សម្តេចតេជោ ហ៊ុន សែន ៖ ការបង្ក្រាបល្បែងស៊ីសងនឹងអាចចូលរួមចំណែកកាត់បន្ថយការជួញដូរមនុស្សបង្កើនសុវត្ថិភាពសង្គម

ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតី នៃវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ (២៩ កញ្ញា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសងនឹងអាចចូលរួមចំណែកក្នុងកាត់បន្ថយការជួញដូរមនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិ-ឃុំមានសុវត្ថិភាព ។ ទន្ទឹមគ្នានេះ ការបង្ក្រាបគ្រប់រូបភាពល្បែងស៊ីសងអាចជួយឱ្យប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

“ខ្ញុំជឿជាក់ថា យុទ្ធនាការបង្ក្រាបល្បែងស៊ីសងនេះ វានឹងរួមចំណែកដើម្បីកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព ភូមិឃុំមានសុវត្ថិភាព ព្រោះបើកាលណាចាញ់ល្បែងហើយ វាចាប់ផ្តើមមានបញ្ហាហើយ”

ស្របគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កាលណាមនុស្សចាញ់ល្បែងអស់លុយ បញ្ហាជម្លោះក្នុងគ្រួសារនឹងកើតឡើង ។ លើសពីនេះ ដើម្បីឱ្យភូមិឃុំមានសុវត្ថិភាព ដាច់ខាតត្រូវលុបបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ជំរុញបំបាត់ការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន ដែលជាធាតុផ្សំសម្រាប់ការទប់ស្កាត់ការជួញដូរមនុស្ស ។

សូមជម្រាបថា ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យដឹងទៀតថា សកម្មភាពបង្ក្រាបល្បែងស៊ីសងត្រូវធ្វើដូចដំណើរភ្លៀងរលឹម ព្រមទាំងស្នើឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់រូបភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។ សម្តេចបានរំលឹកថា ល្បែងមិននាំមកនូវជោគជ័យជីវិតផ្ទាល់ខ្លួន និងជីវិតក្រុមគ្រួសារនោះទេ ។ ផ្ទុយទៅវិញល្បែងស៊ីសងនាំឱ្យប្រជាពលរដ្ឋដែលងប់នឹងល្បែងត្រូវលក់អស់ទ្រព្យសម្បត្តិ ហើយក្មេងៗពុំទទួលបានការសិក្សាពេញលេញ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...