បណ្ឌិត​ ​សុខ​ ​ទូច ​៖​ ​ចង់​ឃើញ​សាលា​អន្តរជាតិ​នៅ​កម្ពុជា​ បញ្ចូល​ភាសា​ខ្មែរ​ក្នុង​កម្មវិធី​សិក្សា​

​លោក​បណ្ឌិត​ សុខ​ ​ទូច ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​ចង់​ឃើញ​សាលា​អន្តរជាតិ​ដែល​កំពុង​បើក​ដំណើរការ​នៅ​កម្ពុជា​ បញ្ចូល​ការ​សិក្សា​ភាសា​ខ្មែរ​ទៅក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន ​ដើម្បី​ចូលរួម​លើកកម្ពស់​ការ​អភិរក្ស​ ​និង​ការ​ប្រើប្រាស់​ភាសា​ជាតិ​ ​ព្រមទាំង​ជួយ​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិ។

​លោក​បណ្ឌិត​ សុខ​ ​ទូច ​មានប្រសាសន៍​ដូច្នេះ​ ​ក្នុង​ឱកាស​ចូលរួម​វេទិកា​ស្តីពី ​«​ការ​ប្រើ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ​៖ នរណា​ជា​អ្នក​ទទួលខុសត្រូវ​?​» ​ដែល​រៀបចំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ ​(​ក​.​អ.ក​)​ ​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ​និង​វិទ្យាស្ថាន​ភាសា​ជាតិ​ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​៣១​ ​ខែ​សីហា ​ឆ្នាំ​២០២៦។

​លោក​បណ្ឌិត​បាន​លើកឡើង​ថា​ ​ភាសា​មាន​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​របស់​ប្រជា​ជាតិ​ ​និង​ជា​ផ្នែក​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​សង្គម ​វប្បធម៌ ​និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ​។ ​ដូច្នេះ ​ការ​លើកកម្ពស់​ការ​សិក្សា​ភាសា​ខ្មែរ​ ​មិន​គួរ​មាន​តែ​នៅក្នុង​សាលារដ្ឋ ​ឬ​សាលា​ដែល​អនុវត្ត​កម្មវិធី​សិក្សា​ជាតិ​ប៉ុណ្ណោះ​ទេ។

​លោក​បណ្ឌិត​ សុខ​ ​ទូច ​ថ្លែង​ថា​ ​សាលា​អន្តរជាតិ​ដែល​បើក​ដំណើរការ​នៅ​កម្ពុជា​ ​ក៏​គួរ​ផ្តល់​ឱកាស​ឱ្យ​សិស្ស​ ​ជាពិសេស​កូន​ខ្មែរ ​បាន​សិក្សា​ភាសា​ខ្មែរ ​ដើម្បីឱ្យ​ពួកគេ​យល់​ដឹង​ពី​ភាសា​ជាតិ​ ​និង​អត្តសញ្ញាណ​របស់​ខ្លួន​ ​ទោះបីជា​កំពុង​សិក្សា​តាម​កម្មវិធី​អន្តរជាតិ​ ​និង​ប្រើប្រាស់​ភាសា​បរទេស​ជា​ចម្បង​ក៏​ដោយ។

​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ការ​មាន​មោទនភាព​ចំពោះ​ជាតិ​ខ្មែរ​ ​មិន​គួរ​បង្ហាញ​ត្រឹមតែ​តាម​ពាក្យ​សម្តី​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បង្ហាញ​តាមរយៈ​សកម្មភាព​ជាក់ស្តែង ​ជាពិសេស​ការ​ប្រើប្រាស់​ ​និង​ការ​ថែរក្សា​ភាសា​ខ្មែរ។

​លោក​បន្ត​ថា​ ​ប្រសិនបើ​ចង់​កែប្រែ​សង្គម ការ​យកចិត្តទុកដាក់​លើ​ភាសា​ជាតិ​ ​គឺជា​ចំណុច​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ ព្រោះ​ភាសា​មាន​ឥទ្ធិពល​លើ​ការ​រក្សា​អត្តសញ្ញាណ ​និង​ការ​បន្ត​វប្បធម៌​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។

​លោក​បណ្ឌិត​ សុខ​ ​ទូច ​ក៏​បាន​សង្កត់ធ្ងន់​លើ​តួ​នាទី​របស់​គ្រួសារ​ ​និង​សាលា​រៀន​ ​ក្នុង​ការ​បណ្តុះ​កូន​ខ្មែរ​ឱ្យ​ចេះ​ ​និង​ប្រើប្រាស់​ភាសា​ជាតិ​។ ​លោក​យល់​ថា​ ​ការ​ផ្តល់​ឱកាស​ឱ្យ​កុមារ​ ​និង​យុវជន​សិក្សា​ភាសា​ខ្មែរ ​នឹង​ជួយ​ឱ្យ​ពួកគេ​យល់ដឹង​កាន់តែ​ច្បាស់​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ ​និង​ចូលរួម​ថែរក្សា​ភាសា​ខ្មែរ​ឱ្យ​បន្ត​មាន​ភាព​រឹងមាំ។​

​ជាមួយគ្នា​នេះ​ ​លោក​ ពុយ​ ​គា ​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ ​និង​ជា​អ្នក​ផ្តួចផ្តើម​វេទិកា​នេះ​ ​បាន​ថ្លែង​ថា​ ​ការ​ពិភាក្សា​លើ​ប្រធានបទ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ធ្វើឡើង​ក្នុង​បរិបទ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្តាញ​សង្គម​កំពុង​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ការ​ប្រើប្រាស់​ភាសា​របស់​សាធារណជន។

​លោក​បន្ត​ថា​ ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ល្បឿន​លឿន​តាម​បណ្តាញ​ឌីជីថល ​បាន​បង្កើត​បញ្ហា​ប្រឈម​ថ្មី​ៗ​ទាក់ទង​នឹង​អក្ខរាវិរុទ្ធ​ វេយ្យាករណ៍​ ការ​ប្រើ​ពាក្យ​ ​និង​ការ​បង្កើត​ពាក្យ​ថ្មី​ៗ។​

​លោក​ ពុយ គា ​បាន​បន្ថែម​ថា​ ​វេទិកា​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ជំនាញ​ភាសា​ខ្មែរ​ ​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ ​និង​អ្នក​ផលិត​មាតិ​កា ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​ ​និង​ស្វែងរក​វិធី​ធ្វើឱ្យ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​មាន​ភាព​ត្រឹមត្រូវ​ ​និង​ស្រប​តាម​ស្តង់ដារ​ ​ខណៈ​ភាសា​ក៏​ត្រូវ​បន្ត​វិវត្ត​ស្រប​តាម​ការ​ផ្លាស់ប្តូរ​របស់​សង្គម​ ​និង​បច្ចេកវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥