ការសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានជួយបណ្តុះបណ្តាលបុគ្គលិកជំនាញកម្ពុជាប្រមាណ១២០០នាក់

ភ្នំពេញ – ក្នុង​ឱកាស​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញ​ចុះពិនិត្យ​ការដ្ឋានព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះ​តេជោ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២១ ​​​​លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានលើកឡើងថា ការដ្ឋានព្រលានយន្តហោះនេះ បានបណ្តុះបណ្តាល​បុគ្គលិកជំនាញ និង​លើក​កម្ពស់សមត្ថភាពវិស្វករ​ជាជនជាតិខ្មែរ​សរុបចំនួន ១២០០នាក់។

តាម​ការ​បញ្ជាក់របស់​លោកឧកញ៉ា តាមរយៈ​ការ​សាងសង់កន្លងមក បុគ្គលិកកម្ពុជា​ប្រមាណ ១០០០នាក់​ត្រូវ​បាន​បណ្តុះ​បណ្តាល​លើ​ជំនាញជា​ច្រើន​ដូចជា ផ្សារ​ដែក រៀបឥដ្ឋ បុកគ្រឹះ ផលិតបេតុង ទឹក ភ្លើង វ៉ៃក្តាពុម្ពជាដើម ក្នុងនោះ​ការ​សាងសង់នេះ ក៏​បានលើក​កម្ពស់​សមត្ថភាព​វិស្វករ និង​ស្ថាបត្យករ​ខ្មែរ​ប្រមាណ ២០០នាក់ផងដែរ ដែល​ពួក​គាត់​នឹង​អាចក្លាយ​ជា​ធនធាន​មនុស្ស​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នាពេល​អនាគត។

ចំពោះការលើកឡើងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែង​នូវ​ការ​សាទរ ដោយថា សម្តេច​ក៏​ចង់ពង្រឹង​សមត្ថភាព​កូនខ្មែរ ដើម្បី​ឱ្យ​ចាក់ឬស ចាក់គល់នៅ​ក្នុង​ប្រទេស​របស់ខ្លួន, ជាមួយ​គ្នានេះ សម្តេច​ក៏មានគោលដៅ​ប្រមូលទុន​ក្នុងស្រុក ដើម្បី​ធ្វើជា​ស្នាដៃ​កូនខ្មែរ តាមរយៈ​ទុន​ក៏​ខ្មែរ រចនាបទ​សាងសង់​តាមរបៀបខ្មែរ។ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មានការលក់សញ្ញាបណ្ណរបស់ក្រុមហ៊ុន ចំនួន៣០០លានដុល្លារ។

បើយោងតាម​របាយការណ៍​របស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ​ការ​សាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬ​ព្រលានយន្តហោះ​តេជោ ក្រុងតាខ្មៅ បានប្រើប្រាស់​កម្មករ​សរុប​ប្រមាណ ៣៧៤០នាក់ ក្នុងនោះ​កម្មករ​ក្នុងស្រុក​មាន​ចំនួន ៣១២៥នាក់ និង​កម្មករ​ពីបរទេស រួមមាន ចិន កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ សឹង្ហបូរី វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន ចំនួន ៦១៥នាក់។

សូម​បញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ​២០១៩ នៅលើផ្ទៃដីប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ បើ​តាម​ការ​លើក​ឡើង​របស់​លោកឧកញ៉ា ពុង ឃាវសែ ព្រលានយន្តហោះខ្នាតធំ 4F នេះ ​អាចនឹងសាងសង់រួចរាល់​នៅត្រឹម​ឆ្នាំ​២០២៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...