រដ្ឋមន្រ្តីអប់រំ ៖ ៥ចំណុចកែលម្អអធិការកិច្ចដើម្បីគាំទ្រកំណែទម្រង់សាលារៀនគំរូ

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន ក្រសួងបានកែលម្អការងារអធិការកិច្ច ដែលជាកិច្ចការដ៏សំខាន់មួយក្នុងការគាំទ្រសាលារៀនគំរូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ក្រសួងបានបន្ស៊ីឧបករណ៍អធិការកិច្ចជាមួយស្តង់ដាសាលារៀនគំរូ ដើម្បីក្តាប់បានស្ថានភាពរបស់សាលារៀននីមួយៗ និងឈានទៅរៀបចំសកម្មភាពជាក់លាក់សម្រាប់ចុះជួយគាំទ្រ។ ការកែលម្អអធិការកិច្ចដើម្បីគាំទ្រកំណែទម្រង់សាលារៀនគំរូ រួមមាន៖

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ទី១. ការរៀបចំតេស្តស្តង់ដា ៖ ដើម្បីពង្រឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅកម្រិតសាលារៀន និងជាមូលដ្ឋានសម្រាប់រៀបចំផែនការកែលម្អសាលារៀន ក្រសួងអប់រំបាននិងកំពុងរៀបចំជាសេចក្តីណែនាំ ដើម្បីជំរុញឱ្យសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាអនុវត្តតេស្តស្តង់ដាឱ្យបានច្បាស់លាស់។ ជាមួយនេះ ក្រសួងនឹងពិនិត្យមើលយន្តការ និងគោលការណ៍ពាក់ព័ន្ធនឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សទាំងកម្រិតតំបន់ SEA-PLM និងកម្រិតអន្តរជាតិ PISA ដើម្បីបន្សំរវាងស្តង់ដានៃរង្វាយតម្លៃកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងសៀវភៅសិក្សាគោល។

ទី២. ការអនុវត្តវិធីសាស្ត្របង្រៀន ៖ ក្រសួងអប់រំ បានអនុវត្តនៅសាលារៀនជំនាន់ថ្មី ក្នុងនោះក្រសួងបាននិងកំពុងជំរុញឱ្យសាលារៀនអនុវត្តវិធីសាស្ត្របង្រៀនថ្មី ដូចគ្នានឹងការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដែលបានដាក់ឱ្យអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មី។

ទី៣​. ការបង្រៀន និងរៀនពេញមួយថ្ងៃ ៖ ការបង្រៀន និងរៀនពេញមួយថ្ងៃ នឹងត្រូវដាក់ឱ្យអនុវត្តនៅតាមគ្រឹះស្ថានសិក្សាដែលមានលទ្ធភាពសមស្រប ទាំងចំនួនបន្ទប់រៀន និងគ្រូបង្រៀន ដើម្បីបង្កើនម៉ោងសិក្សារបស់សិស្ស និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា។

សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា”។

ទី៤. ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ៖ នៅតាមគោលដៅសាលារៀនគំរូ តាមរយៈការជំរុញឱ្យសាលារៀនរៀបចំ និងបង្កើនម៉ោងសិក្សាពី៤ម៉ោងក្នុង១ថ្ងៃ នាពេលបច្ចុប្បន្ន ទៅ ៦ម៉ោងក្នុង១ថ្ងៃ ឬត្រូវជា ៤០ម៉ោង ក្នុង១សប្ដាហ៍។

ទី៥. ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ៖ ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សិស្សនៅបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត ដោយក្រសួងបាននិងកំពុងពង្រឹងគុណភាពនៃការអប់រំនៅកម្រិតបឋមសិក្សា តាមរយៈ (១) ការលើកកម្ពស់អំណានដំបូង, (២) គណិតវិទ្យាថ្នាក់ដំបូង (៣) ការបង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ និង (៤)ការបង្កើត «សាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង»។

គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៤ សាលារៀនចំនួន ៧៩៣ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅអនុវត្តស្ដង់ដាសាលារៀនគំរូ ដើម្បីធ្វើអធិការកិច្ច ផ្ដល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩៕

​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...