តើអាគារបៃតងជួយអ្វីខ្លះ​ដល់អ្នករស់នៅ និងបរិស្ថាន?

បរទេស – ផែនដីដែលយើង​រស់​នៅ​សព្វថ្ងៃ​កំពុង​តែជួប​នឹង​បញ្ហាបម្រែបម្រួលអាកាសធាតុ ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេសជាច្រើនកំពុងផ្តោតទៅលើអគារបៃតង ។ ដូចនេះ តើអ្វីគឺជាអាគារបៃតង ហើយ​ហេតុអ្វីបានជាយើង​គួរពិចារណាអំពីវា និង អ្វីដែលជាគោលដៅនៃអគារបៃតង?

តាមពិតទៅគោលដៅដ៏ធំបំផុតនៃអាគារបៃតង គឺធ្វើឱ្យផែនដីមាននិរន្តរភាពជាងនេះ និងជំរុញទឹកចិត្តឱ្យ​មនុស្សចង់រស់នៅបែបបៃតងដោយចេះស្រឡាញ់ថែរក្សាបរិស្ថាន។ ការសាងសង់ និងប្រតិបត្តិការ នៃអាគារបៃតងនឹងលើកកម្ពស់បរិយាកាសដែលនាំមកនូវសុខភាពល្អសម្រាប់អ្នកនៅជុំវិញ ហើយវានឹងមិនប៉ះពាល់ដល់ដី ទឹក ធនធាន និងថាមពលនៅក្នុងអគារនោះទេ។

ក្នុងនោះអគារបៃតង​ ត្រូវគេរៀបចំសាងសង់ និងប្រើប្រាស់ដោយមានទំនួលខុសត្រូវចំពោះបរិស្ថាន និងធនធានប្រកបដោយប្រសិទ្ធភាពដែលមានចាប់ពីការរចនា ការសាងសង់ ប្រតិបត្តិការ ការថែទាំ និង​ ការជួសជុល។

អគារបៃតងត្រូវបានគេស្គាល់ថាជាអគារប្រកបដោយនិរន្តរភាព ឬ ប្រសិទ្ធភាពខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះ អាគារបៃតងបានជួយកាត់បន្ថយបញ្ហាផ្សេងៗដូចជា៖ ១. កាត់បន្ថយសំរាម ការបំពុល និង ការរិចរិលនៃបរិស្ថាន, ២.ការប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព, ៣.​ ការពារសុខភាពអ្នករស់នៅ និង បង្កើនផលិតភាពក្នុងការធ្វើការ ឬ សកម្មភាពផ្សេងៗ។

លើសពីនេះ អាគារបៃតងផ្តល់អត្ថប្រយោជន៍មួយ​ចំនួន​ផងដែរដូចជា៖

១.បរិស្ថាន ៖ កាត់បន្ថយការខ្ជះខ្ជាយទឹក និងថាមពល, អភិរក្សធនធានធម្មជាតិ, ធ្វើឱ្យ​ប្រសើរឡើងនូវគុណភាពខ្យល់ និងទឹក, ការពារជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ី។

២.សេដ្ឋកិច្ច ៖ កាត់បន្ថយការចំណាយ និង បង្កើនគុណភាពតម្លៃនៃអាគារ, ធ្វើឱ្យ​ប្រសើរឡើងនូវផលិតភាពអ្នករស់នៅ, បង្កើតទីផ្សារសម្រាប់ផលិតផល និងសេវាកម្មបៃតង។

៣.សង្គម ៖ ធ្វើឱ្យ​ប្រសើរឡើងនូវគុណភាពនៃជីវិត និងកាត់បន្ថយភាពតានតឹងលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ មនុស្សជាច្រើនគិតថា ការរស់នៅបែបបៃតងគឺត្រូវចំណាយលុយអស់ច្រើន តែជាការពិតទៅនេះគឺជាការយល់ខុសត្រង់ចំណុចមួយថា ខណៈពេលចាប់ផ្តើមដំបូងវាអាចធ្វើឱ្យយើងចំណាយប្រាក់ច្រើនបន្តិច ដោយសារតែវត្ថុធាតុដើម និងផលិតផលពណ៌បៃតងអាចមានតម្លៃថ្លៃជាង ប៉ុន្តែយើងត្រូវពិចារណាអំពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបានពីវា ហើយយើងរស់នៅដោយសន្សំសំចៃថាមពលបានច្រើនទៀតផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..