សាលារៀនទូទាំងប្រទេសត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី ខណៈសាលា​រៀនចំនួន៥ ​តាម​បណ្តោយព្រំដែន​កម្ពុជា-ថៃ មិនទាន់អាច​ដំណើរការ​បាន

ខណៈ​សាលា​រៀន​នៅទូទាំង​ប្រទេស​​នឹង​បើកបវេសនកាល​ឆ្នាំសិក្សា​ថ្មី ២០២៥-២០២៦ នៅថ្ងៃទី១ វិច្ឆិកា, សាលា​រៀន​ចំនួន៥ ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ត​ព្រះវិហារ នៅមិន​ទាន់អាច​បើក​បវេសនកាលឆ្នាំសិក្សា​ថ្មីនឹងគេបាន​នៅ​ឡើយទេ ព្រោះសាលា​រៀនទាំងនោះ​នៅ​មានគ្រាប់មិនទាន់ផ្ទុះមិន​ទាន់បានរំដោះ អគារសិក្សារងការខូចខាត និង​សិស្ស​កំពុងស្នាក់នៅក្នុងជំរុំ​មិន​ទាន់វិលត្រឡប់មកលំនៅដ្ឋានវិញ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលារៀន​នៅ​ទូទាំង​ប្រទេស​បាន​ត្រៀម​លក្ខណៈរួចហើយ ក្នុងការ​បើកបវេសនកាលឆ្នាំសិក្សាថ្មី លើក​លែង​តែសាលា​រៀនចំនួន៥ ក្នុងនោះ១សាលាស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ២សាលាស្ថិត​នៅ​​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​២សាលាទៀតស្ថិត​​នៅក្នុង​​ខេត្ត​ព្រះវិហារ ដោយសារសាលាទាំងនោះរងផលប៉ះពាល់ខ្លាំង​ពីសង្រ្គាម ទាមទារ​ឱ្យ​មានការ​ពិនិត្យ​អាវុធជាតិផ្ទុះ​ឱ្យ​បាន​ម៉ត់ចត់។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ទោះយ៉ាងណា​ដើម្បី​ធានាដល់ការសិក្សា​របស់សិស្សានុសិស្សនៅ​សាលា​រៀន​ដែលផលប៉ះពាល់នោះ បើតាម​លោកជំទាវ ឃួន វិច្ឆិកា ក្រសួងអប់រំ​បាន​រៀបចំ​យន្តការ ដោយ​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ចូលរៀន​នៅ​សាលា​ក្បែរនោះជា​បណ្តោះអាសន្ន ក៏​ដូចជា​រៀបចំ​ឱ្យ​មាន​ការ​រៀន និង​បង្រៀន​ជា​បណ្តុំ​នៅ​ទីតាំង​សុវត្ថិភាពថែមទៀត។ លោកជំទាវ​ពន្យល់ថា ការ​សិក្សា​ជា​បណ្តុំ គឺជា​ការ​ប្រមូលផ្តុំសិស្សានុសិស្ស​នៅ​តាមភូមិ ទៅ​កាន់ទីតាំងសុវត្ថិភាព ហើយ​គ្រូបង្រៀន​របស់គាត់ផ្ទាល់ ឬគ្រូបង្រៀនស្ម័គ្រចិត្ត នឹងដឹកនាំ​ការ​រៀន និង​បង្រៀន​នេះ។

ជាមួយ​គ្នានេះ ក្រសួងអប់រំ ក៏​នឹងផ្តល់ជា​សៀវភៅ ឯកសារ និង​សម្ភារៈ ដើម្បីគាំទ្រ​ដល់​ការ​សិក្សា​របស់សិស្សានុសិស្ស​ដែលស្ថិត​នៅ​តំបន់រងផលប៉ះពាល់ខ្លាំងផងដែរ ដោយ​នៅ​ថ្ងៃបើកបវេសនកាលនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹង​អញ្ជើញ​ចុះ​ទៅផ្ទាល់ ដោយ​នាំយក​​សម្ភារៈ​សិក្សា​ទាំងនោះ​ទៅចែកជូន​ដល់​សិស្សានុសិស្ស ក៏​ដូចជា​លោកគ្រូអ្នកគ្រូ។ លោកជំទាវបណ្ឌិត បន្តថា ក្នុ្ងនោះក៏មានការប្រគល់ថេបប្លេត ដល់សាលារៀនដែលមានការប៉ះពាល់ខ្លាំងដើម្បីឱ្យគ្រូ និងសិស្ស អាចប្រើប្រាស់បានសម្រាប់ដំណើរការរៀន និងបង្រៀនតាមអនឡាញ ឬប្រើថ្នាលឌីជីថល។

ជម្លោះព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ថៃ កាលពីចុងខែកក្កដា បានធ្វើ​ឱ្យ​សាលា​រៀន​មួយចំនួននៅតាម​បណ្តោយ​ព្រំដែន​ ត្រូវរងការ​ខូចខាត, ក្នុងនោះ​អគារ​សាលា​រៀនខ្លះ​ត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង ក៏​ដូចជា​គ្រាប់ទម្លាក់ពីលើអាកាស ហើយ​សាលា​រៀន​ខ្លះ​មាន​គ្រាប់កាំភ្លើងធំធ្លាក់​នៅ​បរិវេណសាលា ដែល​មិនអាច​ធានាដល់សុវត្ថិភាពសិស្សានុសិស្ស។

ចំពោះ​សាលា​រៀន​ដែល​រងផលប៉ះពាល់​ពីសង្រ្គាម​នៅ​តាម​តំបន់ព្រំដែន​កម្ពុជា-ថៃ នេះ ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ បានស្នើ​ដល់​ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្រ្គោះ​ជនពិការ​ដោយសារមីន ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​សាលា​រៀន វាយ​តម្លៃផលប៉ះពាល់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ និង​តម្រូវ​ឱ្យ​មាន​ការ​បោស​សម្អាត​យុទ្ធភណ្ឌគ្រឿងផ្ទុះ​ជាមុន មុន​នឹង​គិត​គូរ​រៀបចំ​ផែនការ​សាងសង់ និង​ជួសជុលសំណង់អគារ​ឡើងវិញ ដោយ​រួម​បញ្ចូល​ទាំង​កម្មវិធី​អប់រំផ្សព្វផ្សាយ​ឱ្យ​មាន​ការយល់ដឹង​អំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ព្រមទាំង​ធ្វើ​ការ​បោស​សម្អាត​ជាមុន ដើម្បីធានា​សុវត្ថិភាព​ដល់ដំណើរ​ការ​រៀន និង​បង្រៀន។

ចំពោះ​សាលា​រៀន​ដែលរងផលប៉ះពាល់ខ្លាំង និង​មិន​អាច​ដំណើរការ​រៀន និង​បង្រៀន​បាន​នៅ​ក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវ​ជ្រើសរើស​សាលារៀន​ដែល​នៅ​ជិត ហើយ​ជាកន្លែងនៅជិត​ទីតាំង​ស្នាក់​នៅ​របស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សា​ថ្មី និង​ដំណើរការ​រៀន និង​បង្រៀនជាបណ្តោះអាសន្ន។

ដោយឡែកសម្រាប់តំបន់ និង​សាលារៀន​ដែល​មិន​អាច​ដំណើរការរៀន និងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវ​សម្របសម្រួល​ជាមួយអាជ្ញាធរ​មាន​សមត្ថកិច្ច រៀបចំ​បង្កើត​ថ្នាក់​រៀន​នៅ​តាម​ជំរំ ដូចជា​ជំរំវត្តពោធិ៍ ៥០០០ដើម និង​ទួល​អណ្តែត ជាដើម តាមកម្រិតសិក្សា​ជាក់ស្តែង។

គួរជំរាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានតៀមថវិកាប្រមាណ៥០ម៉ឺនដុល្លារ ដើម្បីជួសជុលអគារសិក្សានិងត្រៀមលក្ខណៈបើកដំណើរសាលារៀនទាំងនោះឡើងវិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...