លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តអ្នកផលិតមាតិកា និងបុគ្គលមានប្រជាប្រិយភាពបន្តផ្សព្វផ្សាយយុទ្ធនាការ ១ម៉ឺនរៀល១ម៉ឺននាក់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

ក្នុង​ពិធីសំណេះសំណាលជាមួយក្រុមបុគ្គលមានប្រជាប្រិយភាព​នៅ​លើ​បណ្តាញ​សង្គម​កាលពី​រសៀលថ្ងៃចន្ទ (១៦ មិថុនា) លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១កម្ពុជា និង​ជា​ប្រធាន​កិត្តិយស​នៃមូលនិធិគន្ធបុប្ឆាកម្ពុជា បានថ្លែង​អំណរគុណ​ និង​លើកទឹកចិត្ត​ដល់​អ្នកផលិតមាតិកា និង​បុគ្គល​មាន​ប្រជាប្រិយភាព​ទាំងអស់ បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ពី​យុទ្ធនាការ ១ម៉ឺនរៀល១ម៉ឺននាក់ ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីជួយ​ទៅដល់កុមារ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​​មន្ទីរពេទ្យ​គន្ធបុប្ឆាកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា យុទ្ធនាការ ១ម៉ឺនរៀល១ម៉ឺននាក់ឆ្នាំ២០២៥ ពិតជាបានជួយដល់ប្រជាជនកម្ពុជា ជាពិសេសកុមារ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាឱ្យទទួលបានការព្យាបាលឥតគិតថ្លៃ និងប្រកបដោយជំនាញច្បាស់លាស់របស់គ្រូពេទ្យ។ យុទ្ធនាការនេះ​ ជាចលនាកៀគរថវិកាសប្បុរសធម៌ពីប្រជាជនខ្មែរគ្រប់រូបឱ្យចូលរួម និងចែករំលែកក្ដីស្រឡាញ់តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅកាន់មូលនិធិគន្ធបុប្ផា ដែលជាផ្លូវមួយក្នុងការជួយសង្គមតាមការជួយសង្គ្រោះជីវិត។

លោកជំទាវបណ្ឌិតបន្ថែមថា បុគ្គលមានប្រជាប្រិយភាពទាំងអស់សុទ្ធតែមានឥទ្ធិពលយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយ យុទ្ធនាការនេះទៅកាន់សាធារណជននៅក្នុងបណ្ដាញសង្គម ជាពិសេសមានអ្នកតាមដាន (Followers) ច្រើនអ្នកតាមដានទស្សនា ដូចនេះសកម្មភាពពួកគាត់អាចជាកម្លាំងមួយជួយឱ្យមូលនិធិនេះកាន់តែរីកសុះសាយ ហើយមានអ្នកស្គាល់កាន់តែច្រើន។

បើតាម​ប្រសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មូលនិធិគន្ធបុប្ឆាកម្ពុជា ត្រូវបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជួយទៅដល់កុមារក្រីក្រ មកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកជាប្រចាំ ឬមួយឆ្នាំជាង ៤៣ម៉ឺនដុល្លារអាមេរិក ហើយឆ្នាំនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត បានចូលរួមនៅក្នុងការកៀរគរកមូលនិធិ ដោយឆ្នាំនេះឃើញថាមានសន្ទុះខ្លាំងជាងឆ្នាំមុន គិតត្រឹមរយៈ ពេល១៦ថ្ងៃ នៃយុទ្ធនាការ មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង ២៥ម៉ឺននាក់ គិតជាថវិកាបានចំនួនជាង៤លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ។

ត្បិតតែយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ប្រព្រឹត្តធ្វើ​តែរយៈពេល​មួយខែ តែលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិត យុវជន មន្ត្រីរាជការ ថ្នាក់ដឹកនាំ ពាណិជ្ជករ សាធារណជនគ្រប់រូប បន្តបរិច្ចាគដល់មូនិធិគន្ធបុប្ផាជាប្រចាំខែ បើទោះបីជាយុទ្ធនាការបញ្ចប់ត្រឹមចុងខែមិថុនានេះក្ដី។ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជារៀងរាល់ខែ តិចក្ដី ច្រើនក្ដីសុទ្ធតែជាស្មារតីក្នុងការជួយ និងចែករំលែកនូវក្ដីស្រលាញ់ និងការយកចិត្តទៅដល់កុមារ ដែលជាធនធាននៅពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

គួរជម្រាបថា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ បានប្រកាសបើកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។