ភ្នំពេញ – នៅក្នុងយុគសម័យទំនើប យុគសម័យឌីជីថល គឺជាសម័យដែលយើងទទួលព័ត៌មានលឿន រហ័ស ដូច្នេះប្រជាពលរដ្ឋគួរតែធ្វើការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុង មុននឹងជឿទៅលើហេតុការណ៍ណាមួយ ជាពិសេសហេតុការណ៍ដែលនាំទៅដល់ការភ័យរន្ធត់ ភ័យហន្តរាយ ដែលវាអាចនាំឱ្យខាតផលប្រយោជន៍ផ្ទាល់ខ្លួន ឬនាំឱ្យមានភ័យហន្តរាយទៅដល់សង្គមជាតិ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត យ៉ង់ ពៅ បច្ចុប្បន្នមានប្រភពព័ត៌មានច្រើនណាស់ដែលអាចធ្វើការផ្ទៀងផ្ទាត់បាន បើទោះជាមិនចេះភាសាបរទេស ក៏ប្រជាពលរដ្ឋអាចស្វែងរកប្រភពព័ត៌មានជាភាសាជាតិជាច្រើនដែលអាចជឿ និងផ្ទៀងផ្ទាត់បាន រីឯអ្នកដែលមានចំណេះដឹងភាសាបរទេស គឺរឹតតែអាចផ្ទៀងផ្ទាត់បានប្រភពច្រើន ដែលធ្វើឱ្យយើងមានការសម្រេចចិត្តត្រឹមត្រូវ មិនខាតបង់ និងមិនធ្វើឱ្យសង្គមមានភ័យន្តរាយ។

ដូចគ្នានេះដែរ បើតាមលោក មឿង ឈានណារិទ្ធ សាស្រ្តាចារ្យផ្នែកសារព័ត៌មាន នៃសាកលវិទ្យាល័យកម្ពុជា បានមានប្រសាសន៍ថា ដើម្បីទទួលបានព័ត៌មានដ៏ត្រឹមត្រូវ ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជាមួយនឹងស្ថារប័នសារព័ត៌មានវិជ្ជាជីវៈ ព្រោះថា សារព័ត៌មានដែលមានវិជ្ជាជីវៈគឺគេបានផ្ទៀងផ្ទាត់ព័ត៌មានមុនការចេញផ្សាយ ដើម្បីបញ្ជាក់ថា ព័ត៌មានដែលចេញផ្សាយទៅ គឺជាព័ត៌មានពិត។
លោកសាស្រ្តាចារ្យ មឿង ឈានណារិទ្ធ
“យើងដឹងហើយព័ត៌មានដែលផ្សាយនៅក្នុងបណ្តាញសង្គមជាទូទៅ គឺជាព័ត៌មានដែលយើងចាត់ទុកថា ពាក់កណ្តាលវិជ្ជាជីវៈ គឺអាចថាមិនទាន់ត្រូវបានគេផ្ទៀងផ្ទាត់ថា ពិត ឬមិនពិតនៅឡើយ… អញ្ចឹងយើងមិនគួរជឿទុកចិត្តភ្លាមដែរ យើងត្រូវផ្ទៀងផ្ទាត់សិន…”
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើការពិចារណា ផ្ទៀងផ្ទាត់ជាមុនសិន មុននឹងជឿទៅលើព័ត៌មានដែលមិនសមហេតុផល ឬក៏ការឃោសនានានា ព្រោះថា ការជឿលង់ចូលរួមសកម្មភាពណាមួយដោយមិនមានការពិចារណា អាចនឹងធ្វើឱ្យខាតបង់ថវិកា ឬពេលវេលា ឬក៏អាចរងផលប៉ះពាល់ផ្នែកផ្លូវច្បាប់ថែមទៀត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/03/2026
ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...


































































