បច្ចេកវិទ្យាអប់រំឌីជីថល ជួយពង្រឹងចំណេះដឹង និង​បង្កើន​ប្រសិទ្ធភាពរៀនរបស់សិស្ស​

បច្ចេកវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ មិនថា ការធ្វើការងារ ឬការធ្វើអាជីវកម្មជាដើម។  ហើយក្នុងនោះ ការ​ប្រើប្រាស់បច្ចេកវិទ្យា​ក្នុងវិស័យអប់រំ ក៏​កំពុង​តែជួយ​បង្កើនប្រសិទ្ធភាពក្នុងការបង្រៀនរបស់គ្រូ ក៏​ដូចជា​ការ​រៀន​របស់សិស្ស​ផងដែរ។

ជាការកត់សម្គាល់នៅ​កម្ពុជា បច្ចេកវិទ្យា​ក្នុងវិស័យ​អប់រំ​ ក៏​កំពុង​តែអភិវឌ្ឍន៍យ៉ាងលឿនផងដែរ ដោយ​មានទាំងរដ្ឋ និង​ឯកជន បានវិនិយោគ​ក្នុងការ​​បង្កើត​នូវ​កម្មវិធីបច្ចេកវិទ្យា ដើម្បផ្តល់ភាពងាយស្រួល​ និង​ទូលំទូលាយក្នុងការសិក្សា ដូចជា កម្មវិធីទូរសិក្សា​ដែល​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់ការ​អប់រំឌីជីថល, TVET E-Learning ជាកម្មវិធីបង្រៀនជំនាញវិជ្ជាជីវៈតាមអនឡាញ បង្កើត​ឡើង​ដោយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, កម្មវិធី E-School សម្រាប់សិស្សត្រៀមប្រឡង , កម្មវិធី Tesdopi សម្រាប់ជំនួយ​ដល់ការ​សិក្សារបស់សិស្សថ្នាក់មធ្យមសិក្សា ​និង​កម្មវិធី Sangapac ដែលជា​កម្មវិធី​សម្រាប់​កុមារបឋមសិក្សា ជាដើម។

លោក សំ ហន នាយកសិក្សាធិការកម្មវិធីចំណេះទូទៅខ្មែរ នៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ​មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាអប់រំឌីជីថល មិនត្រឹមតែជួយគាំទ្រដល់វិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ​បន្ស៉ាំសិស្សទៅ​នឹង​ទំនើបកម្មនៃបច្ចេកវិទ្យា​ ព្រមទាំងឆ្លើយតបនឹងបដិវដ្តន៍ឧស្សាហកម្មទី៤ ផងដែរ។ លោកថា បច្ចុប្បន្នបច្ចេកវិទ្យា ICT កំពុងតែដើរលឿនជាមួយ​ប្រសិទ្ធភាព ហើយជាការ​កត់សម្គាល់របស់លោក នៅ​សាលា​រៀន​វ៉េស្ទឡាញន៍ បានដាក់ការប្រើប្រាស់​បច្ចេកវិទ្យាអប់រំឌីជីថលដូចជា E-School, Tesdopi និង Sangapac ហើយឃើញថា វា​ពិតជាជួយ​ឱ្យសិស្ស​រៀន​បាន​លឿន និង​មានប្រសិទ្ធភាពជាងមុន។

លោក​បានលើកឧទាហរណ៍ដូចជា កម្មវិធីអប់រំឌីជីថល E-School ដែលផ្តោត​សំខាន់ទៅ​លើសិស្សថ្នាក់ទី៩ និង​សិស្សថ្នាក់ទី១២ ដោយ​ក្នុងប្រព័ន្ធបច្ចេកវិទ្យានេះមានដាក់បញ្ចូលនូវវិញ្ញាសាប្រឡង វីដេអូបង្រៀន​ត្រៀមវិញ្ញាសាប្រឡងថ្នាក់ជាតិជាដើម ដែលបង្រៀន​ដោយ​សាស្រ្តាចារ្យ​ល្បីៗនៅ​កម្ពុជា។ ជាមួយ​គ្នានេះ កម្មវិធីអប់រំឌីជីថល Tesdopi ជាបច្ចេកវិទ្យា​​អប់រំជំរុញ​សិស្សអនុវត្ត​បន្ថែម​លើមេរៀន និងធ្វើ​លំហាត់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត ជាមួយ​នឹងគន្លឹះពិសេសៗដែលជួយ​ដល់សិស្សខ្សោយ អាចរៀនដោយ​ខ្លួនឯងជាមួយ​កម្មវិធីទូរស័ព្ទបាន ព្រមទាំងពង្រឹងចំណេះដឹងបន្ថែមពីការដែលរៀននៅក្នុងថ្នាក់ ដោយ​សិស្សអាចសិក្សានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា​។

ដោយឡែកកម្មវិធីអប់រំឌីជីថល Sangapac (សង្កប្ប) គឺជាកម្មវិធីទូរស័ព្ទ​បង្កើត​ឡើង​ដើម្បី​ឱ្យ​សិស្សអនុវត្ត​បន្ថែម​លើ​មេរៀន និង​លំហាត់មុខ​វិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត តាមកម្មវិធីសិក្សា​គោល​ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ។ លើសពីនេះ Sangapac ជួយសិស្សអនុវត្ត​ទៅ​លើ​ការអាន ការ​គិតលេខបានលឿន ដោយ​បច្ចេកវិទ្យា​មួយ​នេះ​បានធ្វើការផ្ទៀងផ្ទាត់ ហើយសិស្ស​អាច​សិក្សា​ដោយ​ខ្លួន​ឯង ស្របនឹងការជួយ​គាំទ្រពី​លោកគ្រូអ្នក​គ្រូខ្លះៗផង។

នាយកសិក្សាធិការកម្មវិធីចំណេះទូទៅខ្មែរ នៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍និយាយថា បើតាមរបាយការណ៍​ដែលលោកទទួលបានពីលោកគ្រូអ្នកគ្រូឃើញថា សិស្សានុសិស្សដែលបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សា ​ការរៀនរបស់ពួកគេក៏​កាន់តែរីកចម្រើនជាងមុន, លោកថា បច្ចេកវិទ្យាអប់រំឌីជីថលពិតជា​​ជួយ​ដល់ការសិក្សារបស់សិស្សឱ្យមានប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...