អាល្លឺម៉ង់ផ្តល់មូលនិធិគាំទ្រជំនួយអាហារូបត្ថម្ភបន្ទាន់ ដល់កុមារ ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន នៅជំរំភៀសសឹកតាមតំបន់ព្រំដែនកម្ពុជា-ថៃ

ដើម្បីឆ្លើយតបតម្រូវការមនុស្សធម៌ជាបន្តបន្ទាប់ នៅជំរំភៀសសឹកតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយជម្លោះកម្ពុជា-ថៃ សហព័ន្ធអាល្លឺម៉ង់កំពុងផ្តល់មូលនិធិគាំទ្រជំនួយអាហារូបត្ថម្ភបន្ទាន់ ដែលអនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីជួយកុមារ រួមទាំងស្រ្តីមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន ដែលកំពុងរស់នៅសហគមន៍រងផលប៉ះពាល់ក្នុងខេត្តព្រះវិហារ សៀមរាប និងឧត្តរមានជ័យ។

បើតាមសេចក្តីប្រកាសព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅនេះ អង្គការទស្សនៈពិភពលោក បានអះអាងថា បច្ចុប្បន្ននេះ កុមារតូចៗ និងស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូន កំពុងស្នាក់នៅជំរំជនភៀសសឹក ពឹងផ្អែកលើការផ្តល់ជំនួយជាអាហារ ដូចជា មីកញ្ចប់ ត្រីកំប៉ុង និងអង្ករជាដើម ខណៈអាហារទាំងនេះ គ្រប់គ្រាន់សម្រាប់ទ្រទ្រង់អាហារប្រចាំថ្ងៃ ប៉ុន្តែនៅតែមិនអាចបំពេញបាននូវតម្លៃអាហារូបត្ថម្ភដែលត្រូវការដើម្បីទ្រទ្រង់សុខភាពម្តាយ និងកុមារតូចៗនោះទេ។

ដើម្បីដោះស្រាយហានិភ័យទាំងនេះ គម្រោងបាននិងកំពុងផ្តល់អាហារបំប៉នដែលរួចរាល់អាចបរិភោគបានសម្រាប់ព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម (RUSF) និងកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ (RUTF) អាយុក្រោម ៥ ឆ្នាំ (៦-៥៩ ខែ) ដែលត្រូវបានកំណត់តាមរយៈការស្រាវជ្រាវ។ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ក៏នឹងទទួលបានអាហារបំប៉នមីក្រូសារជាតិច្រើន (MMS) ដែលមានជាតិដែក និងអាស៊ីតហ្វូលិក ដើម្បីទ្រទ្រង់សុខភាពមាតា។

លោកបណ្ឌិត Gidon Windecker អនុប្រធាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអាល្លឺម៉ង់ បានមានប្រសាសន៍ថា តាមរយៈការគាំទ្រជំនួយអាហារូបត្ថម្ភនេះ យើងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារក្រុមដែលងាយរងគ្រោះបំផុត។ អន្តរាគមន៍នេះគឺជាផ្នែកមួយនៃគម្រោងជាបន្តបន្ទាប់ដែលអនុវត្តដោយប្រទេសអាល្លឺម៉ង់ នៅក្នុងវិស័យសុខស្បៀង សុខភាព និងការការពារសង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមចំណែកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប។

បើតាមលោកបណ្ឌិត Gidon Windecker សហភាពអឺរ៉ុបបានផ្តល់ថវិកាចំនួន ៧០០.០០០ អឺរ៉ូ កាលពីខែមុន ដើម្បីឆ្លើយតបតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ដែលរងផលប៉ះពាល់។ ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប និងជាអ្នករួមចំណែកដ៏ធំបំផុតមួយ អាល្លឺម៉ង់បំពេញកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបតាមរយៈការគាំទ្រទ្វេភាគីរបស់ខ្លួន។

លោក អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ស្ត្រីមានផ្ទៃពោះ និងម្តាយទើបនឹងសម្រាលកូនត្រូវការការថែទាំ និងអាហារូបត្ថម្ភពិសេស ដើម្បីរក្សាភាពរឹងមាំ ជាសះស្បើយក្រោយសម្រាល និងផ្តល់អាហារបំប៉នល្អបំផុតសម្រាប់ទារក។ តាមរយៈការគាំទ្រទាន់ពេលវេលា កុមារអាចលូតលាស់ប្រកបដោយសុខភាពល្អ ម្តាយឆាប់មានភាពរឹងមាំឡើងវិញ ហើយគ្រួសារអាចមានភាពធន់ ទោះបីជាស្ថិតក្នុងស្ថានភាពភៀសសឹកក៏ដោយ។ កុមារគ្រប់រូបសមនឹងទទួលបានឱកាសមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលូតលាស់។

លោក អ៊ីម៉ានូអ៊ែល បញ្ជាក់ថា ការចិញ្ចឹមទារក និងកុមារ ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប៉ះពាល់ផ្លូវចិត្ត ភាពតានតឹង និងកន្លែងស្នាក់នៅដែលមានមនុស្សច្រើន។ ម្តាយជាច្រើនរាយការណ៍ពីការលំបាកក្នុងការបំបៅកូនដោយទឹកដោះម្តាយ ហើយអ្នកថែទាំខ្លះងាកទៅរកការប្រើប្រាស់ផលិតផលជំនួស ដូចជាទឹកដោះគោកំប៉ុង ឬបបរធម្មតា។ ដូច្នេះហើយ ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលាក្នុងការផ្តល់អាហារបំប៉នបន្ថែម អាហារបន្ថែមមីក្រូសារជាតិ ការផ្តល់ប្រឹក្សាអន្តរបុគ្គលស្តីពីអាហារូបត្ថម្ភមាតា ទារក និងកុមារតូច និងការតាមដាន រួមទាំងអន្តរាគមន៍អាហារូបត្ថម្ភជាមូលដ្ឋានដំបូងទេ នោះហានិភ័យនៃបញ្ហាកង្វះអាហារូបត្ថម្ភនៅកាន់តែខិតជិតពួកគេបំផុត។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើទោះបីជាស្ថានភាពជម្លោះព្រំដែនបានស្ងប់ស្ងាត់ ប៉ុន្តែនៅមានបងប្អូនជនភៀសសឹកជាច្រើនទៀតមិនទាន់បានចាកចេញពីមណ្ឌលសុវត្ថិភាពនៅឡើយ។ បើតាមតួលេខ គិតត្រឹមដើមខែកញ្ញានេះ ជនភៀសសឹកក្នុងខេត្តទាំង៤ មានសរុបចំនួន ៦២៦២គ្រួសារ ស្មើនឹង ២០៦៩១នាក់ ក្នុងនោះជនភៀសសឹកដែលត្រឡប់ទៅលំនៅដ្ឋានវិញ មានចំនួន ៥៩៥គ្រួសារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...