ភ្នំពេញ – ចូលរៀននៅសាកលវិទ្យាល័យជាដំណើរជីវិតថ្មីមួយរបស់អ្នកសិក្សា និងជាអ្វីដែលសិស្សទើបប្រឡងបាក់ឌុបរួចភាគច្រើនប្រាថ្នាចង់បាន ដើម្បីចាប់អាជីពដ៏ពិតប្រាកដសម្រាប់អនាគត។ យ៉ាងណាក៏ដោយមានអ្នកសិក្សាមួយចំនួនក៏កំពុងតែព្រួយបារម្ភ និងចោទជាសំណួរថា ប្រសិនបើរូបគេខ្សោយភាសាអង់គ្លេស តើអាចបន្តរៀននៅសាកលវិទ្យាល័យបានដែរ ឬទេ?
លោក ស៊ុន សុម៉ារ៉ា សហស្ថាបនិក និងនាយកធានាគុណភាព The Guru បានមានប្រសាសន៍ថា ភាសាបរទេសជាផ្នែកមួយនៅជួយដល់ការសិក្សានៅសាកលវិទ្យាល័យ តែតាមពិតទៅនៅសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា ប្រើប្រាស់ភាសាខ្មែរជាយានសម្រាប់ការសិក្សានៅឡើយ ។
តាមលោក សុម៉ារ៉ា បានបញ្ជាក់ថា ដើម្បីឱ្យការសិក្សាបានទូលំទូលាយទាមទារឱ្យសិស្សចេះភាសាអង់គ្លេស ។ មួយទៀត ភាសាបរទេសនេះក៏ផ្សាភ្ជាប់នឹងការងារផងដែរ ពោលគឺក្រោយពីបញ្ចប់សាកលវិទ្យាល័យ ព្រោះថាការងារនៅតាមស្ថាប័នមួយចំនួនលែងត្រូវការអ្នកបកប្រែសម្រាប់អ្នកបច្ចេកទេសទៀតហើយ ។
“ដូចជាខាងផ្នែក IT នៅតាមរោងចក្រមួយចំនួន គេលែងត្រូវការអ្នកបកប្រែសម្រាប់គាត់ហើយ គាត់ត្រូវតែមានលទ្ធភាពទំនាក់ទំនងជាមួយនិយោជក់… បើមិនល្អណាស់ណា ក៏អាចមានលក្ខណៈមួយអាចយល់គ្នាបាន”
លោក ស៊ុន សុម៉ារ៉ា
សម្រាប់លោក សួន ស៊ីវត្ថា សាស្ត្រាចារ្យនៅសាកលវិទ្យាល័យន័រតុន បានមានប្រសាសន៍ស្រដៀងគ្នាដែរថា ចំណេះដឹងភាសាអង់គ្លេសសំខាន់សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ ដែលយ៉ាងហោចណាស់ និស្សិតអាចអាននិងមើលពាក្យបច្ចេកទេសយល់ដែរ ។ ប្រសិនបើនិស្សិតខ្សោយភាសាអង់គ្លេសគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត។

ដោយឡែក លោក ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Paragon បានមានប្រសាសន៍ថា សម្រាប់សាកលវិទ្យាល័យរបស់លោក ប្រសិនបើនិស្សិតមិនសូវចេះភាសាអង់គ្លេស សាលាមានថ្នាក់ត្រៀមភាសាអង់គ្លេសជំនួយ ហើយគាត់អាចរៀនរហូតដល់ប្រឡងជាប់អាចចូលរៀនឆ្នាំមូលដ្ឋានបាន។

បើតាមលោក សុខឧត្តម ភាសាអង់គ្លេសជាភាសាអន្តរជាតិដែលប្រើប្រាស់លើគ្រប់វិស័យទាំងអស់នាពេលបច្ចុប្បន្ន។ ការសិក្សានៅថ្នាក់ឧត្តមសិក្សាទាមទារឱ្យមានការអាន និងការស្រាវជ្រាវច្រើន ហើយសៀវភៅឬមួយការស្រាវជ្រាវផ្សេងៗ គឺសុទ្ធសឹងតែជាភាសាអង់គ្លេស ។ ប្រសិនបើនិស្សិតមិនចេះភាសាអង់គ្លេស មិនអាចរត់ទាន់តាមបំណិន ឬរបបគំហើញថ្មីៗនោះទេ។ ជាការកត់សម្គាល់នៅកម្ពុជា ភាសាអង់គ្លេសជាភាសាសំខាន់សម្រាប់គាំទ្រដល់ការសិក្សានិងការងារ។ ទន្ទឹមគ្នានេះ ភាសាផ្សេងទៀត មានភាសាបារាំង ភាសាចិន ភាសាតំបន់អាស៊ីមួយចំនួន ក៏ជាផ្នែកសំខាន់សម្រាប់និងមានតម្រូវការទីផ្សារការងារផងដែរនៅកម្ពុជា។ តាមការបញ្ជាក់របស់អ្នកជំនាញនៅពេលដែលនិស្សិតបញ្ចប់ការសិក្សាហើយចូលទៅបម្រើការងារនៅតាមក្រុមហ៊ុន ឬស្ថាប័ននានា ភាគច្រើនតម្រូវឱ្យចេះភាសាអង់គ្លេស៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/02/2025
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។


































































