គម្រោង EQUAL ជួយឱ្យកុមារនៅខេត្តរតនគិរីជាង ៥ពាន់នាក់ទទួលបានការសិក្សា​ពីចម្ងាយតាមប្រព័ន្ធឌីជីថល

ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី គម្រោងការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហៅកាត់ថា EQUAL នឹងគាំទ្រដល់សិស្សដែលបាត់បង់ឱកាសសិក្សាចំនួន ៥៤០០ នាក់ឱ្យចូលរៀនឡើងវិញ ។ គម្រោងនេះមានគោលបំណងជួយដល់កុមារដែលបាត់បង់ឱកាសសិក្សា និងកុមារប្រឈមនឹងការបោះបង់ការសិក្សានៅខេត្តរតនគិរីឱ្យមានឱកាសបំពេញសិទ្ធិក្នុងការអប់រំរបស់ពួកគេតាមរយៈកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធី និងជានាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ផ្អែកលើទិន្នន័យប្រព័ន្ធតាមដានការអប់រំ និងព័ត៌មាន (EMIS) នៃខេត្តរតនគិរី ឆ្នាំ២០២១ -២០២២ បានឱ្យដឹងថា អត្រាចុះឈ្មោះរបស់កុមារ គឺមានចំនួន ៤៩,៦% អត្រាកុមារត្រួតថ្នាក់ គឺមានចំនួន ៥,៥% អត្រាកុមារឆ្លងមធ្យមសិក្សាបឋមភូមិមានចំនួន ៧៨,១% ហើយអត្រាឆ្លងមធ្យមសិក្សាទុតិយភូមិមានចំនួន ៧៧% ។ ផ្អែកលើទិន្នន័យនេះ ដៃគូរពាក់ព័ន្ធចាំបាច់ត្រូវបង្កើតគម្រោងការសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល ដើម្បីជាដំណោះស្រាយអក្ខរកម្មសម្រាប់កុមារនៅខេត្តរតនគិរី ។

លោក យី គឹមថាន បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសិទ្ធិទទួលបានការអប់រំរបស់ក្មេងស្រី និងកុមារបាត់បង់ឱកាសសិក្សាក្នុងសហគមន៍ដាច់ស្រយាល និងក្រីក្រក្នុងខេត្តរតនគិរី ។ គម្រោងនេះគាំទ្រជាពិសេសដល់ក្មេងស្រី និងក្មេងប្រុសដែលបានបាត់បង់ឱកាសសិក្សា ដើម្បីបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា អត្រាគង់វង្សរបស់សិស្ស និងពង្រឹងគុណភាពអប់រំ ។

សូមជម្រាបថា គម្រោង EQUAL នឹងរៀបចំបរិក្ខារសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន១០ ក្នុងស្រុកតាវែង ស្រុកអូរជុំ ស្រុកអង្គអណ្តូងមាស និងស្រុកវឿនសៃ ។ បរិក្ខារទាំងនោះរួមមាន កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង LCD និងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ថ្នាក់រៀន។ គ្រូបង្រៀននៅក្នុងទីក្រុងនឹងបង្រៀននិងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្ស ។ សម្រាប់សាលាកម្រិតវិទ្យាល័យចំនួន ៨សាលា ត្រូវបង្រៀន ៤មុខវិជ្ជា រួមមានគណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ហើយសម្រាប់សាលាកម្រិតអនុវិទ្យាល័យចំនួន ២សាលា ត្រូវបង្រៀន ៣មុខវិជ្ជា រួមមាន គណិតវិទ្យា គីមីវិទ្យា និងភាសាខ្មែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...