Economic Field for Youths កម្មវិធី​លើកស្ទួយការយល់ដឹងរបស់យុវជនអំពីសេដ្ឋកិច្ចឌីជីថល

Economic Field for Youths (EFFY) ដែលជា​កម្មវិធី​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ទាក់ទង​នឹង​សេដ្ឋកិច្ច​ឌីជីថល សម្រាប់ឆ្នាំ​២០២២នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ចាប់ពីវេលាម៉ោង​១រសៀល នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ក្រោម​ប្រធាន​បទ «យើង​រួម​គ្នា​ឆ្ពោះ​ទៅកាន់សេដ្ឋកិច្ច​ឌីជីថល»។

កញ្ញា  យៀប ស៊ីម៉ាកញ្ចនា មន្រ្តីទំនាក់ទំនងសាធារណៈ នៃកម្មវិធី EFFY បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃកម្មវិធីនេះ​មាន​ចំនួន គឺ ១.លើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីសេដ្ឋកិច្ចឌីជីថល, ២. បង្កើតជាសហគមន៍យុវជនដែលចង់អភិវឌ្ឍការយល់ដឹងរបស់ខ្លួនអំពីសេដ្ឋកិច្ចឌីជីថល និង ៣.បង្ហាញពីគម្រោង និងស្ថាប័នដែលកំពុងតែធ្វើសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។

សម្រាប់ប្រធានបទ​នៅ​ក្នុង​ឆ្នាំ​នេះ «យើងរួមគ្នាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល» នឹង​មាន​វាគ្មិន​ចំនួន៤រូប​មក​ពីវិស័យរដ្ឋ និង​ឯកជន នឹង​មក​ជជែកពិភាក្សា ដោយ​ផ្ដោតសំខាន់ទៅលើការលើកស្ទួយការយល់ដឹងរបស់យុវជនអំពីផ្នែកផ្សេងៗ នៃសេដ្ឋកិច្ចឌីជីថល ដើម្បីអាចត្រៀមខ្លួនឱ្យ​បានរួចជាស្រេចក្នុងការឈានទៅរកសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ។

កញ្ញា យៀប ស៊ីម៉ាកញ្ចនា

“ក្រោយការបញ្ចប់កម្មវិធីនេះ ខ្ញុំ និងក្រុមការងារ សង្ឃឹមថា អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល ដែលយើងបានរៀបចំឡើង និងអាចយកទៅប្រើប្រាស់ ដើម្បីតាមដាន និងអភិវឌ្ឍស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួនក្នុងជីវិតប្រចាំថ្ងៃ នាំឱ្យក្លាយជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”

បើ​តាម​ការ​បញ្ជាក់របស់​កញ្ញា ស៊ីម៉ាកញ្ចនា Economic Field for Youths (EFFY) ឬជាភាសាខ្មែរថា វេទិកាយុវជនដើម្បីសេដ្ឋកិច្ច ទទួលស្វាគមន៍ និង​បើក​​ឱ្យ​មានការ​ចូលរួម​ដោយ​សេរី ពីសំណាក់សិស្សនិស្សិត សិស្សានុសិស្ស និងបណ្តាយុវជនប្រុសស្រីទាំងឡាយ ដែលមានបំណងចង់សិក្សាសែ្វងយល់ពីចំណេះដឹងសេដ្ឋកិច្ចឌីជីថល ដើម្បីជាការពង្រឹងចំណេះជំនាញបន្ថែមនិងការត្រៀមខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនាពេលអនាគត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)