​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទៅជា​រដ្ឋទំនើប សម្តេចធិបតី​ផ្តល់អនុសាសន៍​ដល់ ស.ស.យ.ក. ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​ទូលំទូលាយ ក្នុងដំណើរឆ្ពោះទៅកសាង អភិវឌ្ឍសង្គមជាតិ ផ្អែកលើចំណេះដឹង

ជាអនុសាសន៍​ដល់​សហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) ដើម្បីរួមចំណែកអភិវឌ្ឍ​ប្រទេស​កម្ពុជាទៅជារដ្ឋទំនើប ក្នុង​ឱកាសជាអធិបតី​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល ស.ស.យ.ក. សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឱ្យ​ចលនាយុវជន ក្នុង​បុព្វ​ហេតុ​ជាតិ មាតុភូមិ​មួយ​នេះ បន្តយកចិត្តទុកដាក់ ពង្រឹងកិច្ចសហប្រតិបត្តិការ​ឱ្យ​បានទូលំទូលាយ ជាមួយគ្រប់ក្រសួងស្ថាប័ន និតិបុគ្គល រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការសមាគម និងសហគមន៍ នានា ក្នុងដំណើរឆ្ពោះការកសាង អភិវឌ្ឍសង្គមជាតិ និងមាតុភូមិ​កម្ពុជា​​​ ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និង​វិទ្យាសាស្រ្ត។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏​បានស្នើ​ដល់​​សហភាពសហព័ន្ធយុវជន​កម្ពុជា បន្ត​អភិវឌ្ឍសមត្ថភាព​យុវជន ដោយ​យក​ចិត្តទុកដាក់​លើ​ការ​ពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេស ការថែទាំសុខភាព និងសុខមាលភាព ប្រព័ន្ធគាំពារសង្គម និង​ប្រព័ន្ធស្បៀង និងតម្លៃភាពជាពលរដ្ឋល្អ ដើម្បី​ឱ្យ​យុវជន​ក្លាយជាមូលធន​មនុស្ស ប្រកបដោយថាមពល និង​សក្តានុពល នៅ​ក្នុងសង្គមឌីជីថល និង​សហសម័យ​កម្ពុជា។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏​បានថ្លែងកោតសរសើរ​ចំពោះ​កម្លាំង​យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​កំពុង​រួបរួមគ្នា ជាធ្លុងមួយ ពួតដៃពូនជ្រំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ឯកភាពជាតិ សាមគ្គីភាព និង ការបំប្លែង កម្លាំងស្ម័គ្រចិត្តទៅជាចលនាជាតិ ក្នុងស្មារតីខ្មែរតែមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសហសម័យកម្ពុជា ឱ្យរីកចម្រើនរុងរឿងឡើងវិញ ដូចសម័យមហាអង្គរ ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកយុវជន គឺជាក្តីសង្ឃឹម របស់ប្រទេសជាតិ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្ថានភាព ឋានៈ តួនាទី និង សិទ្ធិរបស់យុវជន តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយ ផែនការ និង វិធានការនានា ដើម្បីអភិវឌ្ឍយុវជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដដែល មានចំណេះដឹងទូលំទូលាយ និង មានជំនាញពិតប្រាកដ, សុខភាពល្អ និងសីលធម៌ល្អ សំដៅត្រៀមយុវជនកម្ពុជារួចជាស្រេច សម្រាប់ចូលរួមបម្រើជាតិមាតុភូមិ នៅគ្រប់កាលៈទេសៈ និង ជាអ្នកបន្តវេនប្រកបដោយថាមពល និង សក្តានុពល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *