បណ្ឌិត យ៉ង់ ពៅ ៖ សម័យនេះ អ្នកអប់រំ​ប្រើ​វិន័យធូរស្រាលកូនសិស្សរៀនមិនចេះ តែបើប្រើវិន័យតឹងតែងអាចមានកំហុសឆ្គង

ភ្នំពេញ – ក្នុង​សម័យកាលបច្ចុប្បន្ន​នេះ សម្រាប់អ្នកអប់រំ ពួក​គាត់​អាច​ពិបាក​ក្នុងការ​អប់រំ​សិស្ស ដោយសារតែ បើពួក​គាត់​ដាក់​វិន័យធូរស្រាល​ ធ្វើ​ឱ្យ​កូនសិស្សរៀនមិនចេះ តែបើប្រើវិន័យតឹងតែង គឺអាចនឹង​មានកំហុសឆ្គង ខណៈសម័យ​មុន គ្រូអាចដាក់វិន័យសិស្ស ដើម្បី​ឱ្យ​សិស្ស​ខំរៀន ដើម្បី​ឱ្យ​សិស្ស​ចេះ ។ នេះ​ជា​ការ​លើក​ឡើង​របស់ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត យ៉ង់ ពៅ មានប្រសាសន៍ថា ដើម្បីឱ្យសង្គមល្អ យុវជនល្អ ត្រូវចូលរួមទាំងអស់គ្នា ដោយផ្ដើមចេញពីគ្រួសារនីមួយៗ សហគមន៍ សាលារៀន និងគ្រូបង្រៀន ។ ទន្ទឹមគ្នានេះ សាលារៀនក្ដី នាយកសាលាក្ដី កន្លងទៅមានឧបសគ្គក្នុងការដឹកនាំសាលា ដោយសារតែសង្គមទំនើប ផ្អែកទៅលើនិន្នាការនៃការប្រើប្រាស់បណ្ដាញសង្គមខ្លាំងពេក ដែលពេលខ្លះការវិនិច្ឆ័យអាចនាំទៅដល់ការខុសឆ្គង ក៏ជាចំណែក នៃឧបសគ្គក្នុងការអប់រំ និងការដឹកនាំក្រមសីលធម៌វិស័យអប់រំនៅក្នុងសាលារៀនផងដែរ។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

“ខ្ញុំមិនលើកទឹកចិត្តឱ្យប្រើហិង្សាអប់រំសិស្សដូចសម័យមុននោះទេ យើងត្រូវតែព្យាយាយមអប់រំសិស្សតាមវិធានគរុកោសល្យថ្មី ប៉ុន្តែវិធានគរុកោសល្យថ្មីនេះ អនុវត្តមិនបានទេប្រសិនបើឪពុកម្ដាយសិស្ស គ្រួសារសិស្ស អាណាព្យាបាលសិស្ស និងសង្គម មិនចូលរួម។ ប្រសិនបើឪពុកម្ដាយសិស្ស អាណាព្យាបាលសិស្ស យកកូនមកបន្ទុកបណ្ដាក់តែលើគ្រូ ហើយទំយើកូន គេប៉ះមិនបាន ប្រដៅមិនបាន អប់រំមិនបាន ទោះជាសាលារៀន ឬក្រសួងអប់រំខំប្រឹងយ៉ាងណាក៏ទៅមិនរួចដែរ”

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍បន្ថែម​ថា ដើម្បីឱ្យសាលារៀននីមួយៗទទួលបានការអប់រំល្អ ទាំងនាយកសាលា និងគ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈទាំងអស់គ្នា ចូលរួមគោរពទាំងអស់គ្នា។ ជាមួយ​គ្នា​នេះ ឪពុកម្ដាយសិស្ស ក៏​ត្រូវតែទទួលស្គាល់ថា ខ្លួនឯងជាគ្រូបង្រៀនទីមួយ ជាសាលាបង្រៀនទីមួយក្នុងការអប់រំកូន ដោយ​មិនអាចឆ្លើយដាក់បន្ទុកទៅ​លើ​សាលារៀន គ្រូបង្រៀន ឬក្រសួងអប់រំ យុវជន និងកីឡានោះទេ ។ បែបនេះ ទើបដំណើរការសាលារៀនទៅទាំងព្រមជាមួយគ្នា ក៏ដូចជាវិស័យអប់រំរបស់យើងទៅទាំងព្រមជាមួយគ្នាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...