បណ្ឌិត ចាន់ សុភា ៖ គ្រូបង្រៀនល្អ ជួយ​សិស្ស​បានគ្រប់កាលៈទេសៈ

ភ្នំពេញ – គ្រូបង្រៀនល្អជួយសិស្សបានគ្រប់កាលៈទេសៈ​ និងមានសក្តានុពល​ឆ្លើយតប​ទៅនឹង​ស្តង់ដាវិជ្ជាជីវៈ​គ្រូបង្រៀន អាចជួយ​អភិវឌ្ឍខ្លួន​ ជួយ​គ្រូបង្រៀន​ដទៃ​ទៀត​ ជាពិសេស​ជួយ​ឱ្យ​សិស្ស​ទទួលបាន​ការ​សិក្សា​ប្រកប​ដោយគុណភាព និង​ប្រសិទ្ធភាព ព្រមទាំងបង្កើនលទ្ធផល​សិក្សា​របស់សិស្សប្រកបដោយប្រសិទ្ធភាព ។​ ​ឯកឧត្តមបណ្ឌិត ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា​​ មានប្រសាសន៍ដូច្នេះ​​ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ កាលពីថ្ងៃអង្គារ៍ម្សិលមិញ ។

ឯកឧត្តមបណ្ឌិត ចាន់ សុភា​ មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ​២០១៣ មកដល់ពេលនេះ ក្រសួងអប់រំ​ យុវជន និងកីឡា បាន​ជ្រើសរើស​គ្រូបង្រៀនល្អ នាយកសាលាល្អ ចំនួន​ជាង​មួយរយនាក់ ដោយឆ្លងកាត់លក្ខណៈ​វិនិច្ឆ័យ និង​យន្តការច្បាស់លាស់ ។ បង្រៀន​ល្អត្រូវបានជ្រើសរើសដោយផ្តោតលើ ១០ចំណុច រួមមាន គុណវុឌ្ឍិ, ចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា និង​ទូរគមនាគមន៍, សមត្ថភាព​ជំនាញ, ភាពជាអ្នកដឹកនាំ និង​គ្រប់គ្រង, ការស្រាវជ្រាវ និង​គំនិតច្នៃប្រឌិត, បំណិនប្រាស្រ័យទាក់ទង, លទ្ធផល​សិក្សា​របស់សិស្ស, ការ​សង្កេត​ការបង្រៀន និងរៀន, ក្រមសីលធម៌វិជ្ជាជីវៈ និងការ​អភិវឌ្ឍយុវជន។

ដោយ​ឡែក​នាយកសាលាល្អ ត្រូវបានជ្រើសរើសដោយផ្តោតលើ ១១ចំណុច រួមមាន គុណវុឌ្ឍិ, ចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា និង​ទូរគមនាគមន៍, សមត្ថភាពជំនាញ, ការរៀបចំផែនការ, ការ​ដឹកនាំការបង្រៀន និង​រៀន, ការ​អភិវឌ្ឍខ្លួនឯង និង​អង្គភាព, ការ​គ្រប់គ្រងសាលារៀន, ការ​ធានាគណនេយ្យភាព, ការ​ពង្រឹងទំនាក់ទំនងជាមួយ​សហគមន៍ និងអាជ្ញាធរ​ដែនដី, លទ្ធផល​គ្រប់គ្រង និង​ការ​អភិវឌ្ឍយុវជន។

បើគិត​ចាប់តាំងពីឆ្នាំ​សិក្សា​២០១៣-២០១៤ ដល់២០១៩-២០២០ ក្រសួងអប់រំសម្រេចជ្រើសរើស​បាននាយកសាលាល្អ គ្រូបង្រៀនល្អ សរុបរួមចំនួន ១០១នាក់ ក្នុងនោះ​ស្រ្តីមានចំនួន ៥៧នាក់ ។​ គ្រូបង្រៀន​ល្អ​ដែល​បានជ្រើសរើស​កន្លងមក ក្រសួងបាន​លើកទឹកចិត្ត​តាមរយៈ​ការតែងតាំងជាគ្រូឧទ្ទេស វាគ្មិន​ក្នុងវគ្គបំប៉ន ឬសិក្ខាសាលានានា ផ្តល់​អាហារូបករណ៍​សិក្សា​នៅ​តាមសាកលវិទ្យាល័យរដ្ឋ និងឯកជន និងផ្តល់​ឱកាស​ចូលរៀន​គ្រូមូលដ្ឋាន​ដោយ​ស្វ័យប្រវត្តិ​មិន​គិត​អតីតភាព (គ្រូបឋមសិក្សា)​ ។

ទន្ទឹមគ្នានេះ គ្រូបង្រៀនល្អបឋមសិក្សា​ក្រសួងបានអនុញ្ញាត​ឱ្យ​ទៅ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស, ចងក្រងប្រវត្តិគ្រូបង្រៀនល្អ និង​ផ្សព្វផ្សាយ, តែងតាំងជាគ្រូបង្រៀន​ល្អក្នុងក្របខណ្ឌ ការ​អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និង​គន្លង​អាជីព​គ្រូបង្រៀន ព្រមទាំងបានទទួលពានរង្វាន់គ្រូបង្រៀនល្អអាស៊ាន ពីមូលនិធិព្រះអង្គម្ចាស់ក្សត្រីស៊ីរិនថន ថែមទៀត។

ឯកឧត្តមបណ្ឌិត ចាន់ សុភា បានកត់សម្គាល់ថា គ្រូបង្រៀនល្អបំពេញ​ការងារប្រកបដោយឆន្ទៈ មនសិការ មានគំនិតច្នៃប្រតិដ្ឋ បន្ត​សិក្សា​ស្រាវជ្រាវជាប់ជាប្រចាំទាំង​ការ​លើកកម្ពស់សមត្ថភាព វិធីសាស្រ្តបង្រៀន ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ភាសាបរទេសជាដើម។ គ្រូបង្រៀនល្អបានជួយ​ដល់​ការ​កែលម្អការ​បង្រៀន និង​រៀន ជាពិសេស​ក្នុង​កំឡុង​ពេលកូវីដ ដោយ​ពួកគាត់បានចូលរួមផលិតវីដេអូការបង្រៀន ផលិតសន្លឹក​កិច្ចការបង្រៀនសិស្សដោយផ្ទាល់តាមអនឡាញ និងចុះសម្របសម្រួល​ការ​រៀន​តាម​បណ្តុំ ពោល​គឺសិស្ស​នៅ​តែបន្ត​ទទួល​ការ​អប់រំ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។