយបច្ចុប្បន្នជាមន្រ្តីនៅនាយកដ្ឋានពិនិត្យតាមដាន និងវាយតម្លៃ ។

លោកស្រី ទី វួចនា អតីតគ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម មានប្រសាសន៍ថា ការអប់រំមនុស្សឱ្យចេះរស់នៅជាមួយគ្នាប្រកបដោយភាពរីករាយ គឺផ្តើមចេញពីយើងទាំងអស់គ្នា បណ្តុះគំនិតមនុស្សឱ្យស្រឡាញ់ការសិក្សា ស្រឡាញ់សន្តិភាព មានចិត្តសន្តោស យោគយល់ អធ្យាស្រ័យ ចេះជួយគ្នា គោរពសិទ្ធគ្នា មិនរើសអើង ចេះឱ្យតម្លៃគ្នា មានគុណធម៌ និងសីលធម៌ក្នុងការរស់នៅ។ 

លោកស្រី ទី វួចនា គ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម

“ការអប់រំមិនមែនចេញតែពីសាលាទេ តែរួមបញ្ចូលទាំងគ្រួសារ សហគមន៍ រួមចំណែកក្នុងការអប់រំមនុស្សឱ្យក្លាយជាធនធានមនុស្សដែលចំណេះដឹង ចំណេះធ្វើ សីលធម៌ និងចេះរស់នៅជាមួយគ្នា”

អតីតជ័យលាភីគ្រូបង្រៀនល្អ លោកស្រី ទី វួចនា បញ្ជាក់បន្ថែមថា ការអប់រំមិនមែនផ្តើមចេញពីគ្រូបង្រៀនតែម៉្យាងនោះឡើយ ឪពុកម្តាយក៏ដើរតួនាទីសំខាន់ក្នុងការអប់រំកូនៗរបស់ខ្លួន ព្រោះផ្ទះជាកន្លែងផ្តល់ការអប់រំដំបូងសម្រាប់សិស្ស ។ លោកស្រី ទី វួចនា បន្តថា ការអប់រំសិស្សឱ្យក្លាយជាធនធានមនុស្ស ដែលសង្គមត្រូវការ គឺត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍ ។ ជាពិសេស នៅពេលប្រទេសជាតិសម្បូរធនធានមនុស្ស នោះមនុស្សអាចរស់នៅជាមួយគ្នាប្រកបដោយភាពរីករាយ។

ជុំវិញបទពិសោធបង្រៀនសិស្សកន្លងមក លោកស្រី ទី វួចនា តែផ្តោតសំខាន់លើការអប់រំសិស្សឱ្យក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ ដោយបង្ហាញឱ្យសិស្សយល់ច្បាស់អំពីគុណតម្លៃនៃការសិក្សា ដោយយកទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង ។ ទន្ទឹមគ្នានេះ វិធីសាស្រ្តបង្រៀនសតវត្សទី២១ ជាវិធីដែលដែលអ្នកគ្រូអនុវត្តនៅក្នុងការអប់រំសិស្ស។

លោកស្រី ទី វួចនា គ្រូបង្រៀនកម្រិតឧត្តមនៅវិទ្យាល័យ ហ៊ុនសែនកំពង់ចាម ខេត្តកំពង់ចាម

“ខ្ញុំប្រើប្រាស់វិធីសាស្រ្តបង្រៀនដែលខ្ញុំបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគ្រូកម្រិតឧត្តម(បរិញ្ញបត្រ+១) នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក៏ដូចជាការអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ក្នុងការបង្រៀនសិស្ស ដែលជាផ្នែកមួយជំរុញសិស្សឱ្យមានភាពសកម្មក្នុងការសិក្សា”

លោកស្រី ទី វួចនា បញ្ជាក់បន្ថែមថា វិធីសាស្ត្របង្រៀនសតវត្សទី២១ ជាការរៀនបែបសកម្ម ផ្តោតទៅលើការស្រាវជ្រាវ ការត្រិះរិះ ការបង្កើតថ្មី ការបត់បែន ការសហការជាក្រុម  គំនិតច្នៃប្រឌិតខ្ពស់ និងទំនាក់ទំនងល្អ ។ អ្នកគ្រូបន្តថា វិធីសាស្រ្តទាំងនោះ ធ្វើឱ្យសិស្សចេះស្រាវជ្រាវដោយខ្លួនឯង មានគំនិតបង្កើតថ្មី ចេះសហការគ្នា ចេះជួយគ្នា និងឱ្យតម្លៃគ្នា ។ តាមរយៈសកម្មភាពទាំងនេះ អាចធ្វើឱ្យសិស្សយល់ពីតម្លៃនៃការអប់រំ ព្រោះពួកគាត់អាចយកចំណេះដឹងដែលបានរៀននៅសាលា ទៅអនុវត្តក្នុងជីវភាពជាក់ស្តែង ជួយខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...