EnergyLab និងក្រសួងសាធារណការ រៀបចំកម្មវិធីពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំលើកទី៥ ជំរុញអនាគតនៃយានយន្តអគ្គិសនីរបស់កម្ពុជា

ភ្នំពេញ – មហិច្ឆតារបស់កម្ពុជាក្នុងការជំរុញអនាគតយានយន្តអគ្គិសនីក្នុងប្រទេស បានឈានដល់ដំណាក់កាលសំខាន់មួយនៅថ្ងៃពិព័រណ៍យានយន្តអគ្គិសនីប្រចាំឆ្នាំ២០២៤ លើកទី ៥ ដែលរៀបចំឡើងដោយភាពជាដៃគូរវាងអង្គការអេននឺជីឡេប (EnergyLab) និងក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

កម្មវិធីពិព័រណ៍យានយន្តអគ្គិសនីនេះ ប្រមូលផ្តុំដោយ​អ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញចក្ខុវិស័យរបស់កម្ពុជាឱ្យមានយានយន្តអគ្គិសនីចំនួន ៨០០,០០០ និងមានបណ្តាញសាកថ្មទូទាំងប្រទេសនៅឆ្នាំ២០៣០។

ដើម្បីបន្ថែមលើការរីកចម្រើនរយៈពេលប្រាំឆ្នាំកន្លងមក ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤ បានក្លាយជាវេទិកាសំខាន់សម្រាប់ជំរុញអន្តរកាលទៅរកយានយន្តអគ្គិសនីរបស់កម្ពុជា ក្នុងគោលបំណងបំពេញតាមគោលដៅដែលមានចែងក្នុងផែនទីបង្ហាញផ្លូវសម្រាប់ចល័តភាពអគ្គិសនី ដែលបានចេញផ្សាយពីពេលថ្មីនេះ។ កម្មវិធីនៅឆ្នាំនេះផ្តោតសំខាន់លើការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្នែកហិរញ្ញវត្ថុ អភិបាលកិច្ច និងជំនាញបច្ចេកទេស ដើម្បីធានាបាននូវអនាគតយានយន្តអគ្គិសនីដែលប្រកបដោយបរិយាបន្ន និងជួយដល់បរិស្ថាន។

ឯកឧត្តម ប៉េង ពោធិ័នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបានបង្ហាញពីវឌ្ឍនភាព និងអាទិភាពរបស់រដ្ឋាភិបាលសម្រាប់ការងារយានយន្តអគ្គិសនីរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការប្រើប្រាស់​យានយន្តអគ្គិសនីដើម្បីជួយឱ្យ​កម្ពុជាសម្រេចបាននូវគោលដៅដែលបានចែងក្នុងរបាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ (NDC) និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជាឆ្នាំ២០៥០ ( Long-term Strategy for Carbon Neutrality 2050)។

«ដើម្បីសម្រេច​បាននូវគោល​ដៅនេះ ទាមទារឱ្យមាន​ការចូលរួម​ពីក្រសួង ស្ថាប័ន និង​ភាគីពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​រៀបចំ និង​អនុវត្តគោល​នយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​វិធានការណ៍​នានា ក្នុងការ​ជំរុញ​ការគាំទ្រ និងការលើក​ទឹកចិត្ត ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ដែលក្នុងនោះ​កត្តាចាំបាច់គឺ ផ្តោតទៅ​លើយុទ្ធសាស្ត្រ​ទាក់ទាញឱ្យ​មានកំណើន​នៃការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី និង ការបង្កើត​ស្ថានីយបញ្ចូល​ថាមពលយាន​យន្តទៅ​តាមផែនការ​ដែលបាន​ដាក់ចេញ និង​ការគ្រប់គ្រង​ការកែច្នៃ និងការ​បោះបង់​សំណល់​អាគុយ​ប្រកប​ដោយ​សុវត្ថិភាព។»

ការពិភាក្សាបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីបញ្ចៀសកុំឱ្យ​ប្រទេសដែលមានចំណូលមធ្យម ជួបបញ្ហានៅពេលដែលទទួលយកយានយន្តថ្មីច្រើនពេកដែលអាចនាំឱ្យផ្លូវមានការកកស្ទះ និងត្រូវបានបំពុល។ អ្នកជំនាញបានសង្កត់ធ្ងន់ថា កម្ពុជាមានឱកាសក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី ប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់អនាគតដ៏ស្អាតស្អំ មានប្រសិទ្ធភាព និងសេដ្ឋកិច្ចកាន់តែរស់រវើក។

លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានមានប្រសាសន៍ថា «កម្ពុជាបន្តទាក់ទាញការវិនិយោគលើការផលិត ការដំឡើង និងចែកចាយយានយន្តអគ្គិសនី ដោយផ្លាស់ប្ដូរពីការផ្តោតលើរថយន្តធុនធ្ងន់ មកយានយន្តដែលអតិថិជនភាគច្រើននិយមដោយក្នុងនោះរួមមានរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ។»

លោកបានបន្ថែមថា «អន្តរកាលទៅរកយានយន្តអគ្គិសនីរបស់កម្ពុជាបានចាប់ផ្តើមហើយ! កម្មវិធីពិព័ណ៍យានយន្តអគ្គិសនីនៅថ្ងៃនេះផ្តោតលើការជំរុញកិច្ចសហការរវាងរដ្ឋាភិបាលដែលដើរតួរជានិយតករ វិស័យឯកជនជាអ្នកផ្តល់បច្ចេកវិទ្យា និងប្រជាពលរដ្ឋ និងយុវជនកម្ពុជា ដែលជាអ្នកប្រើប្រាស់នាពេលអនាគត នៃនវានុវត្តន៍នេះ។ ភាពជាដៃគូនេះមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ីយានយន្តប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាបន្ននៅក្នុងប្រទេសកម្ពុជា»។

ប្រធានបទសំខាន់ពីពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤នេះ គឺការសម្រេចបាននូវមហិច្ឆតាយានយន្តអគ្គិសនី របស់ប្រទេសកម្ពុជាទាមទារឱ្យមានសកម្មភាពសម្របសម្រួលរវាងរដ្ឋាភិបាល ឧស្សាហកម្ម និងដៃគូអន្តរជាតិ។

ពិព័រណ៍យានយន្តអគ្គិសនីនៅក្នុងឆ្នាំ២០២៤នេះ គឺជាការប្រារព្ធកម្មវិធីលើកទី៥ហើយ ដោយកម្មវិធី និងរបៀបវារៈតែងតែត្រូវបានពង្រីកវិសាលភាព និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលត្រូវបានចាប់ផ្តើមឡើងជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញចំណាប់អារម្មណ៍សាធារណៈចំពោះយានយន្តអគ្គិសនី បានវិវត្តទៅជាចលនាថ្នាក់ជាតិដែលជំរុញអន្តរកាលថាមពលស្អាតរបស់កម្ពុជា។ ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧបត្ថម្ភដោយ VeryWords ។

អន្តរកាលទៅកាន់យានយន្តអគ្គិសនីរបស់កម្ពុជា មានអត្ថន័យលើសពីការធ្វើឱ្យប្រសើរឡើងផ្នែកបច្ចេកវិទ្យា ប៉ុន្តែវាក៏រួមបញ្ចូលផងដែរនូវចក្ខុវិស័យវិជ្ជមានសម្រាប់អាកាសធាតុដោយកាត់បន្ថយការបំពុលបរិយាកាស ពង្រឹងសន្តិសុខថាមពល និងការបង្កើតឱកាសសេដ្ឋកិច្ចរយៈពេលវែង។ តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវប្រកបដោយបរិយាបន្ន និងការគិតគូរទុកជាមុន កម្ពុជាអាចជៀសវាងបញ្ហាប្រឈមនៃកំណើនយានយន្តដែលមិនមានការគ្រប់គ្រងត្រឹមត្រូវ និងផ្តល់នូវការផ្លាស់ប្តូរដ៏ប្រសើរសម្រាប់ប្រជាជនរបស់ខ្លួន។

ព្រឹត្តិការណ៍នេះបានបង្ហាញអំពីបច្ចេកវិទ្យាយានយន្តអគ្គិសនីដ៏ទំនើបពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដោយទាក់ទាញការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងការចាប់អារម្មណ៍ពីសាធារណជន។ បន្ទាប់ពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការអេននឺជីឡេប នឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រែក្លាយការសន្ទនាទៅជាសកម្មភាពជាក់ស្តែង ដែលពន្លឿនអន្តកាលទៅកាន់អនាគតនៃចល័តភាពអគ្គិសនីរបស់កម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
កញ្ញា ញាណ វិភាវី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការអេននឺជីឡេប
អ៊ីម៉ែល៖ vipheavy@energylab.asia




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *