អាកាសធាតុចុះត្រជាក់ ក្រសួងសុខាភិបាល​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន និង​ការពារ​សុខភាព​ពីជំងឺផ្លូវ​ដង្ហើម ពិសេស​វីរុស​យូមិនមេតាភ្នឺម៉ូ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងសុខាភិបាល​កាលពីថ្ងៃចន្ទ (៣០ ធ្នូ) បានធ្វើការអំពាវនា​វដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ការពារ​សុខភាព​ពីជំងឺផ្លូវ​ដង្ហើម​គ្រប់ប្រភេទ ពិសេស​ ​យូមិនមេតាភ្នឺម៉ូវីរុស នៅអំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់។

ក្រសួងសុខាភិបាល​បាន​ឱ្យដឹងថា កាលពីពេលថ្មីៗនេះ បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ព័ត៌មាន​ស្តីពីការ​ផ្ទុះឡើង​នៃយូមិនមេតាភ្នឺម៉ូវីរុស (human metapneumovirus) បង្ក​ឱ្យ​មានជំងឺផ្លូវដង្ហើម។ បើតាម​ក្រសួង វីរុស​នេះ បង្ក​ឱ្យ​មានជំងឺផ្លូវដង្ហើម ដែលមាន​រោគ​សញ្ញា​ស្រដៀង​ទៅនឹង​ជំងឺ​ផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរ​សំបោរ រលាក​បំពង់ក ក្អក កណ្តាស់។ យូមិនមេតាភ្នឺម៉ូវីរុស អាច​បណ្តាល​ជា​ជំងឺធ្ងន់ធ្ងរ​លើទារក កុមារ មនុស្ស​វ័យ​ចំណាស់​លើសពី ៦៥ឆ្នាំ ឬអ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ។

យូមិនមេតាភ្នឺម៉ូវីរុស ត្រូវ​បានរកឃើញ​ដំបូង​ក្នុង​ឆ្នាំ​២០០១ នៅ​ប្រទេស​ហូឡង់ ហើយប្រទេស​កម្ពុជា​ក៏​ធ្លាប់​រក​ឃើញ​ជំងឺនេះ​លើកុមារ​ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដល់ឆ្នាំ​២០០៩។ នៅ​កម្ពុជា ដោយសារ​អាកាស​ធាតុ​មិន​ត្រជាក់ខ្លាំង ជំងឺនេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូចជំងឺផ្តាសាយធំទេ ហើយ​កុមារភាគច្រើន​បានជា​សះស្បើយឡើងវិញ។ អ្នក​វិទ្យាសាស្រ្ត​បានប៉ាន់ស្មានថា ប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើម​ចំពោះកុមារ គឺ​បណ្តាល​មក​ពី​យូមិនមេតាភ្នឺម៉ូវីរុស តែ​ករណីភាគច្រើន​គឺស្រាល ប៉ុន្តែ​ប្រហែលពី ៦ ទៅ១៦ភាគរយ នៃកុមារ​នឹង​វិវត្ត​ទៅជាជំងឺ​រលាកទងសួត រលាកសួត។

ជាមួយ​គ្នានេះ ក្រសួងសុខាភិបាលបានបង្ហាញពី​របៀបចម្លង​នៃមេរោគ យូមិនមេតាភ្នឺម៉ូវីរុស ដោយវា​ឆ្លង​តាមរយៈការ​ក្អក និង​កណ្តាស់ ឬ​ការ​ប៉ះពាល់​ជិតស្និទ្ធ ដូចជា​ការ​ប៉ះ ឬ​ចាប់ដៃ ឱប ថើប ប៉ះវត្ថុ ឬផ្ទៃ​ដែល​មានមេរោគ បន្ទាប់​មក​ប៉ះមាត់ ច្រមុះ ឬភ្នែក។

ដោយឡែក​រោគសញ្ញា​នៃជំងឺនេះ រួមមាន ៖ ក្អក គ្រុនក្តៅ តឹងច្រមុះ ហូរ​សំបោរ និង​ហត់ (ដង្ហើម​ខ្លី) អាច​វិវត្ត​ទៅជាជំងឺរលាកទងសួត ឬជំងឺរលាកសួត ហើយ​ស្រដៀង​គ្នា​ទៅនឹង​រោគ​សញ្ញា​នៃជំងឺផ្លូវដង្ហើម​ដែល​បណ្តាល​មក​ពី​មេរោគផ្សេងទៀត។ រយៈ​ពេល​ពី​ការឆ្លង​ទៅដល់ចេញរោគសញ្ញា (រយៈពេលសំងំ) គឺពី ៣ ទៅ៦ថ្ងៃ។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល​ក៏​បានបង្ហាញពី​របៀប​បង្ការ​ពី​គ្រប់ប្រភេទវីរុស និង​មេរោគ​បង្ក​ជំងឺផ្លូវដង្ហើម ដោយ​ត្រូវ​អនុវត្ត​ដូចជា ៖ ត្រូវ​ប្រកាន់អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បានញឹកញាប់​ជាមួយ​សាប៊ូ ឬទឹកអាល់កុល​លាងដៃ ហើយចៀសវាង​យកដៃទៅប៉ះពាល់ភ្នែក ច្រមុះ និង​មាត់ ប្រសិន​បើ​មិន​ទាន់​បានលាង​សម្អាត​ទេនោះ, ពេលក្អក ឬកណ្តាស់ សូម​ខ្ទប់​មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត ប្រើផ្នត់កែងដៃ​អាច​ខ្ទប់មាត់ និង​ពាក់ម៉ាស់ ដើម្បីបង្ការ​ការ​ចម្លង​ទៅ​អ្នកដទៃ, មិន​ត្រូវ​ប្រើ​បាតដៃ​ខ្ទប់​មាត់​ផ្ទាល់ទេ។

បើ​ប្រាស្រ័យ​ទាក់ទងជាមួយ​អ្នកឈឺ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំ​ឱ្យ​មានការ​ចម្លងមេរោគ ដោយត្រូវ​ពាក់ម៉ាស និង​អនុវត្ត​វិធានការ​បង្ការ​ការ​ចម្លង​ដូច​រៀបរាប់ខាងលើ, ចៀសវាងការ​ចែករំលែកកែវទឹក និង​បរិក្ខា​បរិភោគ​ជាមួយ​អ្នកដទៃ, នៅពេល​អាកាសធាតុ​ចុះត្រជាក់ សូមស្លៀកពាក់សម្លៀកបំពាក់ក្រាស់​សមស្រប ដើម្បី​បង្ការ​ភាពត្រជាក់ ជាពិសេស​ទារក កុមារ និង​មនុស្ស​វ័យ​ចំណាស់ ដែល​ងាយ​នឹងឈឺ​ដោយ​សារ​អាកាសធាតុត្រជាក់។

សូម​ស្វែង​រក​ការ​ពិគ្រោះជំងឺ​នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ប្រសិន​បើ​មានរោគសញ្ញា ពិបាក​ដក​ដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង​ឈឺ​សាច់ដុំ ឬមាន​បញ្ហា​សុខភាពផ្សេង​ទៀត។ ក្នុង​ករណី ឃើញ​មានជំងឺ​ផ្តាសាយ​កើត​ឡើង​ច្រើន​ក្នុង​សហគមន៍ សូម​រាយការណ៍​ជាបន្ទាន់ទៅ​លេខ ១១៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *