ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសចូលរួមសិក្ខាសាលាអប់រំស្តីពី «ភាពជាអ្នកដឹកនាំ និងបរិវត្តកម្ម នៃវិស័យអប់រំក្នុងយុគសម័យឌីជីថល» កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប និងជាប្រធាន នៃហ្រ្វែងខ្លីន ខូវិ អេឌ្យូខេសិន ប្រចាំនៅកម្ពុជា បានលើកឡើងថា វិស័យណាក៏ដោយ មិនអាចរីកចំរើន ដោយរំលងវិស័យអប់រំនោះទេ។
បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ទោះបីជាវេជ្ជបណ្ឌិតដ៏ចំណាន ឬវិស្វករដ៏ជំនាញ គឺសុទ្ធតែឆ្លងកាត់ការអប់រំទាំងអស់ ។ លោកឧកញ៉ាបន្តថា ជីវិតរបស់យើងម្នាក់ៗអាចរីកចំរើនអភិវឌ្ឍន៍ទៅបាន ក៏ដោយសារតែការអប់រំ ការចូលរួមជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន ទាំងក្រុមគ្រួសារ ទាំងសាលារៀន និងបរិយាកាសខាងក្រៅ។

ខណៈការអប់រំត្រូវគេទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ ឥរិយាបទ និងគុណតម្លៃសង្គម តែបើតាមរបាយការណ៍របស់សមាគមអ្នកជំនួញ ក៏ដូចជាដៃគូអភិវឌ្ឍនានា គេបានរកឃើញថា យុវជនរបស់កម្ពុជាចាំបាច់ត្រូវការបំពេញបន្ថែមនូវជំនាញមួយទៀតដើម្បីអាចស្មើរមុខស្មើរមាត់ជាមួយប្រទេសដទៃ នោះគឺជំនាញទុន ឬបំណិនជីវិតសតវត្សរ៍ទី២១ ដែលអាចជួយឱ្យពួកគេចេះត្រិះរិះពិចារណា ចេះធ្វើការសហការជាដើម។
សម្រាប់លោកឧកញ៉ា ប៉ិច បូឡែន នេះគឺជាកង្វល់មួយរបស់លោកក្នុងនាមជាអ្នកអប់រំ តែយ៉ាងណាក៏ដោយ លោកបានរកឃើញនូវកម្មវិធីលីដឺអ៊ីនមី (Leader in Me) ជាកម្មវិធីសិក្សាមួយប្រើប្រាស់ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ដែលយកមកអនុវត្តនៅក្នុងសាលារៀន ពីកម្រិតមត្តេយ្យ បឋម មធ្យម ហើយរហូតមានដល់កម្រិតឧត្តមសិក្សាទៅទៀត ដូច្នេះលោកយល់ថា កម្មវិធីសិក្សានេះ អាចអភិវឌ្ឍភាពជាអ្នកដឹកនាំ បំណិនសតវត្សរ៍ទី២១ ព្រោះមេរៀន Leader in Me មានបង្រៀនពីការអភិវឌ្ឍផ្នត់គំនិត និងភាពជាអ្នកដឹកនាំដល់សិស្ស ទាំងភាពជាម្ចាស់ការ ការចេះរៀបចំផែនការ តាំងពីការបែងចែកអាទិភាព ក៏ដូចជាការធ្វើការជាក្រុមជាមួយគ្នា។

គួរបញ្ជាក់ដែរថា បើគិតមកដល់ពេលនេះ មានសាលាប្រហែលជាង៦ពាន់សាលានៅ៧០ប្រទេសដែលកំពុងប្រើប្រាស់កម្មវិធីសិក្សា Leader in Me ដើម្បីអភិវឌ្ឍភាពជាថ្នាក់ដឹកនាំដល់សិស្ស ហើយដោយឡែកនៅក្នុងប្រទេសកម្ពុជា មានសាលារៀនប្រមាណជា៣០ កំពុងតែអនុវត្តកម្មវិធីសិក្សាមួយនេះ ដើម្បីជួយបង្កើនប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផល នៃការរៀនសូត្រ និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ហើយក៏បានផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ផ្នត់គំនិតរបស់សិស្ស របស់មាតាបិតា អាណាព្យាបាល ក៏ដូចជាបុគ្គលិកសិក្សានៅតាមសាលារៀនទាំងអស់ផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































