ព្រឹត្តិការណ៍ពិព័រណ៌ការងារ និង​ផលិតភាពជាតិ ជួយ​យុវជន​ឱ្យ​មើលឃើញពី​ឱកាស និង​ការ​ត្រៀម​ខ្លួន

ភ្នំពេញ – ព្រឹត្តិការណ៍​ពិព័រណ៌ការងារ និង​ផលិតភាពជាតិ​ សម្រាប់​ឆ្នាំ​២០២២នេះ នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ​២០២២ខាងមុខ ដោយ​វាត្រូវ​បានចាត់ទុកថា គឺជា​ព្រឹត្តិការណ៍​​ដែល​ជួយ​ឱ្យ​យុវជន​មើល​ឃើញពី​ឱកាសការងារ និង​ការ​ត្រៀម​ខ្លួន​សម្រាប់ការងារ​ដែល​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ។

ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បាន​បញ្ជាក់ថា សម្រាប់មហាព្រឹត្តិការណ៍ពិព័រណ៍ការងារ និង​ផលិតភាពជាតិ ដែល​គ្រោង​ធ្វើ​នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៌​កោះពេជ្រ នឹង​មាន​ការ​ចូលរួម​តាំងបង្ហាញ​ឱកាស​ការងារ ក៏​ដូចជាធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​តម្រូវ​ការ​កម្លាំ​ងពលកម្មដែលមាន​សក្តានុពល​រហូត​ដល់ទៅជាង​១រយក្រុមហ៊ុន ព្រមជាមួយ​ឱកាស​ការងារ​រាប់ម៉ឺនកន្លែង។

ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ

ជាមួយ​គ្នានេះ ឯកឧត្តម​ប្រតិភូរាជរដ្ឋាភិបាល ក៏​សម្តែង​នូវ​ក្តីរំពឹងថា សម្រាប់ព្រឹត្តិការណ៍​រយៈពេល​២ថ្ងៃនេះ អ្នកស្វែង​រក​ការងារធ្វើ ក៏​ដូចជា​សិស្ស​និស្សិត​ដែល​ត្រៀម​បញ្ចប់​ការ​សិក្សា អាច​មក​ទស្សនាដោយផ្ទាល់ ហើយស្វែង​រក​ឱកាស​ការងារ​ដែលខ្លួនពេញ​ចិត្ត តាមរយៈ​ក្រុមហ៊ុន​សហគ្រាស​ដែល​មានវិស័យ​ចម្រុះ ដូចជា វិស័យ​មីក្រូហិរញ្ញវត្ថុ, ផ្នែកសេវាកម្ម, ផ្នែកអចលនវត្ថុ, ផ្នែកអប់រំ​ និង​បណ្តុះបណ្តាល ក៏​ដូចជា​ផ្នែកសេវាកម្ម​ទេសចរណ៍​មួយ​ចំនួនផងដែរ។

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ បានមានប្រសាសន៍ថា អស់រយៈពេល​១១ឆ្នាំហើយ ដែល​សហភាពសហព័ន្ធយុវជន​កម្ពុជារាជធានីភ្នំពេញ​បានសហការ ក្នុងការ​រៀបចំ​ពិព័រណ៌ការងារ និង​ផលិតភាពជាតិ ហើយថា ការ​រៀបចំពិព័រណ៌ការងារនេះ ជាការ​ផ្តល់​ឱកាសដល់យុវជន មិន​ត្រឹមតែការងារ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់មើលឃើញថា ពិភពលោក ក៏​ដូចជា​តំបន់ ក៏​ដូចជា​​កម្ពុជា​ខ្លួន​ឯង ត្រូវ​ធ្វើដំណើរ​នៅ​ផ្លូវណា ហើយ​យុវជន​ត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ដូចម្តេច ដើម្បី​ចាប់យក​កាលានុវត្តភាព​ដែល​កំពុង​មានការវិវត្តន៍ នៃ​សង្គម​ដែលមាន​ការ​ប្រកួតប្រជែង និង​កំពុង​តែមានការ​ប្រែប្រួល​យ៉ាងឆាប់រហ័ស​​ពីមួយ​ថ្ងៃ ទៅមួយ​ថ្ងៃ។

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ

” អញ្ចឹង​ការ​រៀបចំពិព័រណ៌ការងារនេះ គឺជា​កា​រផ្តល់​ឱកាស​មួយ​ ដែល​មិន​ត្រឹម​តែ​ជា​ឱកាស​ក្នុង​ការ​ទទួល​យក​ការងារដែលខ្លួនធ្លាប់ចង់បាននោះទេ ក៏​ប៉ុន្តែ ក៏​ជា​ការ​ផ្តល់​ឱកាស​ថ្មីៗ​បន្ថែមទៀត… ក្រុមហ៊ុន​រាប់រយ​មានតម្រូវ​កា​រការងាររាប់ម៉ឺនកន្លែង អញ្ចឹងយុវជនរបស់យើង​មានជម្រើសច្រើននៅ​កន្លែង​តែមួយ​…”

ពិព័រណ៌ការងារ និង​ផលិតភាព​ជាតិឆ្នាំ២០២២នេះ ជាឱកាស​សម្រាប់យុវជន​ស្វែងរកការងារដែលខ្លួនស្រឡាញ់

សូម​បញ្ជាក់ថា ពិព័រណ៌ការងារ និង​ផលិតភាព​ជាតិ ដែលគ្រោងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ​២០២២​ ខាងមុខនេះ គឺជា​ការរៀបចំ​លើកទី១២ហើយ។ ពិព័រណ៌ការងារនេះ ​បានជួយ​ឱ្យ​យុវជន ក៏ដូចជា​អ្នក​ស្វែង​រក​ការងារធ្វើរាប់ម៉ឺននាក់ ទទួលបាន​ការងារ​ដែលពួកគេ​ប៉ងប្រាថ្នា ។ បើតាម​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ សម្រាប់ពិព័រណ៌ការងារនៅ​ក្នុង​ឆ្នាំ​២០២២នេះ នឹង​ត្រូវ​រៀបចំជា​ពីរទម្រង់ គឺការ​ជួបដោយផ្ទាល់​នៅ​សាលពិព័រណ៌កោះពេជ្រ ព្រមជាមួយ​ការ​ធ្វើ​តាមរយៈ​អនឡាញដែលជា​ទម្រង់បច្ចេកវិទ្យា ដើម្បីផ្តល់​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​អ្នកស្វែង​រក​ការងារធ្វើ​នៅ​តាមបណ្តា​ខេត្ត​ មាន​ឱកាស​ក្នុង​ការ​ទទួលបាន​ការងារ​ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...