បរទេស – ថ្មីៗនេះ អង្គការសុខភាពពិភពលោក បានប្រកាសអំពីទីបញ្ចប់នៃជំងឺរាតត្បាតកូវីដ-១៩ ដូច្នេះការងារដែលធ្វើនៅផ្ទះ ឬ ពីចម្ងាយ ក៏ទំនងជានឹងមកដល់ទីបញ្ចប់សម្រាប់មនុស្សមួយចំនួនដូចគ្នា។ តែជាមួយគ្នានេះដែរ ក្រុមហ៊ុនជាច្រើនក៏បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការពេញម៉ោងពីផ្ទះ ពីការិយាល័យ ឬ ការរួមបញ្ចូលគ្នារវាងទាំងពីរផងដែរ។ ការងារបែបកូនកាត់ ឬ ការធ្វើការចល័ត ធ្វើឱ្យបុគ្គលិកអាចរីករាយនឹងស្វ័យភាពខ្លះៗលើជីវិតការងាររបស់ពួកគេ ហើយនិយោជកក៏អាចឃើញបុគ្គលិករបស់ខ្លួនមកការិយាល័យយ៉ាងហោចណាស់ពីរ ឬ បីថ្ងៃក្នុងមួយសប្តាហ៍។ ទន្ទឹមនេះ និយោជកក៏ត្រូវចាត់វិធានការដើម្បីការពារសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុគ្គលិកក្នុងកំឡុងពេលធ្វើការផងដែរ ដោយត្រូវផ្តោតទៅលើរឿង ៣ យ៉ាង៖
១.ការរៀបចំពេលវេលាឡើងវិញ ៖ ការរាតត្បាតពីជំងឺកូវីដ-១៩ បានបង្ខំនិយោជកឱ្យកែប្រែលក្ខខណ្ឌការងារ ម៉ោងចូល និងម៉ោងចេញដែលធ្លាប់មានពីមុនមក។ ការកែប្រែនេះ បានធ្វើឱ្យបុគ្គលិកមួយចំនួនមានបញ្ហាផ្នែកអារម្មណ៍ ដូច្នេះនៅពេលដែលនិយោជកដាក់ឱ្យដំណើរការកម្មវិធីត្រឡប់ទៅធ្វើការវិញ ចាំបាច់ត្រូវរៀបចំប្រព័ន្ធមួយ ដោយត្រូវគិតគូរដល់សុខមាលភាពផ្លូវចិត្ត ផ្លូវកាយ និងអារម្មណ៍របស់និយោជិត ដើម្បីឱ្យផលិតភាពការងាររបស់ពួកគេត្រឡប់ដូចមុនវិញ។

២. ការថែទាំការពារ និង ផ្តោតលើសុខភាពផ្លូវចិត្ត ៖ គេបានរកឃើញថា ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រហែល ១ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំដោយបាត់បង់ផលិតភាព ។ អ្នកឯកទេសបានណែនាំថា ជំនួយសុខភាពផ្លូវចិត្តគឺចាំបាច់បំផុត ដោយនិយោជកត្រូវផ្តោតលើការយល់ដឹងផ្នែកសុខភាពផ្លូវចិត្ត, ផ្តល់ការគាំទ្រតាមរយៈមធ្យោបាយរូបវន្ត និងឌីជីថល ទៅដល់បុគ្គលិកជាចាំបាច់។

៣. ការផ្តោតលើសុខុមាលភាពនៅកន្លែងធ្វើការ ៖ និយោជកត្រូវប្រកាន់យកនូវវិធីសាស្រ្ត ដែលអាចជួយបុគ្គលិកកាត់បន្ថយភាពតានតឹង និងកាន់តែមានផលិតភាព។ នេះនឹងតម្រូវឱ្យអ្នកគ្រប់គ្រងត្រូវឆ្លើយតបឱ្យបានឆាប់រហ័ស និងគ្រប់គ្រាន់ចំពោះបុគ្គលិកដែលមានទុក្ខព្រួយ និងបង្កើតបរិយាកាសដែលអាចឱ្យពួកគេស្វែងរកជំនួយដោយមិនខ្មាស់អៀន។ និយោជកក៏អាចផ្តល់ឱកាសដល់បុគ្គលិកក្នុងការទទួលបាននូវជំនាញគ្រប់គ្រងភាពតានតឹង រួមទាំងការគិតពិចារណាដោយខ្លួនឯង និងការដោះស្រាយបញ្ហាផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2023
ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Singapore A STAR ACIS ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2025
កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេសសឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2026
សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































