សិស្សពូកែនិទ្ទេស A ៖ ជិតដល់ថ្ងៃប្រឡងកុំស្លន់ស្លោ តែគួរយកពេលសង្ខេបមេរៀនឱ្យមានរបៀប

ភ្នំពេញ – ពេលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែជិតមកដល់ សិស្សមួយចំនួនកាន់តែព្រួយបារម្ភ ឬជ្រួលច្របល់រហូតភ្លេចគិតពីការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អដើម្បីដើរចូលមណ្ឌលប្រឡងប្រកបដោយទំនុកចិត្ត។

ពាក់ព័ន្ធនឹងបញ្ហានេះ អតីតសិស្សពូកែនិទ្ទេស A ហេង គីមហុង បានលើកឡើងថា ភាពភ័យខ្លាចពេលជិតដល់ថ្ងៃប្រឡង ឬនៅថ្ងៃប្រឡង កើតចេញពីការត្រៀមខ្លួនមិនបានល្អរបស់បេក្ខជន។ យុវជនខាងលើបានបញ្ជាក់ថា កាលណាសិស្សគ្រប់គ្រងឯកសារ និងរបៀបគិតរបស់ខ្លួនមិនបានល្អ ពួកគាត់នឹងជ្រួលច្របល់ ដោយសារតែគាត់យល់ថាមានព័ត៌មានជាច្រើនពីក្នុងមេរៀនដែលគាត់មិនទាន់បានចេះ ហើយត្រូវចាយពេលវេលាច្រើនដើម្បីរំឭក។

សិស្សពូកែ ហេង គីមហុង បាននិយាយថា ៖

«វិធីសាស្រ្តដើម្បីទប់ស្កាត់ភាពភ័យខ្លាចពេលជិតដល់ថ្ងៃប្រឡង គឺរៀបចំឯកសារឱ្យមានលំដាប់លំដោយ និងចេះសង្ខេបមេរៀនឱ្យបានត្រឹមត្រូវ»

យុវជន គីមហុង បានណែនាំថា ការសង្ខេបមេរៀន ជាវិធីល្អម្យ៉ាង ក្នុងការបង្រួមមេរៀនដែលរៀនពេញមួយឆ្នាំ ឬច្រើនឆ្នាំឱ្យសល់ត្រឹមតែជាចំណុចខ្លឹមៗ ហើយខ្លីងាយស្រួលយល់ និងងាយចាំបានល្អ។ នៅពេលដែលយើងបានចំណាយពេលវេលាសង្ខេបមេរៀនបានល្អ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ ព្រោះមេរៀនសំខាន់ៗទាំងអស់ត្រូវបានរៀបចំយ៉ាងមានលំដាប់លំដោយ។ នៅពេលនោះ យើងនឹង ស្ងប់ចិត្ត ហើយអាចមានអារម្មណ៍ចែកពេលវេលាដើម្បីអនុវត្តលំហាត់សំខាន់ៗជាច្រើនសម្រាប់ត្រៀមប្រឡង។ ពីរបីថ្ងៃមុនពេលប្រឡង សិស្សគ្រាន់តែយកឯកសារដែលបានសង្ខេបនោះមករំឭកលម្អិត និងអនុវត្តលំហាត់តាមលំដាប់លំដោយ ពួកគាត់នឹងអាចចូលរួមប្រឡងបានដោយមិនមានអារម្មណ៍ថាភ័យខ្លាំងពេក ហើយក៏អាចកសាងទំនុកចិត្តបានល្អដើម្បីដោះស្រាយសំណួរ និងលំហាត់ក្នុងការប្រឡងប្រកបដោយភាពរលូនដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...